ជប៉ុន នឹងជួយជម្រុញកិច្ចសហការលើវិស័យពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) បានលើកឡើងថា ក្នុងនាមតំណាងឱ្យរដ្ឋាភិបាលជប៉ុន លោកនឹងជួយជម្រុញកិច្ចសហការលើវិស័យពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ការលើកឡើងនេះ ស្របពេលដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ទៅបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែមករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសទស្សនកិច្ចនេះ លោក ហាយ៉ាហ្ស៊ី បានបញ្ជាក់សាជាថ្មីនូវការកោតសរសើរ និងអបអរសាទររបស់ជប៉ុន ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ហើយក្នុងពេលនោះដែរ។ ទន្ទឹមគ្នានេះ លោកក៏បានសន្យា នឹងបន្តជួយជម្រុញឱ្យចំណងមិត្ត ភាព និងកិច្ចសហប្រតិបតិ្តការ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅថែមទៀត។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបនោះដែរ រដ្ឋមន្ត្រីទំាងពីរមាន ក៏បានពិភាក្សាទ្វេភាគី ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទៅលើវិស័យជាច្រើន រួមមាន៖ នយោបាយ សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបោសសម្អាតមីន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងការលើក ស្ទួយប្រជាធិបតេយ្យនៅកម្ពុជា។

ជាងនេះទៀត លោករដ្ឋមន្ត្រីទំាងពីរ ក៏បានឯកភាពធ្វើការជិតស្និទ្ធជា មួយគ្នា ក្នុងការលើក កម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចដែលកំពុងរីកចម្រើន  រួមទំាងការជំរុញឲ្យមាន ការ ហោះហើរផ្ទាល់ឡើងវិញ រវាងកម្ពុជា និងជប៉ុនផងដែរ៕ អត្ថបទ៖ ពិសី