គណៈប្រតិភូបានមកដល់កម្ពុជាបណ្តើៗហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព​័ន្ធ

សង្គម​និង​សេដ្ឋកិច្ច

ត្រឹមថ្ងៃទី៩វិច្ឆិកានេះ គណៈប្រតិភូប្រទេសសមាជិកអាស៊ាន និងភ្ញៀវកិត្តិយស បានមកដល់ប្រទេសកម្ពុជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ  លើកទី៤០ និង៤១ ដែលកម្ពុជាជាម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈប្រតិភូដែលបានអញ្ជើញមកដល់កម្ពុជា រួមមាន៖ វៀតណាម  អគ្គលេខាធិកាអាស៊ាន ឡាវ ឥណ្ឌូនេស៊ី ថៃ ប្រ៊ុយណេ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន  បេសកជនពិសេស តំណាងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណូវែលសឺឡង់ រដ្ឋមន្ត្រីក្រសួងសន្តិសុខឥណ្ឌូនេស៊ី ជាដើម។

សូមជម្រាបថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ។

គួររំលឹកថា កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២ ហើយសម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំដ៏ធំនេះដែរ ក្រោមប្រធានបទ «ASEAN A.C.T: ដោះស្រាយបញ្ហាប្រឈមរួមគ្នា»៕