កម្ពុជា-ម៉ាល់ឌីវ

អ្នកសេដ្ឋកិច្ច៖ អាជីវកម្មជាច្រើននឹងទទួលបានផលចំណេញពីការនាំចូលត្រីខកំប៉ុងពីម៉ាល់ឌីវមកកាន់កម្ពុជា
ស្របពេលរាជរដ្ឋាភិបាលបង្ហើបពីគម្រោងឱ្យមានការនាំចូលត្រីខកំប៉ុងដែលផលិតនៅក្នុងប្រទេសម៉ាល់ឌីវចូលមកកាន់កម្ពុជាដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុកកាលថ្មីៗ ត្រូវបានអ្នកស្រាវជ្រាវសេដ្ឋកិច្ចក្នុងស្រុកម្នាក់មើលឃើញថាការនាំចូលត្រីខកំប៉ុងម៉ាល់ឌីវនេះនឹងធ្វើឱ្យអាជីវកម្មជាក្នុងស្រុកជាច្រើនទទួលបានផលចណេញដោយសារថ្លៃដើមទាបនិងមានឱកាសក្នុងការប្រកួតប្រជែងជាដើម។

បណ្ឌិត គី សេរីវឌ្ឍន៍

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា ការនាំចូលត្រីខ ពីប្រទេសម៉ាល់ឌីវ ដោយយើងដឹងថាប្រទេសម៉ាល់ឌីវជាប្រទេសសមុទ្រនិងមានសក្តានុពលផលិតត្រីខកំប៉ុង និងនាំចេញទៅសកលលោក។ អីចឹងការនាំចូលត្រីខកំប៉ុង ពីប្រទេសម៉ាល់ឌីវមកកាន់កម្ពុជាគឺជារួមចំណែកនៅក្នុងការកាត់បន្ថយថ្លៃដើមនិងការចំណាយ។

លោកបណ្ឌិតសង្កត់ធ្ងន់ថា«ដូច្នេះហើយនឹងធ្វើឱ្យអាជីវកម្មជាច្រើនទទួលបានផលចំណេញពីត្រីខកំប៉ុងរបស់ម៉ាល់ឌីវដោយសារមានថ្លៃដើមទាបនិងមានឱកាសប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗ អីចឹងហើយអ្នកប្រើប្រាស់ក៏មានលទ្ធភាពប្រើហើយសល់ប្រាក់សន្សំបានច្រើនជាងមុន»។

ទន្ទឹងនិងកម្ពុជាគ្រោងនាំចូលនៅត្រីខកំប៉ុងពីប្រទេសម៉ាល់ឌីវ សម្រាប់កម្ពុជាក៏មានផលិតផលល្បីឈ្មោះនៅលើទីផ្សារអន្តរជាតិនាពេលសព្វថ្ងៃនេះដែរនោះគឺអង្ករដែលរំពឹងថានិងទទួលបានការគាំទ្រពីប្រជាពលរដ្ឋនិងអ្នកទេសចរនៅប្រទេសម៉ាល់ឌីវនាពេលខាងមុខនេះ។

លោកបណ្ឌិតបន្តថា ចំពោះការនាំចេញអង្ករកម្ពុជាទៅប្រទេសម៉ាល់ឌីវពិតជាមានសារសំខាន់និងមានសក្តានុពលផដែរដោយសារវាជាទំនិញសក្តានុពលរបស់កម្ពុជា។ កម្ពុជាអាចនាំចេញអង្ករទៅបណ្តាប្រទេសផ្សេងនៅលើសកលលោកនិងអាចបង្វែរមួយចំណែកសម្រាប់ចូលទៅប្រទេសម៉ាល់ឌីវដើម្បីជួយបំប៉នសេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមកហើយការបង្កើតឱ្យមានអ្នកទិញអង្ករបានកាន់តែច្រើនគឺជាការបង្កើតពិពិធកម្មទីផ្សារអង្ករដែលធ្វើឱ្យអ្នកលក់និងកសិករកម្ពុជាកាន់តែមានភាពរឹងមាំក្នុងទីផ្សារ៕ អត្ថបទ៖ ឧកញ៉ា សារេត

The post អ្នកសេដ្ឋកិច្ច៖ អាជីវកម្មជាច្រើននឹងទទួលបានផលចំណេញពីការនាំចូលត្រីខកំប៉ុងពីម៉ាល់ឌីវមកកាន់កម្ពុជា appeared first on .

កម្ពុជា-ម៉ាល់ឌីវ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ចំនួន៥
ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា និងប្រទេសម៉ាល់ឌីវ បានចាត់ទុកប្រទេសទាំងពីរ គឺជាមិត្តជិតស្និទ្ធ និងជាដៃគូដ៏សំខាន់នៅក្នុងតំបន់។ទន្ទឹមគ្នានេះ ភាគីទាំងពីរ បានប្តេជ្ញាជម្រុញដ៏សំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាក់ស្តែងសំខាន់ចំនួន៥ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។នេះបើតាមសេក្តីថ្លែងការណ៍រួម រវាងប្រទេសទាំងពីរ ដែលចេញផ្សាយកាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

តាមរយៈខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរ បានបង្ហាញការប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាក់ស្តែងសំខាន់ចំនួន៥រួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស។

ទន្ទឹមគ្នានេះ ប្រធានាធិបតីប្រទេសម៉ាល់ឌីវ លោក សូលី បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការតែងតាំងឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា ឱ្យទទួលបន្ទុកជាឯកអគ្គរាជទូតប្រចាំម៉ាល់ឌីវ។ លោក ក៏បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍភាពជាដៃគូរឹងមាំ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកទាំងកម្រិតទ្វេភាគី តំបន់ និងអន្តរជាតិ ក្នុងគោលបំណងនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រជាជាតិទាំងពីរ និងពិភពលោក។

ជាមួយគ្នានោះដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានចាត់ទុកប្រទេសម៉ាល់ឌីវ ជាមិត្តជិតស្និទ្ធ និងជាដៃគូដ៏សំខាន់របស់កម្ពុជា នៅក្នុងតំបន់។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជ្រើសរើសផ្លូវមួយខ្សែ នៅទីក្រុងមាត់សមុទ្រ និងដាក់ឈ្មោះជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ដើម្បីបើកទំព័រថ្មីនៃការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតសិ្នទ្ធ។

គួរបញ្ជាក់ដែរថា តាមរយៈសេចក្តីថ្លែងការណ៍រួមខាងលើ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការពិគ្រោះយោបល់កម្រិតខ្ពស់ជាទៀងទាត់ ដែលនឹងលើកកម្ពស់វិធី និងមធ្យោបាយ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យដែលមានសក្តានុពល សម្រាប់ផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។ ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញបំណងឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកដំបូង រវាងក្រសួងការបរទេសរបស់ប្រទេសទាំងពីរ ឱ្យបានឆាប់ថែមទៀត៕ អត្ថបទ៖ ពិសី

The post កម្ពុជា-ម៉ាល់ឌីវ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ចំនួន៥  appeared first on .

ដំណឹងល្អ! ប្រជាជនកម្ពុជា២០នាក់ នឹងអាចធ្វើការនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងម៉ាល់ឌីវ
យោងតាមសេចក្តីថ្លែងការណ៍រួម របស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍១៩ចំណុច ជុំវិញដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសម៉ាល់ឌីវ រយៈពេល៣ថ្ងៃ។

តាមរយៈខ្លឹមសារ នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះដែរ សាធារណរដ្ឋម៉ាល់ឌីវ ក៏បានលើកឡើងថា ម៉ាល់ឌីវនឹងផ្តល់​កម្ម​សិក្សា​រហូតដល់ ២០ នាក់ សម្រាប់ប្រជាជនកម្ពុជា ធ្វើការនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងប្រទេសម៉ាល់ឌីវផងដែរដែរ។

ជាក់ស្តែងនៅសេចក្តីថ្លែងការណ៍រួមខាងលើ សាធារណរដ្ឋម៉ាល់ឌីវ បានបញ្ជាក់បន្ថែមថា៖«ដោយទទួលស្គាល់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ លោកប្រធានាធិបតី សូលី បានស្នើថា ម៉ាល់ឌីវនឹងផ្តល់កម្មសិក្សារហូតដល់ ២០ នាក់ សម្រាប់ប្រជាជនកម្ពុជា ធ្វើការនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងប្រទេសម៉ាល់ឌីវ ដើម្បីពង្រឹងជំនាញបដិសណ្ឋារកិច្ចរបស់ពួកគេបន្ថែមទៀត ដែលជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរ»។

ជាមួយគ្នានេះ លោកប្រធានាធិបតី សូលី នៃសាធារណរដ្ឋម៉ាល់ឌីវ ក៏បានប្រកាសផ្តល់ជូនឱកាសសម្រាប់កម្ពុជា នូវវគ្គសិក្សាមុជទឹកកម្រិតបឋម ចំនួនមួយកន្លែង រៀបចំដោយឆ្មាំសមុទ្រជាតិម៉ាល់ឌីវ សម្រាប់ឆ្នាំ២០២៣ និងផ្តល់អាហារូបករណ៍ចំនួនពីរកន្លែង ដល់កម្ពុជា ដើម្បីសិក្សានៅសាកលវិទ្យាល័យជាតិម៉ាល់ឌីវថែមទៀត។

គួរបញ្ជាក់ដែរថា ទន្ទឹមនឹងការលើកឡើងរបស់លោកប្រធានាធិបតី សូលី នៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងន័យដូចគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានក៏ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាចំនួន ១០ កន្លែង ដល់ម៉ាល់ឌីវមកសិក្សានៅប្រទេសកម្ពុជាផងដែរ៕

អត្ថបទ៖ ពិសី

The post ដំណឹងល្អ! ប្រជាជនកម្ពុជា២០នាក់ នឹងអាចធ្វើការនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងម៉ាល់ឌីវ appeared first on .

សម្តេចតេជោ ៖ កម្ពុជា ​នឹងនាំចូលផលិតផលត្រីខកំប៉ុងពីម៉ាល់ឌីវ ដើម្បីឆ្លើយតបតម្រូវការក្នុងស្រុក
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួម ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅទី១៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជា នឹងបង្កលទ្ធភាពនាំចូលផលិតផលត្រីខកំប៉ុងពីម៉ាល់ឌីវឱ្យបានច្រើន ខណៈកម្ពុជាមានកំណើនតម្រូវការលើផលិតផលនេះច្រើនពីមួយថ្ងៃទៅថ្ងៃ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ត្រីខកំប៉ុងរបស់ប្រេទេសម៉ាល់ឌីវ នឹងត្រូវនាំចូលទៅកាន់ប្រទេសកម្ពុជាច្រើនជាងគេ ដោយសារតែក្នុងមួយឆ្នាំៗកម្ពុជាបានប្រើប្រាស់ត្រីខកំប៉ុងច្រើន ជាក់ស្តែងកាលពីប៉ុន្មានខែមុននេះដែរ សម្តេចថា កម្ពុជាក៏បានប្រើត្រីខកំប៉ុងរហូតដល់១០ម៉ឺនកេះ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់ផងដែរ។

សម្តេចតេជោក៏បានបញ្ជាក់ដូច្នេះដែរថា៖« កម្ពុជា នឹងចាប់ផ្តើមនាំចូលត្រីខកំប៉ុងដែលជាផលិតផលរបស់ប្រទេសម៉ាល់ឌីវ ដែលនឹងក្លាយជាគោលដៅសម្រាប់កម្ពុជា ដើម្បីប្រើប្រាស់លើតម្រូវការពលរដ្ឋខ្លួនឯងផង និងឆ្លើយតបនឹងវិស័យទេសចរណ៍ដែលកំពុងរីកចំរើនផង»។

គួរបញ្ជាក់ដែរថា កម្ពុជា និងម៉ាល់ឌីវ បានបង្កើតចំណងការទូតជាមួយគ្នាតាំងតែពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៥ ប៉ុន្តែប្រទេសទាំងពីរមិនទាន់មានស្ថានទូតប្រចាំប្រទេសនៅឡើយទេ ហើយកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគក៏មានកម្រិតទាបនៅឡើយ។ហេតុនេះ សម្តេចថា ការចាប់ផ្តើម ពិភាក្សាគ្នានាពេលនេះ នឹងជួយជំរុញទំហំពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់តែបសើរឡើងផងដែរ៕

អត្ថបទ៖ ពិសី

The post សម្តេចតេជោ ៖ កម្ពុជា ​នឹងនាំចូលផលិតផលត្រីខកំប៉ុងពីម៉ាល់ឌីវ ដើម្បីឆ្លើយតបតម្រូវការក្នុងស្រុក appeared first on .

កម្ពុជា បង្ហាញសក្តានុពលដល់ធុរជនម៉ាល់ឌីវ ដើម្បីជំរុញការវិនិយោគ
កម្ពុជា បានបង្ហាញវិស័យសក្តានុពលវិនិយោគកម្ពុជា ដល់ធុរជនម៉ាល់ឌីវ ដើម្បីធ្វើទំនាក់ទំនងក្នុងការជំរុញការវិនិយោគរវាងប្រទេសទាំងពីរ។ ការបង្ហាញនេះធ្វើឡើងរវាងឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម មូហាមេត ឡាត ហាមីត អនុរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាល់ឌីវ នាឱកាសអញ្ជើញអមដំណើរសម្តេចតេជោ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាឌីវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។

ក្នុងវេទិកានោះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កម្ពុជាមានការរីកចម្រើនខាងសេដ្ឋកិច្ច រួមជាមួយវិស័យសក្តានុពលសំខាន់ៗផងដែរ។ ដោយឧកញ៉ា បានសង្កត់ថា កម្ពុជានឹងមានការអញ្ជើញវិនិយោគិន ម៉ាឌីវ ទៅសិក្សាស្វែងយល់ និងពិនិត្យលទ្ធភាពវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងនោះ កម្ពុជាអាចនាំផលិតផលរួចពន្ធ ទៅកាន់ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក ទីផ្សារចិន កូរ៉េ និងទីផ្សារជាច្រើនទៀតក្រោមកិច្ចព្រមព្រៀងតំបន់ និងទ្វេភាគីរួមមានដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េជាដើម។

លោកឧកញ៉ាគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន បើទោះបីជាមានបញ្ហាជំងឺកូវីដ១៩ក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានរក្សានូវកំណើនរឹងមាំ ដោយលោកលើកឡើងថា ក្នុងឆ្នាំ២០២២សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងមានកំណើនជាង៥ភាគរយ ហើយឆ្នាំ២០២៣ អាចនឹងមានកំណើនប្រមាណ៦ភាគរយ។

លើសពីនោះ ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នាលម្អិតទៅលើសក្តានុពលវិស័យនីមួយៗ ទាំងការនាំចេញ ការនាំចូលផលិតផល និងការសិក្សាទៅលើគម្រោងអភិវឌ្ឍន៍រួម ជាពិសេសនោះគឺការសិក្សាលើគោលនយោបាយជំរុញការវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ ជាការផ្តោតលើការជំរុញទំនាក់ទំនងធុរកិច្ចប្រទេសទាំងពីរ និងមានការពិភាក្សាផ្លាស់ប្តូរយោបល់អំពីកាលានុវត្តភាព បរិយាកាសវិនិយោគ និងវិស័យសក្តានុពលនានា៕

The post កម្ពុជា បង្ហាញសក្តានុពលដល់ធុរជនម៉ាល់ឌីវ ដើម្បីជំរុញការវិនិយោគ appeared first on .

ប្រទេសម៉ាល់ឌីវ តូចពិតតែមានមហាសេដ្ឋីគ្រាក់ៗ ៩រូប
ប្រទេសកោះម៉ាល់ឌីវ មានទីតាំងនៅអាស៊ីខាងត្បូង ភាគនីរតីនៃប្រទេសស្រីលង្កា និងឥណ្ឌា ដែលក្រុមអ្នកមានៗ ច្រើនទៅលេងកម្សាន្ត។

ប្រទេសកោះម៉ាល់ឌីវ មានពលរដ្ឋជាង៤០ម៉ឺននាក់ ហើយមួយប្រទេសមួយនេះមានផ្ទៃដីអាចពលរដ្ឋរស់ នៅបានមានតែ ៣០០គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ គួរ​បញ្ជាក់​ថា​ម៉ាល់ឌីវ​ជា​ប្រទេស​ដែល​មាន​ទឹកដី​តូច​និង​មាន​ប្រជាជន​តិច​ជាង​គេ​នៅ​ទ្វីប​អាស៊ី។

បើទោះបីជា ប្រទេសតូចជាងគេនៅទ្វីបអាស៊ីមែនពិត តែកោះម៉ាល់ឌីវ មានមហាសេដ្ឋីគ្រាក់ៗជាច្រើន។ ក្នុងនោះមានមហាសេដ្ឋី ៩រូបជាប់ឈ្មោះជាអ្នកមានលុយច្រើនជាងគេ ជាមួយនឹងអាណាចក្រជំនួញធំៗក្នុងដៃ។ នេះបើតាមសេចក្តីរាយការណ៍ពីបណ្តាញសារព័ត៌មានធំៗលើពិភពលោក។ មហាសេដ្ឋីទាំង ៩រូបនោះរួមមាន៖

9/ មហាសេដ្ឋី Shuaib Shah មានទ្រព្យសម្បត្តិ $650 million
8/ មហាសេដ្ឋី Reeko Moosa មានទ្រព្យសម្បត្តិ $600 million
7/ មហាសេដ្ឋី Ali “Dhon” Riza មានទ្រព្យសម្បត្តិ $1.9 billion
6/ មហាសេដ្ឋី Abdulla Yaamin មានទ្រព្យសម្បត្តិ $2.7 billion
5/ មហាសេដ្ឋី Champa Afeef មានទ្រព្យសម្បត្តិ $3.7 billion
4/ មហាសេដ្ឋី Ilyas Ibrahim មានទ្រព្យសម្បត្តិ $4.1 billion
3/ មហាសេដ្ឋី Maumoon Abdul Gayyoom មានទ្រព្យសម្បត្តិ $9.1 billion
2/ មហាសេដ្ឋី Buruma Gasim មានទ្រព្យសម្បត្តិ $10.9 billion
1/ មហាសេដ្ឋី Chief CEO មានទ្រព្យសម្បត្តិ $44.1 billion

The post ប្រទេសម៉ាល់ឌីវ តូចពិតតែមានមហាសេដ្ឋីគ្រាក់ៗ ៩រូប appeared first on .

សម្ដេច ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាល់ឌីវ ជួយជម្រុញការវិនិយោគលើកសិផលស្រូវ-អង្ករ សម្រាប់ការនាំចេញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ជួយលើកទឹកចិត្តឱ្យអ្នកវិនិយោគម៉ាល់ឌីវ ពិនិត្យលើការវិនិយោគលើកសិផលស្រូវ-អង្ករ សម្រាប់ការនាំចេញទៅប្រទេសម៉ាឌីវផ្ទាល់ ។ ការស្នើនេះបានធ្វើឡើងនៅក្នុងសម្តែងការគួរសម និង​ពិភាក្សាការងារ រវាងសម្តេចតេជោ និងលោក អាប់​ឌូឡា សាហ៊ីដ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា បានអនុញ្ញាតឱ្យជនបរទេសមកបណ្ដាក់ទុន១០០ភាគរយ ជាពិសេស នៅក្នុងការដាក់ទុនលើវិស័យកសិកម្ម ដូចជាការដាក់ម៉ាស៊ីនកិនស្រូវ, ការវិនិយោគទៅលើឃ្លាំងស្តុកស្រូវ និងការប្រមូលទិញស្រូវផ្ទាល់ពីកសិករ ដើម្បីកិនហើយសម្រាប់នាំចេញទៅប្រទេសដទៃ។

ជាមួយគ្នានេះ លោក អាប់ឌូឡា សាហ៊ីដ បានលើកឡើងថា លោកបានសង្កេតឃើញពីសក្កានុពលនៅកម្ពុជា ដែលប្រទេសម៉ាល់ឌីវ និងកម្ពុជា អាចធ្វើកិច្ចសហប្រតិបត្តិការគ្នា ជាពិសេស លើវិស័យពាណិជ្ជកម្ម។ លោកបន្តថា នឹងសហការជាមួយក្រសួងការបរទេសកម្ពុជា និងជំរុញអ្នកវិនិយោគម៉ាឌីវ ឱ្យពិនិត្យ​មើលការវិនិយោគនៅក្នុងព្រះរា​ជាណា​ចក្រកម្ពុជា ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពី កិច្ចសហ​ប្រតិបត្តិការ​វិស័យ​សេដ្ឋកិច្ច​រវាងប្រទេសទាំងពីរ ឲ្យកាន់តែធំធាត់ឡើងថែមទៀត ព្រោះថាប្រទេសកម្ពុជា មានប្រភពចំណីអាហារដែលអាចនាំចេញទៅប្រទេសម៉ាល់ឌីវ ។

លោក អាប់ឌូឡា សាហ៊ីដ ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបានប្ដេជ្ញាចិត្តនាំប្រទេស ទៅជាប្រទេសមានប្រាក់​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

The post សម្ដេច ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាល់ឌីវ ជួយជម្រុញការវិនិយោគលើកសិផលស្រូវ-អង្ករ សម្រាប់ការនាំចេញ appeared first on .

កម្ពុជា-ម៉ាល់ឌីវ ជំរុញឱ្យមានជើងហោះហើរត្រង់ ដើម្បីបើកផ្លូវ​ផ្លូវ​ទេសចររវាងប្រទេសទាំងពីរ
កម្ពុជា និងម៉ាល់ឌីវ បានពិភាក្សាគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងកម្រិតទេសចរណ៍អន្តរជាតិ។

ការលើក​ឡើង​ពី​ការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ធ្វើ​ឡើង​ក្នុងជំនួបរវាង លោក Mohamed Jinah ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋម៉ាល់ឌីវ និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​បញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតម៉ាល់ឌីវថា ការ​ត​ភ្ជាប់​ជើង​ហោះហើរ​រវាង​ប្រទេស​ទាំងពីរ នឹង​បើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

បើ​តាមលោក​រដ្ឋមន្រ្តី កម្ពុជាបានទទួលយកភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចហើយ ដោយតម្រូវឱ្យមានតែកាតចាក់វ៉ាក់សាំងមកបង្ហាញ គឺអាចចូលទស្សនានៅកម្ពុជាបាន ហើយអាចសុំទិដ្ឋាការនៅពេលមកដល់កម្ពុជា។ ស្ថានភាពនេះគឺមានតែកម្ពុជាទេ ដែលឈានមុខគេក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ហើយកន្លងមកក៏មានកំណើននូវចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនា និងកំណើនទេសចរណ៍ក្នុងស្រុកក៏មានការកើនឡើងផងដែរ។

ទាក់ទង​ការ​តភ្ជាប់ជើង​ហោះហើរ ប្រទេសទាំងពីរក៏បានស្នើសុំនិងមានការឯកភាពគ្នា ធ្វើយ៉ាងម៉េចជំរុញឱ្យមានការហោះហើរទៅវិញទៅមក។

លោក​រដ្ឋមន្រ្តី​បាន​បន្ត​ថា កម្ពុជា​និង​ម៉ាល់ឌីវ​ក៏បានព្រមព្រៀង​គ្នា រៀបចំឱ្យមានជាសេចក្ដីព្រាងអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ហើយ​ក៏​ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀង Air Service Agreement នាពេលខាងមុខ ដើម្បីបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ៕

The post កម្ពុជា-ម៉ាល់ឌីវ ជំរុញឱ្យមានជើងហោះហើរត្រង់ ដើម្បីបើកផ្លូវ​ផ្លូវ​ទេសចររវាងប្រទេសទាំងពីរ appeared first on .