នៅព្រឹកនេះ កម្ពុជាទទួលបានវ៉ាក់សាំងពីរប្រទេសឥណ្ឌាចំនួន ២០ម៉ឺនដូស

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ កម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជំនួយរបស់ឥណ្ឌាចំនួន ២០ម៉ឺនដូស ពិធីទទួលនេះ ធ្វើឡើងនៅវិមានសន្តិភាព ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វ៉ាក់សាំងកូវីសែល (Covishield) ជាជំនួយរបស់ឥណ្ឌា មានចំនួនសរុប ៣២៥,០០០ដូស ក្នុងនោះ ២០ម៉ឺនដូសមកដល់ថ្ងៃនេះ ហើយចំនួនប្រមាណ ១២៥,០០០ដូស អាចនឹងមកដល់នៅខែក្រោយបន្តទៀត។

តាមរយៈទំព័រហ្វេសបុកផេកសម្តេចនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាជម្រើសដ៏ចាំបាច់មួយនៅក្នុងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការវាយប្រហារដោយមេរោគកូវីដ-១៩៕