កូនប្រុសច្បង លោក គន់ គីម តែងតាំងជាជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី

សង្គម​និង​សេដ្ឋកិច្ច

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ត្រូវបាន ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យឡាយព្រះហស្តលេខាដោយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

លោក គីម រិទ្ធី ជាកូនប្រុសច្បងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ដែលបច្ចុប្បន្នជាអភិបាលខេត្តព្រះវិហារ អតីតអភិបាលរងខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបជូនថា ភរិយាលោក គីម រិទ្ធី គឺលោកស្រី សុខា គងពិសី នាយិកាប្រតិបត្តិក្រុមហ៊ុន ទឹកពិសាធម្មជាតិ អរុណា៕