ឧកញ៉ា លឹម ហេង៖សេដ្ឋកិច្ចកម្ពុជានឹងមានដំណើរការឡើងវិញលើកគ្រប់វិស័យពេលចិនបើកចំហរប្រទេស

សង្គម​និង​សេដ្ឋកិច្ច

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានសម្តែងការស្វាគមន៍ចំពោះប្រទេសចិនដែលត្រៀមបើកចំហរឡើងវិញអំពីគោលនយបាយរឹតបណ្តឹងជំងឺកូវីដ១៩ទៅលើពលរដ្ឋខ្លួនក៏ដូចអ្នកទេសចរខាងក្រៅដែលមានបំណងចូលទៅប្រទេសចិន ហើយការបើកចំហរឡើងវិញរបស់ចិនវានឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាដំណើរការឡើងវិញលើគ្រប់វិស័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា លឹម ហេង

លោកឧកញ៉ាលឹមហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលើកឡើងថា អ្វីដែលកម្ពុជាក៏ដូចជាអ្នករកស៊ីនៅស្រុករងចំាគឺ ការបើកចំហរឡើងវិញពីគោលនយោបាយសូន្យកូវីដ១៩របស់ចិននេះឯង ។នៅពេលចិនអនុវត្តវិធានការសូន្យកូវីដ១៩របស់ខ្លួនកន្លងមកនេះ វាធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន និងការអនុវត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិនដែលកន្លងមកដំណើរការមិនទាន់បានល្អ។

លោកឧកញ៉ាមានប្រសាសន៍ថា« វិស័យឯកជនក្នុងស្រុកក៏ដូចជា សភាពាណិជ្ជកម្មកម្ពុជាស្វាគមន៍ចំពោះ ការបើកចំហរឡើងវិញរបស់ចិនទៅលើពីវិធានការសេរ៉ូកូវីដ១៩នេះនិងធ្វើឱ្យរសេដ្ឋកិច្ចកម្ពុជាមានដំណើរការឡើងវិញលើគ្រប់វិស័យដែលកន្លងមកប្រទេសទាំងពីរបានលើកកម្ពស់ឱ្យគ្នាទៅវិញទៅមក ថាជាមិត្តគ្រប់ជ្រុងជ្រោយ មិត្តដែកថែបជាដើម ក្នុងគោលបំណងជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគមានរលូនឆ្ពោះទៅមុខជាលំដាប់»។

Processed with MOLDIV

លើសពីនេះលោកឧកញ៉ាមើលឃើញថាវិស័យសំណង់វានឹងងើបឡើងវិញ ប៉ុន្តែកម្រិតនៃការងើបឡើងនេះយើងមិនទាន់ច្បាស់ទេ។ប៉ុន្តែឱ្យតែវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍មានដំណើរការល្អគឺនិងធ្វើឱ្យមានតម្រូវការការរិយាល័យជួល, តម្រូវទីតំាងផលិតនៅសម្ភារៈផ្សេងៗនោះវានិងធ្វើឱ្យមានចរន្តជួញដូរដីធ្លីឡើងវិញហើយ ដើម្បីបង្កើតនៅរោងចក្រ សហគ្រាស កន្លែងស្នាក់ក៏សណ្ឋាគារ នេះវានិងជំរុញឱ្យសំណង់និងអលនទ្រព្យដំណើរការ។

លោកឧកញ៉ា លឹមហេងមានប្រសាសន៍ថា «ពួកគាត់(អ្នកវិនិយោគ)បានត្រៀមខ្លួនហើយ មិនត្រឹមតែពួកគាត់ទេថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏បានរៀបចំនូវគោលនយោបាយផ្សេងៗដើម្បីលើកស្ទួយវិស័យសំណង់និងអចលនទ្រព្យហើយជំរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាល្អប្រសើរ។ដូច្នេះខ្ញុំនៅតែជឿពួកគាត់នៅតែមានក្តីរំពឹង ស្របពេលដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន ជាមួយកូរ៉េនិងមានEBA និងGSPជាដើមនេះ វាធ្វើឱ្យអ្នកវិនិយោគទុនចូលមកប្រទេសកម្ពុជាកាន់តែច្រើន ដល់ពេលនោះវានឹងធ្វើឱ្យមានតម្រូវការគ្រប់យ៉ាង។ដូចនេះវានិងធ្វើឱ្យវិស័យអចនទ្រព្យមានសង្ឃឹមឡើងវិញជាសន្សឹមៗ»៕ អត្ថបទ៖ ឧកញ៉ា សារេត