យោងតាមទិន្នន័យពីក្រុមប្រឹក្សាអចលនទ្រព្យកូរ៉េ បានបង្ហាញឲ្យដឹងថា ស្ទើតែពាក់កណ្តាលនៃអាផាតមិនទាំងអស់នៅក្នុងទីក្រុងសេអ៊ូល គឺត្រូវបានកាន់កាប់ដោយជនជាតិអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Korea Herald។

កាលពីឆ្នាំមុន ជនជាតិអាមេរិក បានកាន់កាប់អាផាតមិន សរុបចំនួន ៥ ៦៧៨ យូនីត នៅក្នុងរដ្ឋធានីកូរ៉េខាងត្បូង ឬស្មើទៅនឹង ៤៥% នៃអាផាតមិនសរុបចំនួន ១២ ៥១៦ យូនីតដែលជាកម្មសិទ្ធិរបស់ជនបរទេស។
ដោយឡែកជនជាតិចិន គឺជាអ្នកកាន់កាប់អាផាតមិនច្រើនជាងគេបន្ទាប់ ចំនួន ២ ៥៣៦ យូនីត ក្រោមពីក្រោយដោយជនជាតិកាណាដា មានចំនួន ១ ៨៣១ យូនីត ជនជាតិតៃវ៉ាន់ ៧៩០ យូនីត និងជនជាតិអូស្រ្តាលី មានចំនួន ៥០០ យូនីត។
គួរឲ្យដឹងផងដែរថា អាផាតមិនដែលជនបរទេសទាំងនោះកាន់កាប់ភាគច្រើន នៅស្ថិតនៅក្នុងសង្កាត់ធំៗ ដូចជា Gangnam-gu, Seocho-gu និង Songpa-gu ជាដើម៕

