ពន្ធដារនិងគយ ​ប្រមូលចំណូល​ក្នុងឆ្នាំ២០២២​ បាន​ជាង​៦ពាន់​លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

គិតមកត្រឹមថ្ងៃទី២៩ ខែធ្នូ ការប្រមូលចំណូលក្នុងឆ្នាំ២០២២របស់ស្ថាប័នគយ និងពន្ធដារ គឺបានចំនួន​​ជាង៦ពាន់​លាន​​ដុ​ល្លា​រ ​ក្នុងនោះ​អគ្គនាយកដ្ឋានគយ ប្រមូលបានជាង២៦៧០លានដុល្លារ  ស្មើជាង១០០ភាគរយ និងពន្ធដារ ប្រមូលពន្ធបាន​ចំនួន​​ជាង៣៤៣៧ លានដុល្លារ ស្មើនឹងជាង១២០ភាគរយ។ នេះបើតា​ម​ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករ​​ដ្ឋ​ម​ន្រ្តីកម្ពុជា នៅក្នុងបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តថា ការប្រមូលចំណូលរបស់ស្ថាប័នគយ និងពន្ធដារ បានចំនួន​​ជាង៦​ពាន់​​​​លាន​​ដុ​ល្លា​រនេះ គឺលើសផែនការប្រមាណជាង ២៥ភាគ​រយ​។ ការប្រមូលចំណូលពន្ធនេះ បានផ្តល់ឱ​​​កាស​​ដល់​រាជរ​​ដ្ឋា​ភិ​បាល អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធនានា ជាក់ស្តែងដូចជាផ្លូវថ្នល់ជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏អំពាវ​នាវដល់​អាជ្ញាធរគ្រប់លំដាប់ថា្នក់ ត្រូវបន្តគាំទ្រវិស័យគយ និងពន្ធដារ ដើម្បីប្រមូល​​ចំណូល​កាន់តែប្រសើរថែមទៀត៕