កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់ កើនឡើងជាង១១៣ភាគរយ ត្រឹម១១ខែ ឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ​២០២២​នេះ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់ ក្នុងអត្រាកំណើន១១៣.៨%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងបានឱ្យដឹងបន្តថា ក្រសួងកំពុងបន្តពង្រឹងគុណភាពសេវាកម្មទទួលទេសចរចិនទ្បើងវិញ បន្ទាប់​ពី​ខក​ខានអស់រយៈពេលជាង០២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ក្រសួងថា ទោះ​បីជា​ស្ថាន​ភាពទីផ្សារចិននៅមិនទាន់បង្ហាញសញ្ញានៃការងើបទ្បើងវិញនៅទ្បើយ ក្រសួង​ទេសចរណ៍​នៅតែបន្ត​ពង្រឹង​គុណ​ភាពសេវាកម្មទទួលទេសចរចិន (China Ready) ទ្បើងវិញ ដើម្បី​ត្រៀម​ខ្លួន​ឱ្យរួចរាល់​សម្រាប់​ទទួលទេសចរចិនមកវិញ។

ជាមួយគ្នានេះ ក្រសួងក៏បានឱ្យដឹងបន្តថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជា​ទទួល​បានទេសចរ​ចិនជាង៩ម៉ឺននាក់ ក្នុងអត្រាកំណើន១១៣.៨% ដែលចំនួន ក្រសួងរំពឹងថា អាច​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​វិស័យទេសចរណ៍កម្ពុជា នាឆ្នាំ២០២៣ផងដែរ។

យ៉ាងណាមិញ ដើម្បីជំរុញកំណើនទេសចរចិនបន្ថែមទៀត ក្រសួង​ទេសចរណ៍​ក៏លើក​ទឹកចិត្ត​អាជីវកម្ម​ទេសចរណ៍ដែលទទួលទេសចរចិន មកដាក់​ពាក្យស្នើ​សុំការទទួល​ស្គាល់គុណ​ភាពសេវាកម្ម​ទទទួល​ទេសចរចិន (China Ready Accreditation) ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ដែល​មានអស័យដ្ឋាន ដីទ្បូតិ៍លេខ 3A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជាងនេះទៀត ក្រសួងទេសចរណ៍ ក៏បានអបអរសាទរអាជីវកម្មទេសចរណ៍ចំនួន១០ នៅកម្ពុជា ដែល​ទទួល​បានការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិនផងដែរ៕