កូរ៉េខាងជើង

លោក ត្រាំ ថាកូរ៉េខាងជើងអាចមានអាវុធនុយក្លេអ៊ែរ ដោយសារតែលោក គីម ជុងអ៊ុន គឺជាមិត្តរបស់លោក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថាការកាន់កាប់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយសារតែលោកចាត់ទុកមេដឹកនាំ គីម ជុងអ៊ុន គឺជាមិត្ត ពោលគឺមិនដូចគ្នាទៅនឹងករណីរបស់ប្រទេសអ៊ីរ៉ង់នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Newsweek។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅខាងក្រៅសេតវិមាន នៅថ្ងៃទី២៩ ខែកញ្ញា លោក ត្រាំ ត្រូវបានអ្នកសារព័ត៌មានសួរថា ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនមិនទទួលស្គាល់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែបែរជាអនុញ្ញាតឲ្យកូរ៉េខាងជើងកាន់កាប់អាវុធនុយក្លេអ៊ែរទៅវិញ។

ប្រធានាធិបតីអាមេរិករូបនេះ​បានឆ្លើយតបថា ៖”នោះជាសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយ។ នោះគឺដោយសារតែ កូរ៉េខាងជើងមានមេដឹកនាំ គីម ជុងអ៊ុន។ គាត់គឺជាមិត្តរបស់ខ្ញុំ។ គាត់ចូលចិត្ត ដូណាល់ ត្រាំ ហើយខ្ញុំក៏ចូលចិត្តគាត់ដែរ”។

មិនតែប៉ុណ្ណោះ លោក ត្រាំ បាននិយាយទៀតថា អតីតប្រធានាធិបតីអាមេរិកមុនៗមានឱកាសក្នុងការរារាំងកូរ៉េខាងជើងមិនឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ប៉ុន្តែបានបរាជ័យក្នុងការចាត់វិធានការបែបនេះ។ លោកបានបន្ថែមថា កូរ៉េខាងជើងបានអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរយ៉ាងសំខាន់ បើទោះបីជាវានៅមានទំហំតូចបើប្រៀបធៀបនឹងអាមេរិកក៏ដោយ។

ទន្ទឹមនឹងនេះ​លោក ត្រាំ ក៏បានគូសបញ្ជាក់ជាច្រើនដងអំពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារការចរចាដោយផ្ទាល់រវាងប្រទេសទាំងពីរឡើងវិញផងដែរ។ កាលពីខែសីហា លោក ត្រាំ បានសម្តែងក្តីសង្ឃឹមថានឹងបានជួបលោក គីម ម្តងទៀតនៅក្នុងឆ្នាំនេះ ប៉ុន្តែខាងទីក្រុងព្យុងយ៉ាងមិនទាន់ឆ្លើយតបនៅឡើយទេ៕​

The post លោក ត្រាំ ថាកូរ៉េខាងជើងអាចមានអាវុធនុយក្លេអ៊ែរ ដោយសារតែលោក គីម ជុងអ៊ុន គឺជាមិត្តរបស់លោក appeared first on .

កូរ៉េខាងត្បូង ទាមទារឲ្យអ៊ុយក្រែនចេញមុខសុំទោស ជុំវិញការទម្លាយព័ត៌មានសំងាត់រឿងប្រគល់ឈ្លើយសឹកកូរ៉េខាងជើង
ប្រទេសកូរ៉េខាងត្បូងកំពុងទាមទារឲ្យមានការសុំទោសពីប្រទេសអ៊ុយក្រែន ចំពោះការទម្លាយព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងការបញ្ជូនអ្នកទោសសង្គ្រាមកូរ៉េខាងជើងទៅកាន់កូរ៉េខាងត្បូង ហើយថែមទាំងបានបំពានទៅលើកិច្ចព្រមព្រៀងរក្សាការសម្ងាត់រវាងប្រទេសទាំងពីរផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Seong Ghi-hong លេខាធិការជាន់ខ្ពស់ទទួលបន្ទុកកិច្ចការទំនាក់ទំនងសាធារណៈរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានថ្លែងនៅថ្ងៃទី២៧ ខែកញ្ញា ថា៖”ហេតុការណ៍ដែលអ៊ុយក្រែនបានបំពានកិច្ចព្រមព្រៀងរក្សាការសម្ងាត់រវាងប្រទេសទាំងពីរ ហើយបានទម្លាយព័ត៌មានដោយឯកតោភាគី គឺជាបញ្ហាធ្ងន់ធ្ងរខ្លាំងណាស់”។

យ៉ាងណាមិញ មន្ត្រីរូបនេះបានសម្តៅទៅលើការថ្លែងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីសប្តាហ៍មុននៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថា ទីក្រុងកៀវបានប្រគល់អ្នកទោសសង្គ្រាមកូរ៉េខាងជើងចំនួន ២ នាក់ឱ្យទៅកូរ៉េខាងត្បូង ដោយលោកបានបន្ថែមថា ការចាប់ខ្លួនពួកគេទាំងនៅរស់គឺ “មិនមែនជារឿងងាយស្រួលនោះទេ”។

ទន្ទឹមនឹងនេះ​ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee ក៏បានថ្លែងនៅពេលក្រោយមកថា៖ “ខ្ញុំមិនដឹងថាហេតុអ្វីបានជាភាគីអ៊ុយក្រែនបំពានកិច្ចព្រមព្រៀងនេះឡើយ ហើយធ្វើឱ្យរឿងនេះក្លាយជាការផ្សព្វផ្សាយជាសាធារណៈនោះទេ ប៉ុន្តែវាជារឿងខកចិត្តយ៉ាងខ្លាំងណាស់”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជាការឆ្លើយតបទៅនឹងការថ្លែងនេះ លោក Dmytro Lytvyn ជំនួយការរបស់ប្រធានាធិបតី Zelensky បានប្រាប់អ្នកយកព័ត៌មានថា អ៊ុយក្រែនគឺជាប្រទេសបើកចំហ ហើយការប្រគល់អ្នកទោសដោយសម្ងាត់ជារឿងចម្លែក។ លោកបានបន្តទៀតថា៖”យើងគ្រាន់តែថ្លែងពីការពិតដែលថា ពួកគេត្រូវបានបញ្ជូនទៅកាន់ប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ”។

លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ដោយផ្អែកលើប្រភពពីការិយាល័យប្រធានាធិបតី ក៏បានបដិសេធទៀតថា ទីក្រុងសេអ៊ូល និងទីក្រុងកៀវ មិនដែលមានកិច្ចព្រមព្រៀងរក្សាការសម្ងាត់អ្វីជាមួយគ្នានោះឡើយ៕​

The post កូរ៉េខាងត្បូង ទាមទារឲ្យអ៊ុយក្រែនចេញមុខសុំទោស ជុំវិញការទម្លាយព័ត៌មានសំងាត់រឿងប្រគល់ឈ្លើយសឹកកូរ៉េខាងជើង appeared first on .

កូរ៉េខាងត្បូង ចេញមុខអំពាវនាវឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានបង្ហាញការជឿជាក់ថា ទណ្ឌកម្មប្រឆាំងនឹងប្រទេសកូរ៉េខាងជើងគួរតែត្រូវបានបន្ធូរបន្ថយ ដើម្បីជាការផ្លាស់ប្តូរទៅនឹងការបង្កកកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Lee បានថ្លែងនៅក្នុងបទសម្ភាសមួយដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ពេលត្រូវបានគេសួរអំពីកូរ៉េខាងជើងថា៖ “ការផ្លាស់ប្តូរទណ្ឌកម្ម ដែលមិនសូវមានប្រសិទ្ធភាព កាត់បន្ថយ ឬបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលបាលីស្ទិកឆ្លងទ្វីបបន្ថែមទៀត គឺមានតម្លៃសំខាន់ណាស់”។

ទន្ទឹមនឹងនេះ លោក Lee ក៏បានប្រកែកថា ទោះបីជាកិច្ចព្រមព្រៀងបន្ធូរបន្ថយទណ្ឌកម្មដើម្បីដោះដូរការបង្កកនុយក្លេអ៊ែរ បែបនេះអាចជារឿងដែលមិនអាចទទួលយកបានយ៉ាងណាក៏ដោយ ក៏ពិភពលោកគ្មានជម្រើសជាក់ស្តែងផ្សេងទៀតនោះឡើយ។ យោងតាមមេដឹកនាំកូរ៉េខាងត្បូងរូបនេះ ការបន្តស្វែងរកការលុបបំបាត់អាវុធនុយក្លេអ៊ែរក្រោមស្ថានភាពបច្ចុប្បន្នពិតជានឹងមិននាំមកនូវលទ្ធផលអ្វីល្អនោះឡើយ។

នៅក្នុងបទសម្ភាសដដែលនោះ លោក Lee បានសម្តែងជំនឿថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាមនុស្សតែម្នាក់គត់ដែលអាចនាំមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រឡប់មកតុចរចាវិញបាន។ មន្ត្រីកូរ៉េខាងត្បូងជឿជាក់ថា លោក ត្រាំ ផ្តល់ឱកាសល្អបំផុតសម្រាប់មេដឹកនាំកូរ៉េខាងជើង ក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពសម្រាប់សង្គ្រាមកូរ៉េ ដែលជាសង្គ្រាមមិនដែលបានបញ្ចប់ជាផ្លូវការ និងធ្វើឱ្យទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនមានភាពប្រក្រតីឡើងវិញ។

ជម្រាបជូនថា ចាប់តាំងពីកាន់តំណែងក្នុងខែមិថុនា ឆ្នាំ២០២៥ មក លោក Lee បានផ្លាស់ប្តូរជំហរម៉ឺងម៉ាត់របស់អតីតប្រធានាធិបតី លោក Yoon Suk-yeol ដោយស្នើឱ្យមានការចរចាជាមួយក្រុងព្យុងយ៉ាងដោយគ្មានលក្ខខណ្ឌសម្រាប់ការផ្សះផ្សាគ្នាឡើងវិញ។ តែទោះជាយ៉ាងណាក៏ដោយ មេដឹកនាំកូរ៉េខាងជើង មិនទាន់បានឆ្លើយតបនឹងការស្នើសុំរបស់លោកនៅឡើយទេ៕​

The post កូរ៉េខាងត្បូង ចេញមុខអំពាវនាវឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង appeared first on .

តុលាការកូរ៉េខាងត្បូង ទាមទារឲ្យកូរ៉េខាងជើងសងជំងឺចិត្តជាង ៣២លានដុល្លារ ជុំវិញការវាយកម្ទេចការិយាល័យទំនាក់ទំនង
តុលាការមួយក្នុងក្រុងសេអ៊ូលបានបង្គាប់ឲ្យប្រទេសកូរ៉េខាងជើងសងជំងឺចិត្តប្រហែល ៣២,៥លានដុល្លារអាមេរិក ទៅកាន់កូរ៉េខាងត្បូង ចំពោះការវាយកម្ទេចអាគារការិយាល័យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

អ្នកនាំពាក្យតុលាការដំបូងក្រុងសេអ៊ូលបានថ្លែងនៅថ្ងៃទី១៦ ខែកញ្ញាថា៖ “តុលាការបានសម្រេចថា កូរ៉េខាងជើងត្រូវតែសងជំងឺចិត្តដល់រដ្ឋាភិបាលកូរ៉េខាងត្បូងចំនួន ៤៤,៦ពាន់លានវ៉ុន (៣២,៥ លានដុល្លារអាមេរិក)”។

គួរឲ្យដឹងថាអាគារការិយាល័យទំនាក់ទំនងរួម Kaesong ត្រូវ បានកសាងឡើងនៅក្នុងតំបន់ឧស្សាហកម្ម Kaesong អនុលោមតាមសេចក្តីប្រកាស Panmunjom ដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងនាពេលនោះ លោក មូន ជេអ៊ីន ក្នុងជំនួបកំពូលនាខែមេសា ឆ្នាំ២០១៨។

ការិយាល័យនេះបម្រើជាស្ថានទូតរួមសម្រាប់ប្រទេសទាំងពីរ និងផ្តល់នូវបណ្តាញទំនាក់ទំនងផ្ទាល់រវាងកូរ៉េទាំងពីរ។ មន្ត្រីរាប់សិបនាក់មកពីប្រទេសទាំងពីរធ្វើការនៅក្នុងអគារនេះ ហើយមន្ត្រីកូរ៉េខាងត្បូងតែងតែទៅបំពេញទស្សនកិច្ចនៅការិយាល័យនេះជារៀងរាល់សប្តាហ៍។

ប៉ុន្តែទោះជាយ៉ាងណា នៅពេលដែលទំនាក់ទំនងរវាងភាគីទាំងពីរមានភាពរកាំរកូស បន្ទាប់ពីការជាប់គាំងក្នុងកិច្ចចរចានុយក្លេអ៊ែររវាងវ៉ាស៊ីនតោន និងព្យុងយ៉ាង ព្រមទាំងសកម្មជនកូរ៉េខាងត្បូងបានទម្លាក់ខិតប័ណ្ណឆ្លងដែនមក ខាងប្រទេសកូរ៉េខាងជើងក៏បានវាយកម្ទេចការិយាល័យនេះចោលវិញ​ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដោយអះអាងថា ទីតាំងនេះគ្មានប្រយោជន៍ទៀតនោះឡើយ។

ជម្រាបជូនថា ជុំវិញបណ្តឹងទាមទារសំណងជំងឺចិត្តនេះ ត្រូវបានដាក់កាលពីឆ្នាំ២០២៣ ក្រោមអាណត្តិគ្រប់គ្រងរបស់ប្រធានាធិបតី Yoon Suk-yeol ដែលបានអនុវត្តនយោបាយម៉ឺងម៉ាត់ចំពោះកូរ៉េខាងជើង មុនពេលលោកត្រូវបានទម្លាក់ចេញពីតំណែងជុំវិញការសម្រេចចិត្តដ៏ចម្រូងចម្រាសក្នុងការប្រកាសច្បាប់អាជ្ញាសឹក។ ចំណាត់ការនេះ គឺជាលើកទីមួយហើយដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានស្នើសុំសំណងដោយផ្ទាល់ពីរដ្ឋកូរ៉េខាងជើង៕​

The post តុលាការកូរ៉េខាងត្បូង ទាមទារឲ្យកូរ៉េខាងជើងសងជំងឺចិត្តជាង ៣២លានដុល្លារ ជុំវិញការវាយកម្ទេចការិយាល័យទំនាក់ទំនង appeared first on .

អាមេរិក ច្រលំជួលបុគ្គលិក IT កូរ៉េខាងជើងម្នាក់ ឲ្យចូលមកធ្វើការក្នុងជួររដ្ឋាភិបាល
ទីភ្នាក់ងារ FBI កំពុងបើកការស៊ើបអង្កេតទៅលើករណីជួលបុគ្គលិកផ្នែកព័ត៌មានវិទ្យាកូរ៉េខាងជើងម្នាក់ឲ្យចូលក្នុងទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក តាមរយៈការធ្វើការពីចម្ងាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

ប្រភពដដែលបាន​រាយការណ៍​កាលពី​ថ្ងៃទី១១ ខែសីហា ដោយ​ដកស្រង់​សម្តី​លោក Todd Hemmen អនុប្រធាន​ជំនួយការ​ទទួលបន្ទុក​ផ្នែក​សមត្ថភាព​តាម​អ៊ីនធឺណិត​របស់ FBI ថា ទីភ្នាក់ងារ​នេះ​ទើបតែ​បាន​កំណត់​អត្តសញ្ញាណ​បុគ្គលិក​ផ្នែក​ព័ត៌មានវិទ្យា​កូរ៉េខាងជើង​ម្នាក់​ដែល​ធ្វើការ​ពីចម្ងាយ​ នៅក្នុង​ជួររដ្ឋាភិបាល​អាមេរិក។

លោក Hemmen បាន​មានប្រសាសន៍ថា ៖”យើង​កំពុង​ស៊ើបអង្កេត​បញ្ហា​នេះ​យ៉ាង​ហ្មត់ចត់។ និយាយ​ឲ្យ​ត្រង់ទៅ ខ្ញុំ​យល់ថា​វា​ជា​រឿង​គួរឲ្យ​ងឿងឆ្ងល់ ព្រោះ​ខ្ញុំ​មិនសូវ​ស្គាល់​នីតិវិធី​របស់​ទីភ្នាក់ងារ​នេះ​ទេ”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Hemmen ហាក់​មិនបាន​បញ្ចេញ​ឈ្មោះ​ទីភ្នាក់ងារ​រដ្ឋាភិបាល​អាមេរិកណាមួយ​ដែល​បាន​ជួល​វិស្វករ​ផ្នែក​ព័ត៌មានវិទ្យា​កូរ៉េខាងជើង​ដោយ​ច្រឡំ​នេះនៅឡើយនោះទេ។ បច្ចុប្បន្ននេះ គេនៅមិនទាន់ដឹង​ច្បាស់​ទេ​ថា ​តើ​បុគ្គលិក​រូបនេះ​ បានធ្វើឲ្យ​ប៉ះពាល់​ដល់​ទីភ្នាក់ងារ​រដ្ឋាភិបាល​អាមេរិក​ណាមួយ ឬ​ថា​តើ​រូបគេ​បាន​លួច​ព័ត៌មាន​សម្ងាត់​ណាមួយ​ឬ​អត់នោះឡើយ។

គួរជម្រាបជូនថា ទាំងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​កំពុង​បង្កើន​កិច្ចខិតខំប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​សកម្មភាព​របស់​បុគ្គលិក​ផ្នែក​ព័ត៌មានវិទ្យា​កូរ៉េខាងជើង។ យោងតាម​សារព័ត៌មាន Yonhap សកម្មភាព​ទាំងនេះ​ត្រូវបាន​គេ​ជឿថា​មាន​គោលបំណង​បង្កើត​រូបិយប័ណ្ណ​បរទេស​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេសនេះ៕​

The post អាមេរិក ច្រលំជួលបុគ្គលិក IT កូរ៉េខាងជើងម្នាក់ ឲ្យចូលមកធ្វើការក្នុងជួររដ្ឋាភិបាល appeared first on .

លោកប្រធាន ស៊ី គ្រោងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងជាលើកដំបូង ក្រោយខកខានអស់ ៧ឆ្នាំ
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងជើង នៅសប្តាហ៍ក្រោយ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក គិតចាប់តាំងពីដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសនេះ នៅក្នុងឆ្នាំ២០១៩ មក។

យោងតាមទូរទស្សន៍កណ្តាលចិន (CCTV) បានប្រកាសនៅថ្ងៃទី៥ មិថុនាថា លោកប្រធាន ស៊ី នឹងទៅបំបេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី៨-៩ ខែមិថុនា តបតាមការអញ្ជើញរបស់មេដឹកនាំ គីម ជុងអ៊ុន។

គួរឲ្យដឹងថា ប្រទេសចិនគឺជាអ្នកគាំទ្រផ្នែកការទូត និងនយោបាយដ៏សំខាន់របស់កូរ៉េខាងជើង។ ភាគីទាំងពីរមានទំនាក់ទំនងជិតស្និទ្ធ ប៉ុន្តែមេដឹកនាំចិនកម្រទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងណាស់។

លោក ស៊ី ជីនពីង បានធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កូរ៉េខាងជើងម្តងក្នុងឆ្នាំ២០១៩ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសនេះ ក្នុងនាមជាអគ្គលេខាធិការ និងជាប្រធានាធិបតីចិន។ វាក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋចិនទៅកាន់កូរ៉េខាងជើងក្នុងរយៈពេល ១៤ឆ្នាំ គិតចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក ហ៊ូ ជីនតាវ ក្នុងឆ្នាំ២០០៥ មក។

នៅខែកញ្ញា ឆ្នាំ២០២៥ ប្រទេសចិន បានក្រាលកម្រាលព្រំក្រហមសម្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅទីក្រុងប៉េកាំង។ លោក គីម និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន គឺជាភ្ញៀវកិត្តិយសនៅក្នុងក្បួនដង្ហែរយោធាចិន ដើម្បីរំលឹកខួបលើកទី៨០ នៃជ័យជម្នះលើជប៉ុនហ្វាស៊ីសក្នុងសង្គ្រាមលោកលើកទី ២។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានទៅទស្សនកិច្ចកូរ៉េខាងជើងកាលពីខែមេសា ហើយបានជួបជាមួយមេដឹកនាំ គីម ជុងអ៊ុន។ លោក វ៉ាង បានសង្កត់ធ្ងន់លើទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានស្នើថា ទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង គួរតែពង្រឹងការសម្របសម្រួលលើបញ្ហាសំខាន់ៗក្នុងតំបន់ និងពិភពលោក៕

The post លោកប្រធាន ស៊ី គ្រោងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងជាលើកដំបូង ក្រោយខកខានអស់ ៧ឆ្នាំ appeared first on .

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង នៅសប្តាហ៍ក្រោយ
យោងតាមទីភ្នាក់សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានរាយការណ៍ឲ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងនឹងទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង នៅដើមសប្តាហ៍ក្រោយ។

ប្រភពព័ត៌មានរដ្ឋាភិបាលមួយផ្សេងទៀតបានបង្ហាញឲ្យដឹងទៀតថា ក្រុមមន្ត្រីសន្តិសុខ និងពិធីការចិនមួយក្រុមបានទៅដល់ទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះ ហើយដំណើរទស្សនកិច្ចរបស់លោក ស៊ី អាចនឹងត្រូវធ្វើលើងនៅចុងខែឧសភា ឬដើមខែមិថុនា ខាងមុខ។

ប្រភពដដែលបន្តទៀតថា លោក ស៊ី ដែលបានទទួលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន នឹងព្យាយាមធ្វើជាអ្នកសម្របសម្រួលរវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចំពោះភាពតានតឹងកន្លងមក។

គួរជម្រាបជូនផងដែរថា ប្រទេសចិនគឺជាសម្ព័ន្ធមិត្តសេដ្ឋកិច្ច និងនយោបាយដ៏សំខាន់របស់កូរ៉េខាងជើង ហើយប្រទេសទាំងពីរបានខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងដែលបានថមថយចុះ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ មេដឹកនាំកូរ៉េខាងជើង លោក គីម បានទៅទស្សនកិច្ចទីក្រុងប៉េកាំងកាលពីឆ្នាំមុន ហើយបានឈរក្បែរលោកប្រធាន ស៊ី និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅក្នុងក្បួនដង្ហែយោធាដ៏ធំមួយ៕​

The post ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង នៅសប្តាហ៍ក្រោយ appeared first on .

អាកាសចរណ៍ចិន ចាប់ផ្តើមជើងហោះហើរត្រង់ទៅកាន់កូរ៉េខាងជើង ក្រោយផ្អាកអស់ ៦ឆ្នាំ
ក្រុមហ៊ុនអាកាសចរណ៍ Air China របស់ប្រទេសចិន បានចាប់ផ្តើមជើងហោះហើរត្រង់រវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាងឡើងវិញ នៅថ្ងៃចន្ទនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៦ឆ្នាំ ដែលជាសញ្ញាមួយផ្សេងទៀតដែលបង្ហាញថាប្រទេសកូរ៉េខាងជើង កំពុងបើកជើងមេឃរបស់ខ្លួនបន្តិចម្តងៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន China Daily។

យោងតាមទិន្នន័យរបស់ FlightStats ជើងហោះហើរ CA121 បានចាកចេញពីអាកាសយានដ្ឋានរដ្ឋធានីប៉េកាំងនៅម៉ោង ៧:៥៨នាទី ព្រឹក (ម៉ោងនៅប្រទេសចិន) ហើយបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Sunan ទីក្រុងព្យុងយ៉ាងនៅម៉ោង ១០:៣៧នាទី ព្រឹក ។

យោងតាមគេហទំព័រទេសចរណ៍ Trip.com ក៏បានបង្ហាញឲ្យដឹងទៀតផងដែរថា យន្តហោះនេះគឺជាយន្តហោះប្រភេទ Boeing 737-700 ដែលមានសមត្ថភាពផ្ទុកអ្នកដំណើររហូតដល់ ១២៨ នាក់ ដោយក្នុងនោះមានតែអ្នកធ្វើដំណើរដែលមានអាជីវកម្ម ទៅសិក្សា ឬគោលបំណងពិសេសផ្សេងទៀតប៉ុណ្ណោះដែលអាចធ្វើដំណើរឆ្លងកាត់ព្រំដែននេះបាន។

ជម្រាបជូនផងដែរថា នៅមុនពេលមានការផ្អាក ដោយសារតែជំងឺរាតត្បាត នៅឆ្នាំ២០២០ ភ្ញៀវទេសចរចិន មានចំនួនភាគច្រើននៃភ្ញៀវទេសចរបរទេសដែលធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ដោយក្នុងនោះមានចំនួនប្រមាណ ៣៥០ ០០០ នាក់ក្នុងឆ្នាំ២០១៩ និងផ្តល់ប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ទីក្រុងព្យុងយ៉ាង៕​

The post អាកាសចរណ៍ចិន ចាប់ផ្តើមជើងហោះហើរត្រង់ទៅកាន់កូរ៉េខាងជើង ក្រោយផ្អាកអស់ ៦ឆ្នាំ appeared first on .

មិនធម្មតា! លោក គីម ជុងអ៊ុន ត្រូវរើសតាំងជាប្រធានាធិបតីកូរ៉េខាងជើងសារជាថ្មី
លោក គីម ជុងអ៊ុន ត្រូវបានជ្រើសតាមងឡើងវិញជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋកូរ៉េខាងជើង ដែលជាប្រមុខរដ្ឋ និងជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធផងដែរ។

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោកគីម ជុងអ៊ុន ត្រូវបានជ្រើសតាំងឡើងវិញជាប្រធានគណៈកម្មការកិច្ចការរដ្ឋ នៅថ្ងៃទី២២ ខែមីនា ក្នុងអំឡុងពេលសម័យប្រជុំលើកដំបូងនៃសភាប្រជាជនកំពូលលើកទី១៥ ដែលជាស្ថាប័នកំពូលបំផុតរបស់ប្រទេស។

គួរឲ្យដឹងថា គណៈកម្មការកិច្ចការរដ្ឋ គឺជាស្ថាប័នគ្រប់គ្រង និងធ្វើគោលនយោបាយខ្ពស់បំផុតរបស់កូរ៉េខាងជើង ដែលដឹកនាំដោយប្រមុខរដ្ឋ និងជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ។

មិនតែប៉ុណ្ណោះយោងតាម ​​KCNA បានបង្ហាញឲ្យដឹងទៀតថា ការសម្រេចចិត្តជ្រើសរើស លោក គីម ឲ្យឡើងធ្វើជាប្រមុខរដ្ឋរបស់ប្រទេសសារជាថ្មីនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈ និងសេចក្តីប្រាថ្នារួមគ្នារបស់ប្រជាជនកូរ៉េខាងជើងទាំងអស់។

ជម្រាបជូនថា លោក គីម ជុងអ៊ុន ពីមុនត្រូវបានជ្រើសតាំងឡើងវិញជាអគ្គលេខាធិការនៃគណបក្សពលករ នៅក្នុងសមាជជាតិលើកទី៩ កាលពីខែកុម្ភៈ។ បន្ទាប់មកកូរ៉េខាងជើង បានធ្វើការបោះឆ្នោតសម្រាប់សភាថ្មីនៅថ្ងៃទី១៥ ខែមីនា។ ជាធម្មតា ស្ថាប័ននេះកោះប្រជុំបន្ទាប់ពីសមាជបក្សពលករ ដើម្បីរៀបចំសេចក្តីសម្រេចដែលបានធ្វើឡើង៕​

The post មិនធម្មតា! លោក គីម ជុងអ៊ុន ត្រូវរើសតាំងជាប្រធានាធិបតីកូរ៉េខាងជើងសារជាថ្មី appeared first on .

កូរ៉េខាងជើងបានលុយ​រាប់ពាន់លានដុល្លារ ពីការ​បញ្ជូន​ទ័ព​ទៅ​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
កូរ៉េខាងជើងត្រូវបានគេប៉ាន់ប្រមាណថា អាចរកប្រាក់ចំណេញបានរហូតដល់ ១៤.៤ ពាន់លានដុល្លារ ពីការដាក់ពង្រាយកងទ័ពរបស់ខ្លួន នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការនាំចេញអាវុធទៅកាន់ប្រទេសរុស្ស៊ី។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ koreaherald កាលពីថ្ងៃទី១៦មីនានេះ។

លោក Im Soo-ho អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានយុទ្ធសាស្ត្រ​សន្តិសុខជាតិ (INSS) ក្នុងប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា ប្រសិនបើកូរ៉េខាងជើងប្រមូលប្រាក់ពេញលេញសម្រាប់ការដាក់ពង្រាយកងទ័ព និងការនាំចេញអាវុធរបស់ខ្លួន ផលប៉ះពាល់សេដ្ឋកិច្ចដ៏សំខាន់នៃទណ្ឌកម្ម ដែលជាការកាត់បន្ថយប្រាក់ចំណូលរូបិយប័ណ្ណរឹង ត្រូវបានគេរំពឹងថានឹងត្រូវបានធ្វើឲ្យខូចខាតទាំងស្រុង។

តាមការវិភាគ ទីក្រុងព្យុងយ៉ាងក៏បានបញ្ជូនកងទ័ពទៅដាក់ពង្រាយចំនួន៤ដងចាប់តាំងពីខែតុលា ឆ្នាំ ២០២៤ ដែលពាក់ព័ន្ធនឹងទាហានកូរ៉េខាងជើងជាង ២ម៉ឺននាក់។ សូម្បីតែមុនពេលដាក់ពង្រាយកងទ័ពក៏ដោយ កូរ៉េខាងជើងត្រូវបានគេប្រទះឃើញដឹកជញ្ជូនអាវុធផ្សេងៗទៅកាន់ប្រទេសរុស្ស៊ី តាមរយៈរូបថតផ្កាយរណបផងដែរ។

ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំមុន កូរ៉េខាងជើង ត្រូវគេប៉ាន់ប្រមាណថា អាចរកបានប្រាក់ចំណូលចន្លោះពី ៧,៦៧ពាន់លានដុល្លារ ទៅ ១៤,៤ពាន់លានដុល្លារ ជារូបិយប័ណ្ណរឹង។

ប្រាក់ចំណូលដោយផ្ទាល់ពីការដាក់ពង្រាយកងទ័ព រួមទាំងប្រាក់ឈ្នួលទាហាន និងសំណងមរណភាព ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៦២០លានដុល្លារ។ របាយការណ៍នេះព្យាករទៀតថា កូរ៉េខាងជើងនឹងរកបានប្រាក់ចំណូល ៥៦០លានដុល្លារជារៀងរាល់ឆ្នាំ ពីការដាក់ពង្រាយកងទ័ពតែមួយគត់ ប្រសិនបើស្ថានភាពបច្ចុប្បន្ននៅតែបន្ត។ ប៉ុន្តែសំណងជាក់ស្តែងដែលទីក្រុងព្យុងយ៉ាងបញ្ជាក់ថាទទួលបាន អាចមានប្រហែល ៤ ទៅ ១៩,៦ភាគរយ នៃប្រាក់ចំណូលសរុបដែលបានព្យាករណ៍របស់ខ្លួន៕

North Korean leader Kim Jong Un poses with sharpshooters of the Air and Anti-Aircraft Force in North Korea, in this undated picture released by North Korea’s Central News Agency (KCNA) on November 17, 2019.    KCNA via REUTERS    ATTENTION EDITORS – THIS IMAGE WAS PROVIDED BY A THIRD PARTY. REUTERS IS UNABLE TO INDEPENDENTLY VERIFY THIS IMAGE. NO THIRD PARTY SALES. SOUTH KOREA OUT. NO COMMERCIAL OR EDITORIAL SALES IN SOUTH KOREA.

The post កូរ៉េខាងជើងបានលុយ​រាប់ពាន់លានដុល្លារ ពីការ​បញ្ជូន​ទ័ព​ទៅ​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន appeared first on .