ដំណឹងល្អ! ប្រជាជនកម្ពុជា២០នាក់ នឹងអាចធ្វើការនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងម៉ាល់ឌីវ

សង្គម​និង​សេដ្ឋកិច្ច

យោងតាមសេចក្តីថ្លែងការណ៍រួម របស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍១៩ចំណុច ជុំវិញដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសម៉ាល់ឌីវ រយៈពេល៣ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈខ្លឹមសារ នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះដែរ សាធារណរដ្ឋម៉ាល់ឌីវ ក៏បានលើកឡើងថា ម៉ាល់ឌីវនឹងផ្តល់​កម្ម​សិក្សា​រហូតដល់ ២០ នាក់ សម្រាប់ប្រជាជនកម្ពុជា ធ្វើការនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងប្រទេសម៉ាល់ឌីវផងដែរដែរ។

ជាក់ស្តែងនៅសេចក្តីថ្លែងការណ៍រួមខាងលើ សាធារណរដ្ឋម៉ាល់ឌីវ បានបញ្ជាក់បន្ថែមថា៖«ដោយទទួលស្គាល់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ លោកប្រធានាធិបតី សូលី បានស្នើថា ម៉ាល់ឌីវនឹងផ្តល់កម្មសិក្សារហូតដល់ ២០ នាក់ សម្រាប់ប្រជាជនកម្ពុជា ធ្វើការនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងប្រទេសម៉ាល់ឌីវ ដើម្បីពង្រឹងជំនាញបដិសណ្ឋារកិច្ចរបស់ពួកគេបន្ថែមទៀត ដែលជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរ»។

ជាមួយគ្នានេះ លោកប្រធានាធិបតី សូលី នៃសាធារណរដ្ឋម៉ាល់ឌីវ ក៏បានប្រកាសផ្តល់ជូនឱកាសសម្រាប់កម្ពុជា នូវវគ្គសិក្សាមុជទឹកកម្រិតបឋម ចំនួនមួយកន្លែង រៀបចំដោយឆ្មាំសមុទ្រជាតិម៉ាល់ឌីវ សម្រាប់ឆ្នាំ២០២៣ និងផ្តល់អាហារូបករណ៍ចំនួនពីរកន្លែង ដល់កម្ពុជា ដើម្បីសិក្សានៅសាកលវិទ្យាល័យជាតិម៉ាល់ឌីវថែមទៀត។

គួរបញ្ជាក់ដែរថា ទន្ទឹមនឹងការលើកឡើងរបស់លោកប្រធានាធិបតី សូលី នៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងន័យដូចគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានក៏ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាចំនួន ១០ កន្លែង ដល់ម៉ាល់ឌីវមកសិក្សានៅប្រទេសកម្ពុជាផងដែរ៕

អត្ថបទ៖ ពិសី