រដ្ឋមន្ត្រីក្រសួងសាធារណការចង់ឃើញពលរដ្ឋទិញលេខពិសស «កម្ពុជា១៦៨»តម្លៃជិត២០ម៉ឺនដុល្លារអាមេរិកទុកប្រើតដល់កូនចៅ

សង្គម​និង​សេដ្ឋកិច្ច

លោកទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងក្រៅពីមានលេខពិសេសផ្ទាល់ខ្លួនកំពុងដាក់ឱ្យដេញថ្លៃ លោកក៏ចង់ឃើញប្រជាពលរដ្ឋខ្មែរទិញយកលេខពិសេសផ្ទាល់ខ្លួន«កម្ពុជា១៦៨»ដែលមានតម្លៃជិត២០ម៉ឺនដុល្លារអាមេរិកដែលមានហុងស៊ុយខ្ពស់គឺមានអ្នកទិញទុកប្រើសម្រាប់តកូនតចៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីប្រារព្ធខួបលើកទី៣នៃការដាក់ឱ្យប្រើប្រាស់នៅលេខពិសេសផ្ទាល់ខ្លួននៅថ្ងៃទី៧មីនានេះ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា «មានលេខពិសេសមួយចំនួនដែលយើងដាក់ដេញថ្លៃនិងមានលេខពិសេសមួយចំនួនផ្សេងទៀតយើងចង់ឱ្យប្រជាពលរដ្ឋខ្មែរយើងទិញជាលេខមានហុងស៊ុយល្អ។ឧទាហរណ៍លេខ«កម្ពុជា១៦៨»មិនទាន់មានអ្នកទិញនៅឡើយទេ។លេខកម្ពុជា១៦៨នេះជាលេខហុងស៊ុយខ្ពស់ណាស់ នៅហុងកុងមានតម្លៃ៣ឬ៤លានដុល្លារអាមេរិក។មានលេខកម្ពុជាសន្តិភាព(កម្ពុជា PEACE)ដែលយើងចង់ឃើញប្រជាពលរដ្ឋខ្មែរទិញ។លើសពីនេះចង់ឃើញប្រជាពលរដ្ឋទិញលេខពិសេសផ្ទាល់ខ្លួន៧មករា, I LOVE KH»។

លោក ស៊ុន ចាន់ថុល លើកឡើងថា លេខពិសេសផ្ទាល់ខ្លួនទុកបានមួយជីវិត។យើងប្តូរឡានយើងដាក់ឡានផ្សេងដោយយកលេខនេះទៅឱ្យឡានថ្មីរបស់យើង តែពីមុនអត់មានទេនៅពេលយើងលក់រថយន្តលក់ទំាងលេខរបស់យើងអីចឹងលេខដែលយើងស្រលាញ់ទុកលែងបាន។តែសព្វថ្ងៃនេះអត់ទេ យើងទុកបានដោយសារយើងបានប្តូរនីតិវិធី ដោយអនុញ្ញាតឱ្យលក់រថយន្តទុកលេខខ្លួនឯងក៏បានឬដាក់លេខថ្មីទៀតក៏បាន តែលេខពិសេសផ្ទាល់ខ្លួននេះគឺថែរក្សាបានមួយជីវិត។

លោកមានប្រសាសន៍​បន្ថែមថា «អីចឹងសូមអំពាវនាវទៅប្រជាពលរដ្ឋយើងបើចង់ទិញលេខល្អសូមអញ្ចើញចូលទៅក្នុងប្រព័ន្ធយើងទៅហើយរកលេខដែលយើងពេញចិត្ត។ប៉ុន្តែចង់ឃើញលេខកម្ពុជា១៦៨ដែលមានហុងស៊ុយល្អដែលមានតម្លៃជិត២០ម៉ឺនដុល្លារអាមេរិកមានអ្នកទិញទុកបន្តដល់កូនចៅរាប់រយឆ្នំា»។
បើយោងតាមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បច្ចុប្បន្នកម្ពុជាមានយានយន្តប្រមាណ៦,៧លានគ្រឿងក្នុងនោះម៉ូតូមាន៥,៧លានគ្រឿងនិងឡានមានប្រហែល១លានគ្រឿង ហើយជាមធ្យមមានកំណើនពី១០ទៅ១១%នៅក្នុងមួយឆ្នំា។

លោកទេសរដ្ឋមន្ត្រី បញ្ជាក់ថា «ការកើនឡើងនៃចំនួនរថយន្តនេះដោយសារប្រជាពលរដ្ឋមានថវិកា មានលទ្ធភាពក្នុងការទិញរថយន្ត ទិញម៉ូតូគឺដោយសារសេដ្ឋកិច្ចជាតិមានការរីកចម្រើន បើប្រទេសជាតិយើងមិនមានសុខសន្តិភាពខ្ញុំជឿជាក់ថាប្រជាពលរដ្ឋខ្មែរមិនម៉ូតូ រថយន្តយកមកចុះបញ្ជីនៅក្រសួងនោះទេ។ដូនេះតួរលេខនេះខាងលើនេះបង្ហាញពីការរីកចម្រើនរបស់ប្រទេសជាតិយើង»៕ អត្ថបទ៖ សារេត