ប្រមុខរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា គោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីចិន ជាំង ជឺមិន

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជាំង ជឺមីន (Jiang Zemin) អតីតប្រធានាធិបតីចិន នៅស្ថានទូតចិន ប្រចាំកម្ពុជា នារសៀលថ្ងៃចន្ទទី៥ ខែធ្នូ ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា លោក ជាំង ជឺមីន បានទទួលមរណភាពកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៦ឆ្នាំ នៅទីក្រុងសៀងហៃ។ លោក ជឺមិន គឺជាបុគ្គលទី៣ មកពីគណបក្សកុម៉្មុយនីស្តចិន ដែលធ្លាប់​ឡើងកាន់អំណាច​ជា​ប្រធានាធិបតី​មុន​លោក ហ៊ូ ជិនតាវ និងលោក ស៊ី ជិនពីង ប្រធានាធិបតីបច្ចុប្បន្ន៕