អ្នកសេដ្ឋកិច្ច៖ វិស័យចិញ្ចឹមសត្វក្នុងប្រទេសកម្ពុជានៅតែមានហានិភ័យសម្រាប់ប្រជាកសិករ

សង្គម​និង​សេដ្ឋកិច្ច

ស្ថិតក្នុងកាលៈទេសៈតម្លៃជ្រូករស់នៅលើទីផ្សារនៅមិនទាន់ផ្តល់ក្តីសង្ឃឹមជាថ្មីឡើងវិញជូនប្រជាកសិករដែលជាអ្នកចិញ្ចឹមសត្វ។សម្រាប់វិស័យមួយនេះត្រូវបានអ្នកស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជាបង្ហាញទស្សនៈយល់ឃើញថាវាមានហានិភ័យដោយសារអ្នកចិញ្ចឹមសត្វក្នុងស្រុកប្រើប្រាស់ចំណីសត្វទិញមកពីខាងក្រៅប្រទេសជាហេតុធ្វើឱ្យការចំណាយថ្លៃដើមផលិតខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ចំពោះវិស័យចិញ្ចឹមសត្វនេះយើងឃើញតាមសារព័ត៌មានក៏ដូចការសិក្សាស្រាវជ្រាវរបស់អ្នកស្រាវជ្រាវយើងឃើញថាការចិញ្ចឹមជ្រូកប្រឈមជាមួយនិងការខាតបង់ខណៈពេលដែលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទតែងតែលើកឡើងថាការចិញ្ចឹមសត្វនៅក្នុងប្រទេសជោគជ័យរហូតដល់យើងនាំជ្រូកចូលពីក្រៅប្រទេស យើងផលិតចិញ្ចឹមជ្រូករហូតដល់សល់សាច់ជ្រូកទៅទៀត ហើយនេះគឺអ្វីដែលខ្ញុំបានទទួលពីក្រសួងកសិកម្ម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា«តែទោះជាយ៉ាងណាក៏ដោយវិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជានៅតែមានហានិភ័យដោយសារតែកសិកររបស់យើងគាត់ប្រើប្រាស់ចំណីសត្វទិញពីក្រៅប្រទេសមកនៅពេលដែលយើងមិនទាន់មានលទ្ធភាពផលិតចំណីសត្វដោយខ្លួនង។ខ្ញុំចង់សំដៅទៅលើកសិករខ្លួនឯង អីចឹងថ្លៃដើមផលិតនៃកាចិញ្ចឹមសត្វនេះវាប្រាកដជាខ្ពស់ ហើយប្រសិនបើគេមិនចង់ឱ្យកសិករយើងលក់សាច់សត្វបាន គេតម្លើងថ្លៃចំណីនិងថ្នំាផ្សេងៗ វានិងធ្វើឱ្យប៉ះពាល់ទៅដល់កសិករ»។ 

លោកបណ្ឌិតលើកឡើងថា សម្រាប់កសិករវិញគឺគាត់មិនមែនជាអ្នកមានលុយច្រើនដើម្បីធ្វើអាជីវកម្មទេ ដូច្នេះគាត់ត្រូវតែខ្ចីលុយពីខាងធនាគារឬមីក្រូហិរញ្ញវត្ថុដើម្បីជំរុញអាជីវកម្មក៏ប៉ុន្តែនៅពេលអាជីវកម្មត្រូវបានខាតបង់និងបានបិទទ្វានោះការលំបាកនិងផលប៉ះពាល់មកលើសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់នឹងកើតមាន ហើយនៅពេលកើតមានបញ្ហាទំាងអស់នេះពួកគាត់លែងផលិតលែងចិញ្ចឹមអ្វីបន្តទៀត ដោយមើលទៅឃើញថាខ្លួនឯង អត់មាននិស័យនៅក្នុងការចិញ្ចឹមសត្វ អីចឹងគាត់នឹងងាកទៅរកការដំាដុះដំណំាអ្វីផ្សេងដើម្បីដោះស្រាយជីវភាពគ្រួសារ។ កត្តាទាំងនេះយូរនិងឆាប់វានិងធ្វើឱ្យធ្លាក់ខ្លះនូវបរិមាណផលិតឬការផ្គត់ផ្គង់សាច់សត្វនៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយនិងធ្វើឱ្យមានឱកាសដល់ឈ្មួញធំៗឬក្រុមហ៊ុនធំអាចនាំចូលឬពួកគាត់លក់មានភាពងាយស្រួល។

លោកបណ្ឌិតសង្កត់ធ្ងន់ថា«ដូច្នេះខ្ញុំមើលឃើញថាសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបង្កើតឡើង តែសមាគមនេះហាក់ដូចជានៅឆ្ងាយ បើទោះនៅក្នុងមានលោកឧកញ៉ាម៉ុងឬទ្ធីនៅក្នុងនោះក៏ដោយក៏នៅតែមិនអាចជួយជំរុញឱ្យការចិញ្ចឹមជ្រូកនៅក្នុងប្រទេសកម្ពុជាមានកំណើននិងទទួលបានភាពជោគជ័យនៅឡើយទេ»។

ពាក់ព័ន្ធការចិញ្ចឹមជ្រូកក៏ដូចជាតម្លៃជ្រូករស់នៅលើទីផ្សារនៅដើមឆ្នំា២០២៣នេះ។ លោក អាន ឬទ្ធី ជាកសិករចិញ្ចឹមជ្រូកនៅភូមិស្នាសង្គ្រាម ឃុំបាល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាមនៅពេលបច្ចុប្បន្នកំពុងចិញ្ចឹមជ្រូកប្រហែល១ពាន់ក្បាលបានឱ្យដឹងថា គិតមកដល់ដើមខែកុម្ភៈឆ្នំា២០២៣នេះខ្ញុំអាចនិយាយបានថាប្រជាកសិករមិនតិចជាង៤០ទៅ៥០%នោះទេដែលគាត់បោះបង់ឈប់ចិញ្ចឹមជ្រូកជាស្ថាពរ។ខ្ញុំអាចធានាថាតួលេខនេះពិតប្រាកដ ព្រោះខ្ញុំក៏ជាអ្នកធ្វើការនៅក្នុងសហគមន៍ដែរ គឺគាត់មិនអាចទប់ទល់ទៀតបានទេ ។

លោកគូសបញ្ជាក់ថា«សូម្បីតែខ្ញុំខ្លួនឯងនិយាយប្រាប់ដោយស្មោះថាមកដល់ម៉ោងនេះខ្ញុំទប់ទល់លែងរួចហើយ។ខ្ញុំក៏កំពុងតែពិចារណាឆ្ពោះទៅរកការបិទកសិដ្ឋានចិញ្ចឹមជ្រូករបស់ខ្ញុំដែរខណៈពេលនេះខ្ញុំកំពុងតែពង្រីកមុខរបរថ្មីគឺការដំាបន្លែប្រភេទបន្លែសេរីរាង្គនិងបន្លែសុវត្ថិភាព។នៅពេលយើងបាត់បង់ចំណូល មិនត្រឹមតែរូបខ្ញុំទេ»។ 

លោក សួង វាសនា ជាកសិករចិញ្ចឹមជ្រូកនៅស្រុករលាប្អៀរ ខេត្តកំង់ឆ្នាំង មានប្រសាសន៍ថា«នៅពេលតម្លៃជ្រូករស់ឡើងមិនទាន់ដល់តម្លៃដើមផលិតនេះ ខ្ញុំនិយាយយ៉ាងច្រើន៣ខែទៀតកសិករនិងក្រុមហ៊ុននឹងដួលរំលំទំាងអស់ព្រោះការចំណាយលើការចិញ្ចឹមជ្រូកមានលក្ខណៈដូចគ្នា ព្រោះថ្លៃដើមផលិតចំណាយអស់៩៥០០រៀល តែមកលក់ជ្រូកបានតែ៧៥០០រៀលក្នុងមួយគីឡូក្រាម។ដូចនេះបើតម្លៃជ្រូករស់នៅតែបែបនឹងទៀត ៣ខែទៀតកសិករយើងម្នាក់ៗវណ្ឌកររួមទំាងខ្ញុំដែរ»។

អ្នកស្រី ម៉ែន មុនី ជាកសិករចិញ្ចឹមជ្រូកនៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម បានបញ្ជាក់ថា«កូនរបស់ខ្ញុំសព្វថ្ងៃបានទៅរៀនខ្វៃជ្រូកនិងបើកកន្លែងអាហារដ្ឋានដើម្បីយកសាច់នៅសល់ពីការលក់នៅលើទីផ្សារកែច្នៃធ្វើជាមុខម្ហូបលក់នៅកន្លែងរបស់ខ្លួន។មុខរបរកាប់សាច់ជ្រូកលក់ដោយខ្លួនឯងនេះ ខ្ញុំមានបទពិសោធន៍ម្តងរួចមកហើយកាលពី ឆ្នំា២០១៨ បន្ទាប់ពី តម្លៃជ្រូករស់បានធ្លាក់ថ្លៃនៅឆ្នំា២០១៦និង២០១៧ ដូចនាពេលសព្វថ្ងៃនេះ ហើយការរំពឹងរបស់ខ្ញុំទៅលើជម្រើសចុងក្រោយនេះវាប្រហែលជាអាចព្រោះការងារនេះខ្ញុំធ្លាប់មានបទពិសោធន៍ម្តងរួចទៅហើយនៅឆ្នាំ២០១៨ ខ្ញុំបានបង់អាជីវកម្មធ្វើសត្វត្តឃាត ខ្ញុំលក់សាច់ជ្រូកនៅលើទីផ្សារមួយថ្ងៃកាប់ជ្រូកលក់មួយក្បាលជាប្រចំា»៕ អត្ថបទ៖សារេត