សម្តេចតេជោ ហ៊ុន សែន៖ សូមកុំស្លន់ស្លោចំពោះការដួលរំលំធនាគារចំនួន២នៅសហរដ្ឋអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីធនាគារចំនួន២នៅសហរដ្ឋអាមេរិកបានដួលរំលំ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ទៅប្រជាពលរដ្ឋនៅក្នុងស្រុកនៅថ្ងៃទី១៦មីនានេះ សូមកុំស្លន់សោ្លនៃការដួលរំលំនៃធនាគារទំាង២របស់សហរដ្ឋអាមេរិកនេះព្រោះបញ្ហាទំាងនេះវាធ្លាប់កើតរួចមកហើយកាលឆ្នាំ១៩៩៧និងឆ្នំា២០០៨ឬ២០០៩។ លើសពីនេះសម្តេចតេជោអំពាវនាវដល់ប្រជាពលរត្រូវជឿជាក់ទៅលើសមត្ថភាពគ្រប់គ្រងវិស័យហិរញ្ញវត្ថុនិងធនាគារនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កុំស្លន់ស្លោចំពោះមុខការដួលរំលំនៃធនាគារអាមេរិក។រឿងនេះវាធ្លាប់បានកើត។រឿងទី១ វិបត្តិហិរញ្ញវត្ថុអាស៊ីនៅឆ្នំា១៩៩៧ ពេលនោះពិតជាច្របូកច្របល់នៃធនាគារនៅតាមបណ្តាប្រទេសរាប់ទំាងធនាគារនៅកម្ពុជា។ប៉ុន្តែធនាគារនៅក្នុងស្រុកកាលពីពេលនោះវានៅខ្នាតតូចៗណាស់ ហើយប្រជាពលរដ្ឋរបស់យើងមួយចំនួនបង្ខំទៅដកលុយចេញពីធនាគារក្នុងរយៈពេលប្រហែល៣អាទិត្យ ។តែបន្ទាប់ពី៣អាទិត្យផុតទៅបែរជាឃើញពលរដ្ឋរបស់យើងយកលុយវិញធ្វើឱ្យធនាគារមួយចំនួនរាប់ទំាងធនាគារពាណិជ្ជកម្មក្រៅប្រទេសនិងធនាគារក្នុងស្រុកខ្លះរឹងមំាឡើងវិញ។ប៉ុន្តែត្រូវបានដួលរំលំធនាគារចំនួ២ឬន៣មានទំាងក្នុងស្រុកនិងក្រៅ ដោយសារតែការបង្ខំទៅដកប្រាក់ធ្វើឱ្យធនាគារអស់សាច់ប្រាក់។

សម្តេចតេជោបន្តថា មកដល់ឆ្នំា២០០៨ជួបវិបត្តិហិរញ្ញវត្ថុសកលដែលផ្តើមចេញពីការដួលរំលំនៃពីធនាគាររបស់អាមេរិកមួយ តែវាមិនបានធ្វើឱ្យប៉ះពាល់ដល់កម្ពុជាទេ។ពិតមែននៅពេលនោះយើងបានខិតខំទប់ស្កាត់ហានិភ័យដោយតម្លើងអត្រាការតព្វកិច្ចពី៧%ទៅដល់១២%កាលពីពេលនោះ បំម្រុងទុកចំពោះស្ថានភាពអាក្រក់។ឥលូវនេះបន្ទាប់ពីរបណ្តាធនាគារចេះគ្រប់គ្រងហានិភ័យដោយខ្លួនឯងយើងបានកាត់បន្ថយអត្រាទុនបំម្រុងការតព្វកិច្ចមកនៅត្រឹម៧%។

សម្តេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋដែលបានដាក់ប្រាក់នៅក្នុងធនាគារសូមកុំស្លន់ស្លោ។ការដែលយើងស្លន់ស្លោវាធ្វើឱ្យយើងបាត់បង់នៅផលប្រយោជន៍ទៅវិញទេ។ឧទាហរណ៍យើងយកប្រាក់នៅដាក់នៅធនាគាររយៈពេល៦ខែឬ១ឆ្នំាបើយើងដកវិញមុនកាលកំណត់នោះយើងបាត់បង់អត្រាការប្រាក់ដែលត្រូវនិងទទួលបាន។អីចឹងទេសូមកុំស្លន់ស្លោជាមួយនិងហានិភ័យដែលនិងអាចកើតមាន»។

សម្តេចតេជោ សង្កត់ធ្ងន់ថា ពេលវិបត្តិនៅឆ្នំា២០០៨ឬ២០០៩ក៏គ្មានឥទ្ធិពលមកលើប្រព័ន្ធធនាគារនៅកម្ពុជានោះទេ។ការភ័យស្លន់ស្លោណាមួយនិងនាំទៅរកហានិភ័យនៃភាពច្របូកច្របល់នៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា អីចឹងទេឥលូវនេះសូម្បីតែនៅអាមេរិកអាចនិងមានផលប៉ះពាល់តិចតួចជាងពេលមុន ដោយសារអាមេរិកមានបទពិសោធន៍នៅក្នុងការគ្រប់គ្រងសេដ្ឋកិច្ចនៅក្នុងរយៈពេលមានវិបត្តិ។ឆ្នំា២០០៨និង២០០៩បានផ្តល់មេរៀនទៅឱ្យអាមេរិកគ្រប់គ្រាន់ណាស់ទៅហើយ អីចឹងអាមេរិកក៏មិនធ្វើឱ្យមានភាពច្របូកច្របល់នៅលើទឹកដីអាមេរិក ដោយសារតែការដួលរំលំនៅធនាគារចំនួន២នោះដែរ។

តែទោះជាយ៉ាងណាក្តី សម្តេចតេជោ សូមបងប្អូនប្រជាពលរដ្ឋកុំតក់ស្លុតនិងកុំភិតភ័យនៅចំពោះមុខសភាពការដែលកើតឡើងពីការដួលរំលំធនាគារចំនួន២នៅអាមេរិក ហើយសូមអំពាវនាវជាថ្មីម្តងទៀតទៅដល់ប្រជាពលរដ្ឋត្រូវជឿទុកចិត្តទៅលើសមត្ថភាពគ្រប់គ្រងនៅវិស័យហិរញ្ញវត្ថុនិងធនាគារនៅកម្ពុជាហើយធនាគារមានទុនបំម្រុងគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហា។តែអ្វីដែលជាការខាតបង់នៅពេលប្រជាពលរដ្ឋភ័យស្លន់ស្លោនាំគ្នាទៅដកប្រាក់ហើយបាត់បង់នៅអត្រាការប្រាក់ដែលធនាគារនិងផ្តល់ជូន៕ អត្ថបទ៖សារេត