កូនលោក អ៊ាង សុផល្លែត តែងតាំងជាសមាជិកាខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

សង្គម​និង​សេដ្ឋកិច្ច

កូនស្រីបង្កើតលោក អ៊ាង សុផល្លែត ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋលេខាធិការក្រសួងបរិស្ថាន គឺលោកស្រី អ៊ាង និធិជ្ជនី ដឺណេ ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី តែងតាំងជាសមាជិកាខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកស្រី អ៊ាង និធិជ្ជនី ដឺណេ និងក្រុមគ្រួសារ

នៅក្នុងលិខិតចំនួនពីរទំព័រចុះហត្ថលេខាដោយលោក ជា សុផារ៉ា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ បានសម្រេចកែសម្រួលសមាសភាពខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ចំនួន៧រូប ក្នុងនោះលោកស្រី អ៊ាង និធិជ្ជនី ដឺណេ ជាសមាជិកាឈរលើលេខរៀងទី៧។

លោកស្រី អ៊ាង និធិជ្ជនី ដឺណេ ជាចៅស្រីបង្កើតរបស់លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា កូនស្រីរបស់លោកស្រី ​ជា សុផាកន្នី។ លោកស្រី និធិជ្ជនី ដឺណេ ទើបតែចូលរោងជ័យចាប់ដៃគ្នាជាប្តីប្រពន្ធនឹងលោក ប៉ែន សំអាត សុទ្ធចិត្ត ដែលស្គាល់ថាជាកូនប្រុសរបស់លោកស្រី ហាក់ ស្រីទូច និងលោក ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយករងគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ៕

លោកស្រី អ៊ាង និធិជ្ជនី ដឺណេ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍