តោះ! មកមើលទិដ្ឋភាពទាំងមូលលើកំពូលភ្នំបូកគោ ក្នុងព្រឹត្តិការណ៍រៃថវិការជួយមន្ទីពេទ្យ កុមារគន្ធបុប្ផា

សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី ២៦- ២៧ ខែវិច្ឆិកា មានព្រឹត្តិការណ៍ដ៏សប្បុរសធម៌ ដែលរៀបចំឡើងដោយ សណ្ឋាគារ ឋានសួគ៌ សុខា របស់អ្នកឧកញ៉ា សុខ គង់។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង រៃថវិកា ជួយដល់មន្ទីពេទ្យ កុមារគន្ធបុប្ផា ដែលជាមន្ទីមួយក្នុងព្រះរាជាណាចក្រកម្ពុជា ព្យាបាលកុមារគ្រប់រូបមិនយកថវិកាឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងព្រឹត្តការណ៍នោះ មានកម្មវិធី រត់កីឡាពាក់កណ្ដាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ការប្រណាំងកង់៣២គីឡូម៉ែត្រ រួមជាមួយការលេងល្បែងកំសាន្តសប្បាយៗលើកំពូលភ្នំ ក្នុងបរិយាកាសត្រជាក់ ស្រស់ស្រាយ ដែលជាជំនួយធ្វើឱ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយមួយកម្រិតទៀត។​

សូមបញ្ជាក់ផងដែរថា ថវិការដែលទទួលបានក្នុងកម្មវិធីនេះ នឹងបរិច្ចាកជូនមន្ទីពេទ្យកុមារគន្ធបុប្ផាទាំងអស់៕