មេលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ច ទទួលបានការដំឡើងឋានៈស្មើ ទេសរដ្ឋមន្ត្រី

សង្គម​និង​សេដ្ឋកិច្ច

លោកបណ្ឌិត ឈឹម សារ៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​​ត្រូវ​បាន​​ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ​​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​​​ដំឡើង​ឋានៈ​ស្មើ ទេសរដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ​​កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត ឈឹម សារ៉េត ​​បច្ចុប្បន្ន​មាន​​តួនាទី​ជា​ប្រតិភូរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លទ្ធកម្មសាធារណៈ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។ សូមជម្រាបថា លោក ឈឹម សារ៉េត ត្រូវបាន​ប្រមុខរដ្ឋ​ស្តីទី លោក​ សាយ ឈុំ ចេញ​ព្រះរាជក្រឹត្យ ដំឡើង​ឋានៈ​ស្មើ​រដ្ឋមន្ត្រី រួម​ជាមួយ​ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន​ ចំនួន ៨នាក់​ផ្សេង​ទៀត កាលពី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ២០១៧។

ក្រៅពីការងារក្នុងក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត ឈឹម សារ៉េត ក៏មានតួនាទីមួយចំនួននៅជួរគណៈបក្សផងដែរ ដោយលោកជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំកំពង់ចំលង និងឃុំបាក់ដាវ ព្រមទាំងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕