ឯកឧត្តម ម៉ាង ស៊ីណេត៖ អត្រាភាពក្រីក្រក្នុងខេត្តព្រះសីហនុបានធ្លាក់ចុះរហូតជិត២% ក្នុងឆ្នាំ២០២២

សង្គម​និង​សេដ្ឋកិច្ច

អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២កន្លងទៅនេះ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រធ្លាក់ចុះរហូត ១,៨៦ភាគរយ ដោយផ្អែកលើប្រភពសក្តានុពលរបស់ខេត្តនេះ។នេះបើតាមកិច្ចពិភាក្សាការងារវាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ជាមួយ ឯកឧត្តម ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដាតុស្រី អាប់ដុល ចាលីល ប៊ីនហាស់សា ស្នងការនគរបាល នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែមករា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត បានស្វាគមន៍ប្រតិភូ និងបានបង្ហាញពីស្ថានភាពវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលបច្ចុប្បន្នមានធនធានធម្មជាតិជាច្រើនដូចជា៖ កោះ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ខេត្តចែកជា ៥ក្រុង ស្រុក ២៩ឃុំ សង្កាត់។

លើសពីនេះទៀត ឯកឧត្តមបញ្ជាក់ទៀតថា៖«ក្នុងឆ្នាំ២០២២ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រធ្លាក់ចុះ ១,៨៦ភាគរយ ផ្អែកលើប្រភពសក្តានុពលរបស់ខេត្តព្រះសីហុ មានដូចជា៖តំបន់អភិវឌ្ឍន៍កសិកម្ម (មានដូងប្រេង កៅស៊ូ) វិស័យទេសចរណ៍ តំបន់ឧស្សាហនកម្ម ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ខេត្តមានផ្លូវគមនាគមន៍ ផ្លូវទឹក ផ្លូវគោក និងអាកាស ពិសេសកំពង់ ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវជាតិ និងវិស័យអចលនទ្រព្យ និងសំណង់»។

តាមរយៈជំនួបពិភាក្សានោះដែរ ឯកឧត្តម ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ី ក៏ចង់ឃើញជនជាតិម៉ាឡេស៊ីមកធ្វើការវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុ ខណៈ ឯកឧត្តម សន្យាថានៅពេលខាងមុខនឹងនាំអ្នកវិនិយោគ និងអ្នកទេសចេណ៍ចូលជួបពិភាក្សាការងារ ដើម្បីបង្កើនភាពស្និតស្នាលកាន់តែស៊ីជម្រៅ ឈ្វេងយល់សិក្សាលើគម្រោងវិនិយោគនៅខេត្តព្រះសីហនុ និងនាំមកនូវភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុផងដែរ។

គួរបញ្ជាក់ដែរថា ក្នុងអង្គមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក។

សូមរម្លឹកដែរថា ពាក់ព័ន្ធនឹងខេត្តព្រះសីហនុនេះដែរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានបង្ហាញពីផែនការរបស់កម្ពុជាថា ទៅថ្ងៃអនាគត ខេត្តជាប់សមុទ្ររបស់កម្ពុជា១នេះ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ពិភពលោក។

ដោយសម្តេចបានបញ្ជាក់ថា កម្ពុជានឹងប្ដេជ្ញាធ្វើឱ្យទីក្រុងជាប់ឆ្នេរសមុទ្ររបស់យើងមាននិរន្តរភាព ដូចដែលយើងបានកំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍដើម្បីប្រែក្លាយខេត្តតំបន់ឆ្នេរចំនួន៤ ឱ្យក្លាយជាគោលដៅទាកទាញទេសចរណ៍លំដាប់ពិភាពលោក ហើយក្នុងខេត្តព្រះសីហនុត្រូវបានកំណត់ជា «គោលដៅទេសចរណ៍សម្រាកលម្ហែ និងជាតំបន់សេដ្ឋកិច្ចពហុបំណង៕

អត្ថបទ៖ ពិសី