កម្ពុជា បានអនុម័តគម្រោងវិនិយោគ ១៥២ គិតជាទឹកប្រាក់ជាង ៣ពាន់លានដុល្លាររយៈពេល ១១ខែឆ្នាំ២០២២

សង្គម​និង​សេដ្ឋកិច្ច

ត្រឹមរយៈពេល ១១ខែ ដែលរាប់ចាប់តាំងពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១៥២គម្រោង ក្នុងទំហំទិនវិនិយោគប្រមាណ ៣៨៧៩លាន​ដុល្លារ ហើយអាចបង្កើតឱកាសការងារជាង ១៣៣,៣២០កន្លែង។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគ ១៥២គម្រោងក្នុងនោះរួមមាន វិស័យកាត់ដេរ វាយនភ័ណ្ឌ ទេសចរណ៍ បដិសណ្ឋារកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ថាមពល និងកសិកម្ម ឧស្សាហកម្មជាដើម។

គួររម្លឹកថា ក្នុង​ឆ្នាំ២០២១​កន្លងទៅ កម្ពុជាបាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន​១៦១គម្រោង​ ដោយ​គិត​ជា​ទំហំទឹក​ប្រាក់​ប្រមាណ​ជិត៤ពាន់​លាន​ដុល្លារ​អាមេរិក។​ គម្រោង​វិនិយោគ​ក្នុង​ឆ្នាំ២០២១នោះ គឺមាន​ការធ្លាក់​ចុះជិត​ពាក់កណ្តាល​ បើធៀប​ទៅនឹង​ឆ្នាំ​២០២០​កន្លងទៅ​ ដោយ​សារ​តែការ​ផ្ទុះរីករាល​ដាល​នៃជំងឺ​កូវីដ១៩៕