សាកលវិទ្យាល័យកូរ៉េ យ៉ុងណាម ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍អន្តរជាតិ ដល់លោក យឹម ឆៃលី

សង្គម​និង​សេដ្ឋកិច្ច

លោក យឹម ឆៃលី ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍អន្តរជាតិ ពីសាកលវិទ្យាល័យ យ៉ុងណាម (Yeungnam University) នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់សញ្ញាបត្រជូនដល់លោក យឹម ឆៃលី គឺពិតជាសក្តិសមនឹងការសិក្សា ចំណេះដឹង ការខិតខំប្រឹងប្រែង និងវិភាគទានដ៏ធំធេងរបស់លោកក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ រួមទាំងការស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងការលើកកម្ពស់ផលិតផលខ្មែរក្នុងក្របខ័ណ្ឌការជំរុញចលនាភូមិមួយផលិតផលមួយ ដែលមានចរិកនិងទស្សនៈក្របខណ្ឌការងារដូចការអភិវឌ្ឍន៍ចលនាភូមិថ្មី (Samual Development) ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

លោកជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា អតីតរដ្ឋ លេខាធិការ នៃ ក្រសួង អភិវឌ្ឍន៍ ជនបទ។ បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងដឹកនាំសម្របសម្រួលលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

ទន្ទឹមនឹងនេះ លោកក៏ជាឥស្សរៈជនមួយរបស់គណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តកំពង់ចាម ហើយក៏ជាអ្នកដំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមផងដែរ។

លោក យឹម ឆៃលី មានកូនប្រុសស្រីចំនួន ៤រូប ដែលកំពុងកាន់មុខតំណែងទាំងក្នុងរដ្ឋ និងទាំងវិស័យឯកជន ក្នុងនោះរួមមាន៖ លោក យឹម លាង បច្ចុប្បន្នកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិ និងជានាយរងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។ លោកជាកូនប្រុសប្រសាឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ គឺលោកស្រី ជា សុផាម៉ាដែន។

លោកស្រី យឹម ឆៃលីន ជាភរិយារបស់លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក។ ជាមួយគ្នានេះ លោកស្រី ក៏ជាប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា។ សម្រាប់វិស័យឯកជន លោកស្រី ជា នាយក ក្រុម ហ៊ុន TEHO INTER NATIONAL ជា ក្រុមហ៊ុន អភិវឌ្ឍន៍គម្រោង ខុនដូ The Bay ផងដែរ។

ចំណែកឯ លោក យឹម លាត ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំមកពីគណបក្សប្រជាជនកម្ពុជា សមាជិករដ្ឋសភា និងសមាជិកគណកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា។ លោកក៏ធ្លាប់កាន់មុខតំណែងជាអគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទផងដែរ។

ដោយឡែកសម្រាប់លោក យឹម លក្ខណ៍ គឺជាកូនប្រុសពៅរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី គឺជាអ្នកជំនួញដ៏ធំមួយនៅប្រទេសកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BIC គ្រុប។ ភរិយារបស់លោក លក្ខណ៍ គឺលោកស្រី យឹម វិតសានី ជាអ្នកជំនួញជនជាតិថៃ ដែលមានក្រុមហ៊ុនក្នុងដៃច្រើនផងដែរនៅក្នុងប្រទេសថៃ៕