មន្រ្តីជាន់ខ្ពស់ធនាគារជាតិ ថា​ការប្រើប្រាស់សេវា​ហិរ​ញ្ញ​វ​ត្ថុ​ផ្លូវ​ការ​របស់​ប្រជាជន​កម្ពុជា បាន​កើន​ឡើង​ពី៥៩%​ទៅ​៦៧​%​

សង្គម​និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា NBC) បានឱ្យដឹងថា គិតត្រឹមប្ចុប្បន្ននេះ​ការប្រើប្រាស់សេវា​​ហិរញ្ញវត្ថុផ្លូវ​ការ របស់ប្រជាជនកម្ពុជា ជារួមមានការកើនឡើងពី ៥៩ភាគរយ ទៅ ៦៧ភាគរយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទំព័រហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានបង្ហាញពីការលើក​ឡើង​​របស់​​​​​​​​លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ដែលបានថ្លែងថា ការប្រើប្រាស់​សេវាហិ​រញ្ញ​វត្ថុផ្លូវការ​របស់​ប្រជាជនកម្ពុជា ជារួមមានការកើនឡើងពី ៥៩% ទៅ ៦៧% ដែលនេះបង្ហាញអំពីការខិតទៅសម្រេច​បាន​នូវគោលដៅ​យុទ្ធ​សា​ស្រ្តជាតិដែលបានកំណត់គឺ ៧០% នៅឆ្នាំ២០២៥។

ជាមួយគ្នានេះដែរ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជារូបនេះ បានបញ្ជាក់ទៀតថា បើទោះជាយ៉ាងនេះក៏ដោយ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការរបស់ស្រ្តីស្ថិតក្នុងកម្រិតដដែលគឺ ៦០% ដែលទាមទារការយកចិត្តទុកដាក់បន្ថែមទៀត។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗ ក៏បានឱ្យដឹងដែរថា ប្រជាជនកម្ពុជាប្រមាណ៧០​​ភាគ​​រយ ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ អ្វីដែលធនាគារជាតិកត់សំគាល់ថា ប្រជាជនកម្ពុជាទទួលបានហិរញ្ញវត្ថុផ្លូវការ​ដោយ​​សារ​​​តែពេលប្រជាជនទទួលបានផលិតផលមួយ ក្នុងចំណោមផលិតផល៤ នៃសេវាហិរញ្ញវត្ថុផ្លូវការ រាប់បញ្ជូលថា ទទួល​បានសេវាហិរញ្ញវត្ថុផ្លូវការ អតិថិជនមានឥណទានក៏រាប់បញ្ជូលផ្លូវការ, អតិថិជនមានឥណទាន និងប្រាក់បញ្ញើក៏រាប់​​បញ្ជូល​​ផ្លូវការ, អតិថិជនមិនមានប្រាក់បញ្ញើ ប៉ុន្ដែមានកាបូបអេឡិចត្រូនិក ក៏រាប់បញ្ចូលជាផ្លូវការផងដែរ៕

អត្ថបទ៖ ពិសី