ម្ចាស់សណ្ឋាគារធំជាងគេនៅខេត្តតាកែវ សម្រេចផ្តល់សណ្ឋាគាររបស់ខ្លួន ជាកន្លែងព្យាបាលជម្ងឺកូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច


ខណៈពេលនេះដែល មានបណ្តាប្រទេសជាច្រើនកំពុងតែរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ ១៩ ហើយនៅក្នុងក៏មានប្រទេសកម្ពុជាដែល ។ហើយជំងឺមួយនេះពីមួយថ្ងៃទៅមួយថ្ងៃបានរីករាលដាលខ្លាំងមែនទែន ដែលធ្វើអោយប្រទេសជាច្រើនបានខ្វះនៅកន្លែងផ្ទុកអ្នកជម្ងឺ និងឧបករណ៍ជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហើយពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាក៏មានអ្នកឆ្លងជម្ងឺកូវីដ១៩ផងដែល ស្របពេលដែលប្រទេសកំពុងតែមានទុក្ខក៏មានម្ចាស់សណ្ឋាគារនៅស្រុកខ្មែរជាច្រើនបាននាំគ្នា ផ្តល់សណ្ឋាគាររបស់ខ្លួនទៅអោយរាជរដ្ឋាភិបាលដើម្បីត្រៀមទុកព្យាបាលអ្នកជំងឺដែលឆ្លងជម្ងឺកូវីដ១៩។

នៅក្នុងនោះផងដែរ ក៏មានម្ចាស់សណ្ឋាគារដែលស្ថិតនៅលើទឹកដីខេត្តតាកែវ គាត់បានសម្រេចចិត្តអោយរាជរដ្ឋាភិបាល យកសណ្ឋាគាររបស់គាត់ធ្វើជាកន្លែងទុកសម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ ១៩ ដោយលោកបានសរសេរតាមរយៈហ្វេប៊ុកផ្ទាល់ខ្លួនថា” ក្នុងនាមជាខ្មែរ ត្រូវតែជួយនៅពេលដែលប្រទេសជាតិជួបឧបសគ្គខ្ញុំបាទបានផ្ដល់នូវការសហការជាមួយសាលាខេត្ត ដើម្បីទទួលជនជាតិរួមឈាមខ្មែរ ដែលសង្ស័យកើតជំងឺ covid-19 ។ អរគុណឯកឧត្តមអភិបាលខេត្ត អ៊ូច ភា ដែលបានជ្រើសរើសសណ្ឋាគារសេវេនដេអីន ជាសណ្ឋាគារធំជាងគេលំដាប់ទី១ នៅតាកែវ។

ខ្ញុំបាទពិតជាមានភាពកក់ក្តៅណាស់ ដែលស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តម។ ជាចុងក្រោយនេះ សូមអរគុណដល់គណៈគ្រប់គ្រងខេត្តតាកែវទាំងមូល និងសូមបួងសួងដល់ទេវតា ឆ្នាំចាស់និងឆ្នាំថ្មី ឱ្យជំងឺកាចសាហាវនេះ ផុតរលត់យ៉ាងឆាប់រហ័ស និងជូនពរជនរួមឈាមខ្មែរ ទាំងអស់ឱ្យមានសេចក្តីសុខល្អ ឆ្លងផុតឧបសគ្គនានាដែលកើតមានឡើង»។

ទន្ទឹមនឹងរូបគាត់ បានផ្តល់សណ្ឋាគារសំរាប់ផ្ទុកអ្នកជម្ងឺកូវីដ ១៩ នេះគឺជាអំពើល្អមួយ ដែលធ្វើអោយប្រជាជនស្ងើចសសើរច្រើនមែនទែន ដែលលោកគឺជាគំរូល្អមួយសំរាប់ក្មេងៗជំនាន់ក្រោយ៕


អត្ថបទដោយ៖ ធី ស្រីល័ក្ខ
business-cambodia.com