រយៈពេលមួយសប្តាហ៍ដើមខែមករា កម្ពុជា ទទួលបានភ្ញៀវទេសចរជិត៤៦ម៉ឺននាក់

សង្គម​និង​សេដ្ឋកិច្ច

នៅសប្តាហ៍ដំបូងនៃដើមខែមករា ឆ្នាំ២០២៣នេះ ពោលគឺគិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ កម្ពុជា ទទួល បានភ្ញៀវទេសចរ សរុបជិត៤៦ម៉ឺននាក់ ។ ក្នុងនោះភ្ញៀវជាតិមានជាង៤១ម៉ឺននាក់ និងភ្ញៀវបរទេសមានជាង៤ម៉ឺននាក់។ នេះ យោងតាម របាយការណ៍របស់ក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ គោលដៅទេសចរសំខាន់ៗ រួមមាន ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុបជាង ២២ម៉ឺននាក់ ខេត្តសៀមរាប ជាង៤ម៉ឺននាក់ រាជធានីភ្នំពេញជាង៤ម៉ឺននាក់ ខេត្តកំពតមានជាង៣ម៉ឺននាក់ ខេត្តកំពង់ចាមមានជាង១ម៉ឺននាក់ និងខេត្តបាត់ដំបង មានជាង១ម៉ឺននាក់។ ក្រៅពីរាជធានី ខេត្តដែលជាគោលទេសចរសំខាន់ៗទាំង៦នេះ ក៏មានខេត្ត ផ្សេងៗទៀត ទទួលបានភ្ញៀវទេសចរសរុបជាង ៨ម៉ឺននាក់។

ក្រសួងទេសចរណ៍ ចាត់ទុកថា ចំនួនភ្ញៀវទេសចរប្រមាណជិត៤៦ម៉ឺននាក់ សម្រាប់សប្តាហ៍ដំបូងនៃឆ្នាំ២០២៣នេះ គឺ ការចាប់ផ្តើមដ៏ល្អនៃចរន្តភ្ញៀវទេសចរផ្ទៃក្នុងសម្រាប់ឆ្នាំថ្មី ខណៈដែលអំឡុងពេលឆ្លងឆ្នាំសកលកន្លងមកមានភ្ញៀវប្រមាណ ជាង២លាននាក់ បានដើរកម្សាន្តទូទាំងប្រទេស៕