កម្ពុជា-ចិន វាយតម្លៃខ្ពស់​ចំពោះ​ការចូល​ជាធរមាន​នៃ​កិច្ច​ព្រម​​ព្រៀង​ពាណិជ្ជកម្ម​សេ​រី

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃទី២នៃដំណើរបំពេញទស្សនកិច្ចផ្លូចការ នៅរដ្ឋធានី​ប៉េកាំង សាធារណ​រដ្ឋ​​ប្រ​ជា​​​​មានិតចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​​កម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជ​រដ្ឋាភិ​បាល​​កម្ពុជា បានអញ្ជើញជួប​សំដែងការគួរសម លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋ​​ប្រ​ជាមា​និតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ Diao Yutai រដ្ឋធានីប៉េកាំង ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរ​​មាន​​នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមាន កាលពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដែលបាន​ជំរុញការបើកទីផ្សាររបស់ចិនទទួលកសិផល និងមច្ឆា ជាតិ​របស់កម្ពុជា។

លោក ស៊ី ជិនពីង  បានស្វាគមន៍ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែល​ជាមេដឹកនាំ​ពិភពលោក​លើក​ទី១ ដែល​បាន​​អ​ញ្ជើ​​ញ​​​​មក​បំ​​ពេញ​​ទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីពិធីចូលឆ្នាំថ្មី​​របស់ប្រជាជន​ចិន និងមានប្រសាសន៍ចាប់​អារម្មណ៍ពីការ​អភិវឌ្ឍ​កសិកម្ម និងវារីវប្បធម៌នៅ តំបន់​ជុំវិញ​បឹងទន្លេសាប ។

ទាក់ទិនទៅនិងប្រសាសន៍លើក​ឡើងរបស់​ប្រធានាធិបតីចិន ​សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍​ចំពោះ​គំនិត​​ផ្តួចផ្តើម​ដ៏មានសារៈសំខាន់របស់ប្រធានាធិបតីចិន ដើម្បីបង្កើតរបៀងមច្ឆាជាតិ និងអង្គរ នៅភាគពាយ័ព្យរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បន្តថា កម្ពុជាមានប៉ូលសេដ្ឋកិច្ចចំនួន៣រួចមកហើយ គឺប៉ូលសេដ្ឋកិច្ចភ្នំពេញ ក្រុងព្រះសីហនុ និងឥសាន ហើកម្ពុជានិងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគពាយ័ព្យ។ សម្តេចតេជោ ក៏បានស្នើដល់ប្រធានាធិបតីចិន ជំរុញ​​អ្នកទេសចរណណ៍ចិន មកទស្សនាកម្ពុជាឲ្យ​កាន់ច្រើនឡើង បន្ទាប់ពីការបន្ធូរបន្ថយការរិតត្បិតរបស់ប្រទេសចិន ពិ​សេ​​ស​ការលើកទឹកចិត្តពី ឯកឧត្តមប្រធានាធិបតី ដើម្បីឲ្យអ្នកទេសចរណ៍ចិនធ្វើដំណើរមកកាន់កម្ពុជា ដោយគ្មាន​ការភ័យ​ខ្លាច៕