វេទិកាសេដ្ឋកិច្ចពិភពលោក គូសបញ្ជាក់ពីសក្តានុពលកម្ពុជាអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស

សង្គម​និង​សេដ្ឋកិច្ច

ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បានគូសបញ្ជាក់ និងសម្តែងការអបអរសាទរចំពោះសក្តានុពលធនធានមនុស្ស និងការអភិវឌ្ឍនៃប្រទេសកម្ពុជា យ៉ាងឆាប់រហ័ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សាស្ត្រាចារ្យ ក្លាស ស្វាប់ (Klaus Schwab) ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បានជម្រាបជូនសម្តេចតេជោថា លោកបានជួបនិស្សិតកម្ពុជា ហើយបានឃើញនូវសក្កដានុពលយ៉ាងខ្លាំងលើយុវជនកម្ពុជា ជាពិសេសគឺចំណាប់អារម្មណ៍របស់ពួកគេលើបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងន័យនេះ សាស្ត្រាចារ្យ ក្លាស ស្វាប់ សូមសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីចំពោះការអភិវឌ្ឍន៍កម្ពុជាយ៉ាងឆាប់រហ័ស និងសក្កានុពលសម្រាប់ការអភិវឌ្ឍន៍កម្ពុជាកាន់តែខ្លាំងថែមទៀត។

ថ្លែងនៅក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ សាស្ត្រាចារ្យ ក្លាស ស្វាប់ ដែលបានយល់ព្រមមកចែករំលែកធាតុចូលនៅពេលដែលកម្ពុជាកំពុងតែស្តារសេដ្ឋកិច្ចឡើងវិញស្របពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាជាច្រើនដ៏ទៃទៀត។

សូមជម្រាបថា មូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF) បានព្យាករថា កំណើន GDP ពិតប្រាកដរបស់កម្ពុជាត្រូវបាន ព្យាករនឹងមានចំនួន ៥ ភាគរយ នៅឆ្នាំ ២០២២ បន្ទាប់ពីដំណើរការនាំចេញ ដ៏រឹងមាំកាលពីដើមឆ្នាំនិងជិត ៥,៥ ភាគរយនៅឆ្នាំ ២០២៣ ខណៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ២១ ខែកញ្ញា បានរក្សាការព្យាករកំណើន សេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា ក្នុងអត្រា ៥,៣ ភាគរយនៅ ឆ្នាំ ២០២២ ប៉ុន្តែបានទម្លាក់ការព្យាករ ឆ្នាំ ២០២៣ មក នៅ ៦,២ ភាគរយ ពី ៦,៥ ភាគរយ ដោយសារ តែ កំណើន សេដ្ឋកិច្ច ពិភពលោក កាន់តែខ្សោយ ៕