ក្នុងរថយន្តប្រធានាធិបតីអាមេរិក បៃឌិន ជិះចេញពីព្រលានយន្តហោះភ្នំពេញ ជាមនុស្សជិតស្និទ្ធម្នាក់

សង្គម​និង​សេដ្ឋកិច្ច

ប្រធានាធិបតីអាមេរិក ចូ នៃឌិន បានអញ្ជើញមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃសៅរ៍ទី១២វិច្ឆិកានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅសណ្ឋាគារ សុខាភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងក្បួនដង្ហែប្រធានាធិបតីអាមេរិក បើក្រឡេកទៅមើលរថយន្តប្រណិតធនការពារបានគ្រប់កាលៈទេសៈជិះចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្តដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី កាត់មុខទីស្តីការគណៈ ចូលសណ្ឋាគារ សុខា ដែលជាកន្លែងទីកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំពាក់ព័ន្ធនានា ឃើញថា ក្នុងរថយន្តគឺមានមនុស្សម្នាក់គាត់ជិះអមជាមួយលោក ចូ បៃឌិន គឺលោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony J. Blinken ។

គួររំលឹកថា ក្រុមអង្គរក្ស និង ក្រុមការងារពិធីការរបស់លោក ប្រធានាធិបតី អាមេរិក បានមកដល់ប្រទេស កម្ពុជា និងបានដឹកទាំង រថយន្ត “The Beast” មកដល់ រាជធានីភ្នំពេញតាំងពី ចុង ខែ តុលា ខណៈដែលនៅ ព្រឹក ថ្ងៃ ទី ១១ ខែ វិច្ឆិកា នេះគេបានប្រទះឃើញ រថយន្តប្រធានាធិបតីសហរដ្ឋអាមេ រិក “The Beast” ចំនួន ២ គ្រឿងបានចូលចាក់សាំងនៅស្ថានីយ ប្រេងឥន្ធនៈ មួយកន្លែងនៅលើផ្លូវប៉ាស្ទ័រ (ផ្លូវលេខ៥១) គឺ ស្ថានីយ ប្រេង ឥន្ធនៈ សូគីមិចរួចរាល់ហើយផងដែរដើម្បីត្រៀមជូនដំណើរថ្នាក់ដឹកនាំកំពូលលំដាប់ពិភពលោករូបនេះមកកាន់ទីកន្លែងនៃកិច្ចប្រជុំនៅសណ្ឋាគារ សុខា ភ្នំពេញ៕