មកមើលមុខម្ហូបពេលល្ងាច ក្នុងពិធីមង្គលការចៅស្រីលោក ជា សុផារ៉ា មានអ្វីខ្លះ?

សង្គម​និង​សេដ្ឋកិច្ច

ពិធី​​ពិសាភោជនាហារពេលល្ងាច ក្នុង​​មង្គល​ការ​ចៅ​ស្រី​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ​​​កាល​ពី​ល្ងាច​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ២០២២ ​​នៅ​មជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយ​ចង្វារ (OCIC) យប់​មិញ​នេះ ​​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា និង​អ្នកមុខ​អ្នកការ​​ជា​ច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​កម្មវិធី​សិរីមង្គល​​ដ៏​ធំ​នេះ ​​តំណាង​ខាង​កូន​កំលោះ-កូនក្រមុំ ​​បាន​ជ្រើសរើស​យក​ចុងភៅ “តាំង តិច ម៉េង” ​​ហើយ​ក្នុង​នោះ​សម្រាប់​អាហារ​ពេលល្ងាច​ ​​សុទ្ធ​តែ​ម្ហូប​ពិសេសៗ ​​មាន​រហូត​ដល់​ទៅ ៩ មុខ​ ដូច​ខាង​ក្រោម៖

១. មហាសម្បត្តិ​ទាំង​៦​មុខ

២. ស៊ុបហ៊ីឈី ជាមួយ​ឈ្លើង​សមុទ្រ និង​ប៉ាវហ៊ឺ

៣. បង្កងនាគ​បំពងជាមួយ​ខ្ទឹមស

៤. ខសាច់គោសរសៃស្រួយ និង​នំប៉័ង

៥. ត្រីព្រិល​បំពង​ស្រួយ​ស្រូប​ទឹកត្រី​ក្រូច​ឆ្មារ

៦. ស៊ុប​ង៉ាំង៉ូវសាច់មាន់

៧. ឆាគុយទាវ គ្រឿងសមុទ្រ

៨. បាយស បាយឆាអូលីវ

៩. បង្អែមសុភមង្គល

គួរបញ្ជាក់​ថា ចៅស្រី លោក ជា សុផារ៉ា មាន​ឈ្មោះ​ថា “អ៊ាង និធិជ្ជនី ដឺណេ” ត្រូវ​ជា​កូនស្រីរបស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​និង​លោកជំទាវ ជា សុផាកន្នី ​​នឹង​ត្រូវ​ចូល​រោងជ័យ​រៀប​មង្គលការ​ដ៏​ធំ​ជាមួយ​នឹង​កូនកំលោះ​ឈ្មោះ​ថា “ប៉ែន សំអាត សុទ្ធចិត្ត” កូនប្រុស​របស់​លោក​ជំទាវ ហាក់ ស្រីទូច និង​លោក​​​បណ្ឌិត​ ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​​អគ្គ​នាយករង​គយ និងរដ្ឋាករ​កម្ពុជា។

ពិធីមង្គល​​​របស់​កូន​កំលោះ-កូនក្រមុំ​ខាង​លើ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ​​ក៏​បាន​ផ្តល់​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ ចូល​រួម​​ពិធី​កាត់សក់​បង្កក់​សិរី​​នៅ​ភូមិ​គ្រឹះ​ឯកឧត្តម ជា សុផារ៉ា នៅ​ពេល​ព្រឹក​ថ្ងៃទី​០៥ ធ្នូ ​ហើយ​សម្តេច​ក៏​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ពិសាភោជនាហារពេលល្ងាច នៅ​​​​​មជ្ឈមណ្ឌល OCIC ​​​ផង​ដែរ៕