វាគ្មិនល្បីៗជិះយន្តហោះពីប្រទេសសិង្ហបុរី ចំណាយថវិកាផ្ទាល់ខ្លួន ចូលរួមចែករំលែកវិធីសាស្រ្ដកសាងសុភមង្គលដល់យុវជនកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនបណ្ដុះបណ្ដាលវិបស្សា-VIPASSA និងក្រុមហ៊ុនបណ្ដុះបណ្ដាលសិង្ហបុរី JENSEN SIAW INTERNATIONAL បានរៀបចំសិក្ខាសិលាស្ដីអំពី Spiritual Breakthrough Path to happiness & Winning ដែលមានវាគ្មិនល្បីៗ ពូកែៗ ជាច្រើនរូប ចូលខ្លួនមកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដើម្បីយុវជនកម្ពុជាទទួលបានសុខភាពផ្លូវចិត្ត តាមរយៈបទពិសោធន៍នេះ ហើយយកទៅកែច្នៃសម្រាប់ដើរលើផ្លូវជីវិតផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ពីឆ្វេងទៅស្ដាំ លោក ចាន់ រដ្ឋា,លោក នឹម ឈុន្នី, ព្រះភិក្ខុ កស្សប ហ៊ុន ខេមរា, លោក Jensen Siaw និងកញ្ញា ស៊ុន ស៊ីហនិតនោវី

លោក នឹម ឈុន្នី ស្ថាបនិក ក្រុមហ៊ុន VIPASSA មានប្រសាសន៍ថា៖ សិក្ខាសាលាអន្តរជាតិនេះ រៀបចំឡើងក្នុងថ្ងៃទិវាអន្តរជាតិ ៨មីនា ក្នុងគោលបំណងដើម្បីលើកកម្ពស់តម្លៃ ក៏ដូចជាសិទ្ធិស្ត្រីទូទាំងពិភពលោកផង រួមទាំងផ្ដល់នូវវិធីសាស្រ្តសាមញ្ញ ឈានទៅបង្កើតសុខុមាលភាពផ្លូវកាយ និងចិត្ត សុភមង្គលគ្រួសារ ជាពិសេសបង្កើតសុភមង្គលខ្លួនឯង និងសង្គមជាតិទាំងមូល។

ស្ថាបនិក ក្រុមហ៊ុន VIPASSA បន្ថែមថា ក្នុងសិក្ខាសិក្ខានេះ មានវាគ្មិន ៤រូប អញ្ជើញចូលរួមមកពីប្រទេសសង្ហបុរី ដែលពួកគាត់សុទ្ធសឹង តែជាអ្នកជំនាញក្នុងការលើកទឹកចិត្ត លើកកម្ពស់ការងារ ហើយការមកកម្ពុជានាពេលនេះ គឺពួកគាត់ពិតជាមានឆន្ទៈ ចង់រួមចំណែកធ្វើការនេះជាមួយប្រជាជនកម្ពុជាទៅថ្ងៃមុខ ជាពិេសសយុវជនផ្ទាល់តែម្ដង។

ក្រៅពីនេះ ក៏មានវាគ្មិនល្បីៗ ក្នុងប្រទេសកម្ពុជាយើងជាច្រើន អង្គ/រូប ផងដែរ ដូចជា៖ ទី១. ព្រះភិក្ខុ កស្សប ហ៊ុន ខេមរា, ទី២. លោក នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ុន វិប្បសារ (VIPASSA), ទី៣. កញ្ញា ស៊ុន ស៊ីហនិតនោវី នាយិកា ក្រុមហ៊ុន Technology Solution Development TSD CO., LTD. និងទី៤. លោក ចាន់ រដ្ឋា ជាវាគ្មិនដ៏មានប្រជាប្រិយភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ព្រះភិក្ខុ កស្សប ហ៊ុន ខេមរា និងលោក នឹម ឈុន្នី

លោក នឹម ឈុន្នី បានបង្ហើបឱ្យដឹងដែរថា វេទិកាចែករំលែកដោយមានវាគ្មិនក្នុងប្រទេស និងមកពីបរទេសបែបនេះ នឹងមានការរៀបចំជាបន្តបន្ទាប់ទៀត ត្បិត រូបលោកផ្ទាល់ ក្នុងនាម ក្រុមហ៊ុនបណ្ដុះបណ្ដាល និងអប់រំផ្លូវចិត្ត  VIPASSA នឹងមានការអញ្ជើញវាគ្មិនមកចូលរួមចែករំលែកជាបន្តបន្ទាប់ទៀតដល់អ្នកចូលរួមកម្ពុជា៕