កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាទូកក្ដោង នាចុងឆ្នាំ ២០២៣

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជានឹងចូលរួមប្រកួតកីឡាទូកក្ដោង សម្រាប់សមាជិកក្លិបឆ្នេរស្អាតបំផុតនៅលើលោក នាចុងឆ្នាំ ២០២៣ ក្រោយពីមានការគាំទ្រពីសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើលោក ទាំងអស់។
ការគាំទ្រនេះធ្វើឡើងក្នុងសន្និសិទអន្តរជាតិស្តីពីការអភិវឌ្ឍ និងការអភិរក្សឆ្នេរសមុទ្រនៃមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ ឯករាជ្យ ខេត្តព្រះសីហនុ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ ឯកឧត្ដម ថោង រដ្ឋសក្តិ បានឱ្យដឹងថា សហព័ន្ធកីឡាទូកក្តោងកម្ពុជានឹងត្រៀមរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាទូកក្តោងសម្រាប់សមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅ លើសាកលលោកលើកទី១ ឆ្នាំ២០២៣ ដែលគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។


ក្នុងបទបង្ហាញទាក់ទងនឹងការត្រៀមខ្លួននេះ ឯកឧត្ដម ថោង រដ្ឋសក្តិ បានបន្ថែមថា ព្រឹត្តិការណ៍ ប្រកួតកីឡា ទូកក្តោង សម្រាប់សមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោកនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិមួយដ៏មានសារៈសំខាន់សម្រាប់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ដែលអាចផ្សព្វផ្សាយអំពីសក្តានុពល និងការអភិវឌ្ឍកីឡាទូកក្តោងនៅក្នុងប្រទេសកម្ពុជា ដល់សមាជិកទាំង ២៦ប្រទេស នៃក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោក និងពិភពលោកទាំងមូល ហើយក៏ជាការបង្កើននូវសមត្ថភាពរបស់ក្រុមកីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសរបស់ សហព័ន្ធកីឡា ទូកក្តោងកម្ពុជាលើការរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ។

លោក បានបន្តថា ព្រឹត្តិការណ៍នេះក៏ជាការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ និងហេដ្ឋារចនា សម្ពន្ធថ្នីៗរបស់ខេត្តព្រះសីហនុ ដែលជាផ្នែកមួយដែលអាចទាក់ទាញភ្ញៀវទេសចរ អន្តរជាតិចូល មកកម្សាន្តតំបន់ឆ្នេរនៃប្រទេសកម្ពុជាផងដែរ៕