គម្រោងតបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រពីចិនមកកម្ពុជា និងបញ្ចប់ក្នុងឆ្នាំក្រោយ

សង្គម​និង​សេដ្ឋកិច្ច

ស្របពេលការផ្គត់ផ្គង់សេវាអ៊ីនធឺណិតនៅកម្ពុជានៅមានកម្រិត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអះអាងថា គម្រោងតបណ្តាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រពីទីក្រុងហុងកុង-ក្រុងព្រះសីហនុ  មានប្រវែង២ ៧១៥គីឡូម៉ែត្រគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤។ បណ្តាញនេះនឹងបង្កើនសមត្ថភាពខ្ពស់ក្នុងការផ្គត់ផ្គង់អ៊ីនធឺណិតល្បឿនលឿន និងកាន់តែទូលំទូលាយនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ននេះការឡាយលក់ឥវ៉ាន់តាមអនឡាញសម្រាប់អាជីវកម្មខ្នាតតូចៗ មានការរអាក់រអួល និងអ៊ីនធឺណិតមិនសូវមានគុណភាពក្នុងការបញ្ហាញផលិតផល។ចំពោះអាជីវកម្មធំៗគេមានប្រព័ន្ធលីសឡាញ គេយកមកប្រើហាក់មិសូវប៉ះពាល់ ប៉ុន្តែចំណាយខ្ពស់ទៅលើអ៊ីនធឺណិត នៅក្នុងប្រទេសរបស់យើងបើប្រៀបធៀបទៅនិងបណ្តាប្រទេសផ្សេងៗ។

លោកបណ្ឌិតសង្កត់ធ្ងន់ថា «អ្នកដែលរងផលប៉ះពាល់ធ្ងន់ជាងគេនោះគឺការបណ្តុះធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលយើងត្រូវការប្រើប្រាស់ប្រព័ន្ធ អ៊ីនធឺណិត សម្រាប់រៀន សម្រាប់អភិវឌ្ឍន៍ សម្រាប់ការស្វាវជ្រាវ បែរជាអ៊ីនធឺណិត ប្រើមានភាពរអាក់រអួល ដែលជាកក្តាមួយរារាំង ឬបង្អាក់ទឹកចិត្តដល់អ្នករៀនសូត្ររៀនមិនសូវបានល្អ»។

លោកបណ្ឌិតលើកឡើងថា ដូច្នេះបើការតភ្ជាប់បណ្តាញអ៊ីនធឺណិត ធំពីប្រទេសចិនមកកម្ពុជា បើសិនជារាជរដ្ឋាភិបាលពិតជាធ្វើបានពិតជាមានសារសំខាន់នៅក្នុងការជួយជំរុញដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងធ្វើការសិក្សាស្រាវជ្រាវរបស់យើងកាន់តែរឹងមំា។លើសពីនេះទៀតបើសិនជាប្រទេសចិន អាចជួយរៀបកម្ពុជានៅចំ Big Data បាន ដើម្បីគ្រប់គ្រងបានទូទំាងប្រទេសនោះ ខ្ញុំយល់ថាពិតជាមានសារសំខាន់បំផុត។

លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់មានប្រសាសន៍ថា «បញ្ហាគុណភាព អ៊ីនធឺណិត នេះគឺជារឿងក្តៅគគុក កុំថាដល់5G ត្រឹមតែ4G ឱ្យតែមានសេវ៉ានៅគ្រប់កន្លែងសិន វាជាសមិទ្ធផលមហាធំធេង។ឥឡូនេះទាំងខ្ញុំ ទំាងគេរអូហើយលោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កំពុងឈឺក្បាល។ យើងក៏មានដំណោះស្រាយតែដោះស្រាយភា្លមវាអត់ចេញ ព្រោះវាមានរឿងច្រើន»។

បើតាម លោកវង្ស៊ីវិស្សុតថា យើងត្រូវមានគោលនយោបាយជាកញ្ចប់ ត្រូវមានការវិនិយោគជាកញ្ចប់ដើម្បីដោះស្រាយបញ្ហានេះ។នៅជំហានដំបូងនេះយើងត្រូវយ៉ាងណាឱ្យវាដើរសិន ឬមានប្រតិត្តិការពេញលេញសិន ចំាគិត5G ។ឥឡូវនេះ4Gដើរមិនស្រួលផងទៅគិត5G ធ្វើអី៕ អត្ថបទ៖សារេត