សិប្បកម្មប្រពៃណីក្នុងស្រុកចំនួន៣ នៅខេត្តតាកែវ អាចផលិតហូល ផាមួង ជាមធ្យមបានជិត ៤ពាន់ក្បិន

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តតាកែវ បានចាត់ទុកថា សិប្បកម្ម​តម្បាញ​សំពត់​​ហូល​ ផា​មួង ជា​មុខ​របរត​កូន​ត​ចៅ​​វង្សត្រ​កូល​របស់ខ្មែរ​ស្ទើរ​តែ​គ្រប់​ខេត្ត-ក្រុង​ទូ​ទាំង​ប្រទេស​កម្ពុជា ជាពិសេស​នោះ​ប្រជា​ពល​រដ្ឋ​​រស់នៅខេត្ត​តា​កែវ។ ជាក់ស្តែង សិប្បកម្មប្រពៃណីក្នុងស្រុកចំនួន៣ ដែលជាស្រុកដែលចាប់របរត្បាញហូល ផាមួង ច្រើនជាងគេរបស់ ខេត្តតាកែវ អាចផលិតហូល ផាមួង ជាមធ្យមជិត៤ពាន់ក្បិនផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តតាកែវ» កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានលើកឡើងថា ​​ប្រជា​ពល​រដ្ឋខេត្តតាកែវ ​ក្រៅ​ពី​ការ​ងារ​កសិកម្ម ពួកគាត់​នាំ​គ្នារវៃអំបោះ​សូត្រ​ធ្វើ​ជា​សំពត់ ហូល​​ ផាមួង​ បាន​យ៉ាង​ល្អ​​​ប្រណីត។ លោកថា មុខរបរនេះ ក៏កំពុងជួយបម្រើទីផ្សារសូត្រក្នុងស្រុក កាត់បន្ថយការនាំចូល ធ្វើឱ្យសិប្បកម្មតម្បាញហូល-ផាមួងដំណើរការប្រកបដោយនិរន្តរភាព ពលរដ្ឋនៅមូលដ្ឋានមាន 

លោកបន្តថា៖ «សិប្បកម្មប្រពៃណីត្បាញហូល-ផាមួង ពិតជាបានលើកកម្ពស់ប្រពៃណីវប្បធម៌ត្បាញហូល-ផាមួងដែលជាមរតករបស់បុព្វបុរសខ្មែរ និងជាពិសេសណែនាំឲ្យបរទេសបានស្គាល់ពីតម្លៃសូត្រខ្មែរតាមរយ:ផលិតផលនានាដែលផលិតចេញពីសូត្រ ជាមួយគ្នានេះ  ខេត្តតាកែវ មានស្រុកចំនួន ៣ ដែលមានសិប្បកម្មប្រពៃណីផលិតហូលផាមួង មានកីតម្បាញចំនួន ១.២៩២កី ដែលអាចផលិតហូល ផាមួង បានជាមធ្យម ៣.៨៧៦ក្បិនថែមទៀត»។

គួរបញ្ជាក់ដែរថា ខេត្តតាកែវ ក្រៅពីមានសិប្បកម្មផលិតហូលផាមួងហើយនោះ បច្ចុប្បន្នខេត្តតាកែវា មានក្រុមហ៊ុនវិនិយោគ និងរោងចក្រធំៗនៅក្នុងខេត្តមានដូចជារោងម៉ាស៊ីនកិនស្រូវខ្នាតធំមានចំនួន ០២កន្លែង នៅក្រុងដូនកែវ និងស្រុកត្រាំកក់, រោងចក្រ សហគ្រាសធុនធំមានចំនួន ៨៣កន្លែង ប្រើកម្លាំងពលកម្មសរុបចំនួន ៥៦.៣៧៧នាក់ ស្ត្រី ៤៤.០០២នាក់។ជាងនេះទៀត​ ខេត្តនេះ ក៏មាន រោងចក្រធុនតូច មធ្យម និងសិប្បកម្មកំពុងដំណើរការដែលបានសុំប្រកាសពីក្រសួង និងចុះបញ្ជីនៅមន្ទីរ(មូលដ្ឋាន)មានចំនួន ៥៧៧កន្លែង ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ៧.៦៤៥នាក់ ស្ត្រី ៤.៦៥៣នាក់ថែមទៀត៕ អត្ថបទ៖ ពិសី