ព្រឹត្តិការណ៍​រត់​​បណ្ដាក់គ្នា V-Acitve Fun Run ដ៏ធំនា​​កណ្ដា​ល​​​​​​​ទីក្រុងភ្នំពេញរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មាន​​អ្នកចូ​ល​រួម​ជិត ៣ពាន់នាក់

សង្គម​និង​សេដ្ឋកិច្ច

ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បី​អប​អរសាទរការដាក់ឲ្យដំណើរការភេសជ្ជៈកីឡារ វី អាកទីវ​ ដែលប្រពឹ្រត្តិទៅនៅសួន Vattanac Capital Lifestyle Park នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានអ្នកចូលរួមប្រមាណជិត ៣០០០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះគឺជាលើកទី២ហើយដែលមានការរៀបចំកីឡាររត់​ប្រណាំងបណ្តាក់ជាក្រុមនេះ ។ កម្មវិធីនេះបាននាំមកនូវបទ​ពិសោធ​​ន៍​​​ថ្មីប្លែកមិនធ្លាប់មានពីមុនមក គួបផ្សំជាមួយទីតាំងរត់​​ដ៏ល្អឥត​ខ្ចះនៃទិដ្ឋភាពនាកណ្ដាលទីក្រុងភ្នំពេញ នៅជាប់នឹង​អគារ Vattanac ដ៏ខ្ពស់ស្កឹមស្កៃផ្ទាល់ ក្រោមពាក្យស្លោក «ជីវិតកាន់តែរីករាយ កាន់តែរស់រវើក ជាមួយ វី អាកទីវ»។

សំឡេងហោរកញ្ជៀវរបស់អ្នកគាំទ្រជាច្រើនរូបដែលធ្វើឲ្យមានការចាប់អារម្មណ៍ និងទាក់ទាញអ្នកចូលរួមប្រមាណ​៣០០០​​នាក់មក​ពីគ្រប់​ទិសទិ រួមមាន អ្នកឧកញ៉ា សំអាង អ្នកឧកញ៉ា ឈុន លាង ស្ថាបនិក​ក្រុមហ៊ុន វឌ្ឍនៈ​គ្រុប ឧកញ៉ា សំអាង វឌ្ឍនៈ ឯកឧត្ដម លោកជំទាវ រួមទាំងសិល្បៈករ សិល្បការី ក្រុមអត្តពលិក ក្រុម​ការងារ​យុទ្ធនាការ Beyond The Games ព្រមទាំងមហាជន​ទូទៅជាច្រើន រត់បណ្តាក់គ្នាដោយផ្ដើមចេញពីអគារវឌ្ឍនៈ កាពីតាល ដោយ​រត់បណ្តាក់​ចម្ងាយ​១៩គីឡូម៉ែត្រ និងរត់ ឬដើរចម្ងាយ ៥គីឡូម៉ែត្រ ។

អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានវត្តមានចូលរួមរត់ក្នុងព្រឹត្តការណ៍នេះ​ផងដែរ​​បានប្រសាសន៍ថា «ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមាន​សេចក្តីសោមនស្សរីករាយដែលបានរៀបចំព្រឹត្តការណ៍​​នេះឡើង ដែលកីឡាដើម្បីសុខភាពនេះ មានការរៀបចំប្លែកពីគេ ដោយរត់បណ្ដាក់គ្នា ។

ជាមួយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏បានបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលរត់បណ្ដាក់គ្នា ព្រោះរត់ដើម្បីសុខភាព រត់ដើម្បីមិត្តភាព រត់ក្រោមដំបូលសន្តិភាព ដោយមិនធ្វើការរត់យកចាញ់ឈ្នះទេ។ ឧកញ៉ា វឌ្ឍនៈបានបន្ថែមថា កីឡាករ កីឡាការិនី​ដែលចូលរួមក៏មិនបានហ្វឹកហាត់ការរត់ពីមុនមកដែរ។

កម្មវិធីនេះបាន​រកឃើញក្រុមដែលប្រើរយៈពេលលឿនជាងគេចំនួន៣ក្រុម ដែលក្រុមទទួលបាន​ជ័យ​ជំនះលេខ​មួយ​ប្រើ​​រយៈពេលត្រឹម១ម៉ោង ៥នាទី​និង៥៣វិនាទី លេខ២ប្រើរយៈពេល ១ម៉ោង ៦នាទី និង​២០វិនាទី និងលេខ៣ ប្រើរយៈ​ពេល​១ម៉ោង ៦នាទីនិង២៨វិនាទី ក្នុងនោះក្រុមលេខ១ទទួលបានប្រាក់លើកទឹកចិត្ត ចំនួន​២លាន​រៀល មេដាយមាស​ និងភេសជ្ជៈ​​កីឡា វី-អាកទីវ ចំនួន ៧កេស ក្រុមទី២ ទទួលបាន១លានរៀល មេដាយប្រាក់ និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ៥កេស និងលេខ៣ ទទួលបានប្រាក់លើក​ទឹក​​ចិត្ត​​ចំនួន​​៥០ ម៉ឺនរៀល មេដាយសម្រឹតសម្រាប់រាល់សមាជិកក្រុមទាំងអស់ និង​ភេសជ្ជៈ​កីឡា វី-អាកទីវ ចំនួន ៣កេសពីអ្នកឧកញ៉ា ឈុន លាង។​

ព្រឹត្តការណ៍រត់​ប្រណាំង​​កម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run នេះបានបង្ហាញពីឆន្ទៈរបស់ វឌ្ឍនៈ ប្រ៊ូវើរី ក្នុងការ​​លើក​​ស្ទួយ សុខភាព និងសុខមាលភាពសង្គម។ ការជ្រើសរើសការរត់ ឫដើរសម្រាប់កម្មវិធីនេះព្រោះវាគឺជាសកម្មភាព​កីឡា​ដែលមាន​ភាពងាយស្រួល ងាយអនុវត្តបំផុត មិនទាមទារសម្ភារបរិក្ខារ និងមាន​​ លក្ខណៈធម្មជាតិ។

វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជា​ច្រើន​វិនិ​យោគ​​​លើ វិស័យ​ផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយ​កូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ៕