កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរមកពីចិនប្រកបដោយគុណភាព និងជាភ្ញៀវដែលចាយលុយច្រើន

សង្គម​និង​សេដ្ឋកិច្ច

ផ្អែកលើព្រឹត្តិការណ៍ដែលកម្ពុជារៀបចំពិធីទទួលភ្ញៀវទេសចរចិននិងដំណើរទស្សនៈកិច្ចជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាទៅប្រទេសចិនកន្លងទៅថ្មីៗនេះ បាននិងកំពុងឱ្យកម្ពុជា ពិសេសអ្នករកទទួលនៅក្នុងវិស័យទេសចរណ៍មានក្តីរំពឹងថានឹងទទួលបានភ្ញៀវទេសចរមកពីចិនប្រកបដោយគុណភាព និងជាភ្ញៀវដែលចំណាយលុយច្រើនបន្ទាប់ពីចូលមកទស្សនានៅកម្ពុជានាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាហៅកាត់ថាCATA លោកជំទាវ ឆាយស៊ីវលីន បានឱ្យដឹងថា តាមរយៈនៃការបិទបញ្ចប់គោលនយោបាយសូរ៉ូកូវីដ១៩ ហើយប្រមុខរដ្ឋកម្ពុជាមានការស្វាគមន៍ដល់ភ្ញៀវទេសចរក៏ដូចជាបើកឱកាសឱ្យមានការវិនិយោគចំពោះភ្ញៀវទេសចរចិននិងវិនិយោគិនចិនឃើញថាកម្ពុជាទទួលបានការគំាទ្រតាមរយៈការចេញដើររបស់ភ្ញៀវទេសចរចិនចូលមកជាហូរហែ។

លោកជំទាវ ឆាយស៊ីវលីន មានប្រសាសន៍ថា នៅក្នុងដំណើរទៅទស្សនៈកិច្ចដែលខ្ញុំដឹកនាំក្រុមហ៊ុនទៅប្រទេសចិនថ្មីៗនេះសុទ្ធតែជាអ្នករកស៊ីទទួលទាននៅ ក្នុងវិស័យទេសចរបានណាត់ជួប និងក្រុមហ៊ុនទេសចរណ៍ធំៗនៅខេត្តគ័ងតុងក៏ដូចជានៅទីក្រុងប៉េកំាង ទទួលបានមានការចាប់អារម្មណ៍ច្រើន ហើយសមាគមទេសចរចិននិងសមាគមទេសចរកម្ពុជាក៏មានការជំរុញ និងជម្រើសរើសភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាមានតែភ្ញៀវទេសចរដែលមានគុណភាព។ការតំាងចិត្តរបស់អ្នកទទួលទានក្នុងវិស័យទេសចរចិនហើយខាងកម្ពុជាយើងក៏មានការតំាងចិត្តផងដែរថា បម្រើភ្ញៀវទេសចរចិនដែលមានគុណភាព។
លោកជំទាវសង្កត់ធ្ងន់ថា«យើងឃើញថាការតំាងចិត្តអ្នករកទទួលទាននៅក្នុងវិស័យទេសចររបស់ចិនក៏ដូចខាង កម្ពុជាថានឹងបម្រើភ្ញៀវទេចរដែលមានគុណភាព។ខ្ញុំមានក្តីរំពឹងថានៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ កម្ពុជាយើងនឹងទទួលបាននូវផ្លែផ្កាដែលយើងតែងតែទទឹងរង់ចំាជាយូរមកហើយនោះ»។

លោកជំទាវគូសបញ្ជាក់ថា«ភ្ញៀវចិនប្រកបដោយគុណភាពយើងសំដៅទៅលើភ្ញៀវទេសចរចិនដែលមិនបង្កការលំបាកច្រើន ពួកគាត់ចូលមកកម្ពុជាធ្វើការចាយវាយលុយច្រើន ហើយក៏មិនបង្ករឿង»។ជារួមភ្ញៀវទេសចរចិនចូលមកកម្ពុជា ហើយចាយលុយច្រើនប្រកបដោយភាពថ្លៃថ្នូរ។ជាក់ស្តែងតារមយៈនៅក្នុងដំណើរទស្សនៈកិច្ចរបស់ខ្ញុំឃើញថា ចិនឥឡូវគាត់ប្តូរអត្តចរិតច្រើន។ខ្ញុំមានអារម្មណ៍ថាធ្វើដំណើរទៅប្រទេសចិន ដូចជាទៅប្រទេសមួយដែលស្ងប់ស្ងាត់ អីចឹងការដើរហើរ ការប្រាស្រ័យនៅតាមទីសាធារណៈគឺមានភាពថ្លៃថ្នូរច្រើនហើយយើងគិតថាលំហូរភ្ញៀវទេសចរចូលមកកម្ពុជាយើងនឹងទទួលបានការចំណាយថវិកាពីភ្ញៀវចិនស្ថិតក្នុងកម្រិតមួយដែលអាចជួយទៅដល់សេដ្ឋកិច្ចមូលដ្ឋានក៏ ដូចជាសេដ្ឋកិច្ចរបស់កម្ពុជាបាន»។

បើតាមប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាថាតាមរយៈការជំរុញពីក្រសួងទេសចរណ៍ក៏ដូចជាសមាគមCATA ចាប់ពីខែ៣នេះទៅយើងនឹងទទួលបានជើងហោះហើរចូលមកបន្តើរៗ តែទន្ទឹមនឹងនេះ យើងទទួលបានភ្ញៀវទេសចរចិនបានកើនឡើងរួចមកហើយ ក្នុងមួយថ្ងៃយើងកើនបាន៣ជើងយន្តរួចមកហើយ។ដូចនេះចាប់ពីខែ៣តទៅនឹងមានការអនុញ្ញតឱ្យយន្តហោះចូលមកថ្មីៗទៀត៕ អត្ថបទ៖សារេត