នាយិកាពិធីការផ្ទាល់លោក ជា សុផារ៉ា ទទួលការតែងតាំងជា «អគ្គនាយករងរដ្ឋបាល» ក្រសួងរៀបចំដែនដី

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​បាន​ចេញ​អនុក្រឹត្យ​​តែងតាំង​លោកស្រី ទូច គីមពៅ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​តាម​រយៈ​អនុក្រឹត្យ​លេខ ៣៧០ អនក្រ.តត កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ទូច គីមពៅ បច្ចុប្បន្ន​មាន​តួនាទី​ជា​សមាជិក​ខុទ្ទកាល័យ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ជា​នាយិកាពិធីការផ្ទាល់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូម​ជម្រាប​ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៩៩ ​​​ខណៈ​ដែល​បច្ចុប្បន្ន​មាន​អគ្គនាយកដ្ឋាន​ចំនួន​៥ គឺ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋាន​រៀបចំដែនដី និង​នគរូបនីយកម្ម អគ្គនាយកដ្ឋាន​សំណង់ អគ្គនាយកដ្ឋាន​សុរិយោដី និងភូមិសាស្ត្រ និង​អគ្គនាយកដ្ឋាន​លំនៅឋាន ព្រមទាំងមាន​អគ្គាធិការដ្ឋាន​ចំនួនមួយ។

សម្រាប់​អគ្គនាយកដ្ឋានរដ្ឋបាល ​​​មាន​អគ្គនាយករង​ចំនួន​៥​រូប រួម​ទាំង​លោកស្រី ទូច គីមពៅ ដែល​ទើប​ទទួល​ការ​តែងតាំង​នេះ ​ហើយ​អគ្គនាយកដ្ឋាន​នេះ​កំពុង​​​​​​ដឹកនាំ​ដោយ​លោក​ សេង ឡូត អ្នកនាំពាក្យ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជា​អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល៕