ត្រឹមខែវិច្ឆិកា ឆ្នាំ ២០២២ ចំណូលពីការលក់ផ្លាកលេខ រថយន្ត បានប្រមាណ ៨៥លានដុល្លារអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២នេះ ទទួលបានចំនួនប្រមាណ ២៣១ពាន់លេខ និងទទួលចំណូលសរុប ៣៤៣ ពាន់លានរៀល ស្មើនឹង ៨៥ លានដុល្លារអាមេរិក ពីការលក់លេខ រថយន្តដែលបានចុះបញ្ជី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងសាធារណការ ក្នុងបញ្ជីលេខរថយន្តទាំង ២៣១ពាន់លេខនោះរួមមាន លេខពិសេស លក់បាន ប្រមាណ ២១៥ពាន់លេខ ទទួលបានចំណូល ២៣១ពាន់លានរៀល ស្មើនឹង ៥៧លានដុល្លារអាមេរិក ចំណែកឯ លេខពិសេសផ្ទាល់ខ្លួន លក់បានប្រមាណ ១៥ពាន់លេខ ទទួលបានចំណូល ១១២ពាន់លានរៀល ស្មើនឹង ២៨ លានដុល្លារអាមេរិក ។

សូមជម្រាបជូនថា គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ក្នុងឆ្នាំ២០២២នេះ ចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ទទួលបានចំណូលសរុបប្រមាណជាង ៧៨ពាន់លានរៀល ស្មើនឹង ១៩លាន ដុល្លារអាមេរិក កើនឡើងប្រមាណ ២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕