មន្រ្តីជាន់ខ្ពស់ UN នឹងអញ្ជើញមកកម្ពុជារយៈពេល ៣ថ្ងៃចូលរួមប្រជុំកំពូលអាស៊ាន

សង្គម​និង​សេដ្ឋកិច្ច

លោក Antonio Guterres  អគ្គលេខាធិការអង្គការសហប្រជាជាតិ UN នឹងអញ្ជើញមក​ទស្សនកិច្ច​នៅប្រទេសកម្ពុជា រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ​ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីជូនដំណឹងរបស់ការិយាល័យអ្នកសម្របសម្រួលអង្គការ​សហប្រជាជាតិ​ប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG)​និងគណៈប្រតិភូនឹងចូលរួមក្នុងកិច្ចប្រជុំអាស៊ាន​ និងអង្គការសហប្រជាជាតិលើកទី១២ និង​ព្រឹត្តិការណ៍ពាក់ព័ន្ធនានានៅទីក្រុងភ្នំពេញ ក្នុងដំណើរទស្សនកិច្ចនេះ​ លោកអគ្គលេខាធិការ ក៏នឹងធ្វើទស្សនកិច្ចទៅកាន់សារមន្ទីរឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែងផងដែរ។

ទន្ទឹមនឹងនោះ​លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ​ Antonio Guterres នឹងថ្លែងសន្ទរកថា ដែលធ្វើឡើងនៅបរិវេណសារមន្ទីរផ្ទាល់៕