ចិនបើកសេដ្ឋកិច្ចឡើងវិញធ្វើឱ្យមានលំហូរវិនិយោគផ្ទាល់និងភ្ញៀវទេសចរមកកាន់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្មីៗនេះក្រៅពីបានចាត់ទុកចិនជាដៃគូដ៏សំខាន់របស់កម្ពុជាក៏បានឱ្យដឹងថា ការបើកប្រទេសឬបើកសេដ្ឋកិច្ចឡើងវិញរបស់ចិននេះ វានឹងធ្វើឱ្យមានលំហូរវិនិយោគផ្ទាល់និងភ្ញៀវទេសចរចូលកាន់កម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្មីៗនេះបានបញ្ជាក់ថាចិនជាដៃគូរធំរបស់កម្ពុជា។សព្វថ្ងៃវិនិយោគផ្ទាល់មកកាន់កម្ពុជានាពេលសព្វថ្ងៃនេះមាន៤២%គឺមកពីចិន ដូច្នេះចិននៅតែដើរសំខាន់សម្រាប់ការវិនិយោគ ហើយមិនត្រឹមតែវិស័យឧស្សាហកម្មទេមានទាំងមានកសិកម្ម ទេសចរណ៍ អចលនទ្រព្យនិងហេដ្ឋារចនាសម្ព័ន្ធថែមទៀត។

លោកលើកឡើងថា នៅប៉ុន្មានថ្ងៃមុនធ្វើផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតវិនិយោគជាង១ពាន់លានដុល្លារអាមេរិក ផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងព្រះសីហនុក៏ជាវិនិយោគធំៗដែរ។ឥឡូវយើងលឺមានផ្លូវរថភ្លើងល្បឿនលឿនមួយទៀតក៏មកពីពីចិនដែរ។

លោកគូសបញ្ជាក់ថា«ការបើកឡើងវិញនៃសេដ្ឋកិច្ចចិនគឺជាឱកាសមួយធ្វើឱ្យមានលំហូរការវិនិយោគពីចិនមកកាន់កម្ពុជា ហើយការវិនិយោគមួយចំនួនមានគោលដៅនាំចេញទៅទីផ្សារបរទេសក៏អាចផ្ទេរពីចិនមកកាន់កម្ពុជាដែរ»។

បើតាមលោករដ្ឋលេខាធិការប្រចំាការ ក្នុងមួយរយៈពេលជម្លោះពាណិជ្ជកម្មអន្តរជាតិរវាងចិននិងសហរដ្ឋអាមេរិកនេះ អ្នកចំណេញច្រើនគឺប្រទេសនៅអាស៊ីអាគ្នយ៍នេះហើយកម្ពុជាចំណេញដែរតែមិនដល់គេដោយសារតែលក្ខខណ្ឌរបស់យើង តែយើងត្រូវប្រឹងទៀត។នេះជាឱកាសទាក់ទងនិងលំហូរវិនិយោគ ហើយពាណិជ្ជកម្មក៏អីចឹងដែរទីផ្សារកម្ពុជាធំនៃការនាំចេញគឺទៅអឺរ៉ុបនិងអាមេរិក។ប៉ុន្តែប្រភពធនធានដើមនៃការនាំចេញទៅអាមេរិកគឺចេញមកពីចិន។

លោកបន្តថា ទាក់ទងនិងទេសចរចិន គឺជាប្រភពមួយធំនៅក្នុងប្រទេសកម្ពុជាមុនវិបត្តិជំងឺកូវីដ១៩ហើយទេសចរកម្ពុជាធ្លាក់ចុះខ្លំាងក៏ដោយសារតែអត់មានភ្ញៀវទេសចរចិនចូលមកដែរ។ដូចនេះការបើកឡើងវិញនៃប្រទេសចិននេះគឺជាឱកាសទាញទេសចរចិនមកកាន់កម្ពុជាដែរ។

លោកលើកឡើងថា «អីចឹងបានជាយើងព្យាករណ៍នៅឆ្នំា២០២៣នេះ ទេសចរអន្តរជាតិឡើងពី២លាន៣សែននាក់ទៅ៤លាន៣សែននាក់នៅឆ្នំានេះ ហើយកត្តាធំគឺទេសចរចិនហ្នឹង។ព្រោះកាលឆ្នំា២០២២ចំនួន២លាន៣សែននាក់នេះអត់មានទេសចរចិនទេ ដូច្នេះយើងសង្ឃឹមថាយ៉ាងហោចណាស់និងបានទេសចរចិន២លាននាក់»៕ អត្ថបទ៖ សារេត