សម្តេចតេជោ ពន្លឿនរដ្ឋមន្រ្តីពីររូប ឱ្យប្រញាប់ពិភាក្សារកដំណោះស្រាយ បញ្ហាកម្មករព្យួរការងារនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត ២ពាន់នាក់ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពិភាក្សាគ្នាជាបន្ទាន់ជាមួយម្ចាស់រោងចក្រ និងសហជីព ដើម្បីដោះស្រាយបញ្ហាកម្មករ-កម្មការិនី ដែលត្រូវបានព្យួរការងារ នាពេលកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើនេះ ត្រូវបានសម្តេចតេជោបញ្ជាក់ថា ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានទទួលនូវរបាយការណ៍ពីសហជីពមួយ ដែលបានសំណូមពរពាក់ព័ន្ធរោងចក្រព្យួរការងារ ដោយសម្ដេច បានបញ្ជូនបញ្ហានេះទៅរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដោះស្រាយ និងអន្តរាគមន៍បន្ទាន់រួចហើយ។

សម្តេចបានបន្តថា ៖ ខ្ញុំសូមណែនាំឱ្យរដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពិភាក្សាគ្នាជាបន្ទាន់ជាមួយម្ចាស់រោងចក្រ និងសហជីព ដើម្បីដោះស្រាយបញ្ហាកម្មករ-កម្មការិនី ដែលត្រូវបានព្យួរការងារ នាពេលកន្លងទៅ»។

យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ពេលនេះ សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនល្អទេ ទាំងនៅអាមេរិក និងនៅអឺរ៉ុប ជាពិសេសគឺនៅអឺរ៉ុបនេះតែម្ដង។ សម្ដេចថ្លែងថា ថ្វីត្បិតពេលនេះ មិនបង្កនូវបញ្ហាធ្ងន់ធ្ងរ ប៉ុន្ដែស្ថានភាពនេះបានធ្វើឱ្យ ប៉ះពាល់ដល់អតិផរណានៅគ្រប់ប្រទេសទាំងអស់៕

អត្ថបទ៖ ពិសី