សប្តាយ៍នេះ ក្រសួងពាណិជ្ជកម្មកំណត់តម្លៃលក់ប្រេងឥន្ទនៈតាមស្ថានីយទូទាំងប្រទេស ចុះថ្លៃបន្តិច

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃសៅរទី១១ កុម្ភៈនេះ បានកំណត់តម្លៃប្រេងឥន្ទនៈសម្រាប់លក់តាមស្ថានីយ៍នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នឹងត្រូវលក់ក្នុងតម្លៃ ៤.៤០០រៀល/លីត្រ ចុះ ១០០រៀល/លីត្រ សម្រាប់សាំងធម្មតា ចំណែកប្រេងម៉ាស៊ូត តម្លៃ ៤.៣៥០រៀល/លីត្រ ចុះ ៣០០រៀល/លីត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលក់រាយប្រេងឥន្ទនៈ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈនេះ ក្រសួងពាណិជ្ជកម្មកំណត់ឲ្យលក់ក្នុងតម្លៃ ៤,៥០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា ខណៈប្រេងម៉ាស៊ូតវិញលក់ ៤,៦៥០រៀល/លីត្រ។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី២១ដល់ថ្ងៃទី៣១ ខែមករាកន្លងទៅ តម្លៃសាំង ៤,៤០០រៀល/១លីត្រ ចំណែក ម៉ាស៊ូត ៤,៦០០រៀល/១លីត្រ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការកំណត់តម្លៃលក់រាយប្រេងឥន្ទនៈនេះមិនមែនក្រសួងជាអ្នកកំណត់តម្លៃលក់នៅកម្ពុជាឡើយ គឺស្រង់តម្លៃឡើងចុះនៃប្រេងឥន្ទនៈតាមទីផ្សារអន្តរជាតិតែប៉ុណ្ណោះ៕