គ្រោះរញ្ជួយដី

មនុស្សយ៉ាងហោចណាស់ ១៣ នាក់បានបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីធ្ងន់ធ្ងរនៅជប៉ុន
គ្រោះរញ្ជួយដីដ៏កាចសាហាវនៅក្នុងខេត្ត Kumamoto ប្រទេសជប៉ុន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់ ហើយក្រុមមន្ត្រីកំពុងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីបន្តស្វែងរកអ្នកនៅរស់រានមានជីវិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយនៅថ្ងៃពុធនេះ ដោយធ្វើបច្ចុប្បន្នភាពអំពីផលវិបាកនៃគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ ៧.១ រ៉ិចទ័រដែលបានវាយប្រហារខេត្ត Kumamoto កាលពីមួយថ្ងៃមុន ថា មនុស្ស ១៣ នាក់បានស្លាប់ដោយសារគ្រោះរញ្ជួយដីនេះ។ ហើយចំនួនអាចកើនឡើងបន្ថែមទៀត ខណៈពេលដែលក្រុមជួយសង្គ្រោះជប៉ុនប្រណាំងប្រជែងនឹងពេលវេលាដើម្បីស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែក។

ទន្ទឹមនឹងនេះ​ សារព័ត៌មានក្នុងស្រុក Kyodo News បានរាយការណ៍ផងដែរថា សំណងអគារ និងផ្ទះសម្បែងជាច្រើនខ្នង នៅក្នុងទីក្រុង Kashima ខេត្ត Kumamoto បានរងនូវការខាតខាតយ៉ាងធ្ងន់ធ្ងរ។

មិនតែប៉ុណ្ណោះ ផលប៉ះពាល់នៃគ្រោះរញ្ជួយដីនេះ ក៏បានធ្វើឱ្យគ្រួសារជិត ៣៧ ០០០ គ្រួសារនៅក្នុងខេត្ត Kumamoto គ្មានអគ្គិសនីប្រើប្រាស់ផងដែរ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដា។ Kumamoto ពីមុនបានរងការរញ្ជួយដីធ្ងន់ធ្ងរពីរលើករួចមកហើយ ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា ក្នុងឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្សប្រមាណ ២៧៣ នាក់។

ជម្រាបជូនថា ជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសកម្មភាពរញ្ជួយដីច្រើនបំផុតនៅលើពិភពលោក ដែលមានទីតាំងនៅលើព្រំដែននៃបន្ទះតិចតូនិចសំខាន់ៗចំនួនបួនតាមបណ្តោយខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក។ ប្រទេសដីកោះនេះ ដែលមានប្រជាជនសរុបប្រហែល ១២៥ លាននាក់ ហើយបានជួបប្រទះនឹងការរញ្ជួយដីរាប់រយដងជារៀងរាល់ឆ្នាំ ដែលមានចំនួនប្រហែល ១៨% នៃការរញ្ជួយដីទាំងអស់នៅទូទាំងពិភពលោក៕​

The post មនុស្សយ៉ាងហោចណាស់ ១៣ នាក់បានបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីធ្ងន់ធ្ងរនៅជប៉ុន appeared first on .

គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាផ្ទួនៗនៅវេណេស៊ុយអេឡា សម្លាប់មនុស្សយ៉ាងហោចណាស់ ១ ០០០ នាក់
គ្រោះររញ្ជួយដីដ៏កាចសាហាវដែលកើតឡើងផ្ទួនៗមានកម្លាំងខ្លាំងជាង ៧ រ៉ិចទ័រ នៅវេណេស៊ុយអេឡា ទំនងជាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១ ០០០ នាក់ និងបណ្តាលឲ្យអគារដួលរលំនៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាចំនួនពីរលើក ដែលមានកម្លាំង ៧.២ និង ៧.៥ រ៉ិចទ័រ ចេញពីក្រោមដីជម្រៅប្រមាណ ២០ គីឡូម៉ែត្រ បានវាយប្រហារតិចជាងមួយនាទីពីគ្នានៅជិតតំបន់ឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសវេណេស៊ុយអេឡា ដែលបណ្តាលឱ្យអគាររាប់សិបខ្នងដួលរលំ នៅក្នុងរដ្ឋធានីការ៉ាកាស។

ទីភ្នាក់ងារស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានចេញការព្រមានពណ៌ក្រហមតាមរយៈប្រព័ន្ធត្រួតពិនិត្យការរញ្ជួយដី PAGER របស់ខ្លួន ដោយប៉ាន់ប្រមាណថាការរញ្ជួយដីកើតឡើងផ្ទួនៗគ្នានេះ អាចសម្លាប់មនុស្សយ៉ាងហោចណាស់ ១ ០០០ នាក់។

ទីភ្នាក់ងារ USGS បាននិយាយទៀតថា មានការព្រមានពណ៌ក្រហមសម្រាប់ការខូចខាតសេដ្ឋកិច្ច និងការបាត់បង់ជីវិតមនុស្ស។ វាមានលទ្ធភាពខ្ពស់នៃការស្លាប់ និងការខូចខាតយ៉ាងទូលំទូលាយ ហើយគ្រោះមហន្តរាយអាចបន្តរីករាលដាលបន្ថែមទៀត។

ទីភ្នាក់ងារដដែលនេះបាននិយាយផងដែរថា មនុស្សភាគច្រើននៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំង គឺរស់នៅក្នុងផ្ទះឥដ្ឋដែលមិនរឹងមាំ ឬផ្ទះដែលសាងសង់ពីដីឥដ្ឋ ដែលងាយនឹងដួលរលំក្នុងពេលមានរញ្ជួយដី។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះមិនមានព័ត៌មានបឋមអំពីអ្នកស្លាប់ និងរបួសពីការរញ្ជួយដីពីរដងនេះនៅឡើយនោះទេ ដោយសារការរញ្ជួយដីបានកើតឡើងនៅពេលល្ងាច (ម៉ោងនៅក្នុងប្រទេស)។ ក្រសួងព័ត៌មាន និងទំនាក់ទំនងរបស់ប្រទេសវេណេស៊ុយអេឡាបាននិយាយថា ការរញ្ជួយដីបានប៉ះពាល់ដល់រដ្ឋជាច្រើន រួមទាំង Yaracuy, Lara, Merida, Aragua, Carabobo, La Guaira និង Miranda ក៏ដូចជារដ្ឋធានីរបស់ប្រទេសផងដែរ។

ជម្រាបជូនថា បច្ចុប្បន្ននេះ ប្រទេសវេណេស៊ុយអេឡាបានប្រកាសថា ខ្លួនបានដាក់ពង្រាយកងកម្លាំងសន្តិសុខទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងស្ថានភាពអាសន្ន ដោយសាររចនាសម្ព័ន្ធជាច្រើនកំពុងប្រឈមនឹងហានិភ័យនៃការដួលរលំបន្តទៀត៕​

The post គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាផ្ទួនៗនៅវេណេស៊ុយអេឡា សម្លាប់មនុស្សយ៉ាងហោចណាស់ ១ ០០០ នាក់ appeared first on .

ហ្វីលីពីន ព្រមានអំពីការកើតមានរលកយក្សស៊ូណាមិ បន្ទាប់ពីរងគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ ៧.៨ រ៉ិចទ័រ
គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតមួយ កម្រិត ៧.៨ រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ ខណៈស្ថាប័នជំនាញ កំពុងព្រមានអំពីការកើតមានរលកយក្សស៊ូណាមិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

មជ្ឈមណ្ឌលស្ទង់ភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បាននិយាយនៅថ្ងៃចន្ទនេះថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅឆ្នេរសមុទ្រមីនដាណាវ ក្នុងជម្រៅ ១០ គីឡូម៉ែត្រចុះទៅក្រោម ស្របពេលមជ្ឈមណ្ឌលព្រមានអំពីរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក (PTWC) បានចេញមុខព្រមានរលកយក្សស៊ូណាមិ អាចនឹងមានកើតឡើង នៅតាមបណ្តោយឆ្នេរសមុទ្រហ្វីលីពីន ឥណ្ឌូណេស៊ី ប៉ាឡាវ តៃវ៉ាន់ និងPapua New Guinea។

ជមួយគ្នានេះ អាជ្ញាធររបស់ប្រទេសជប៉ុន ក៏បានចេញសេចក្តីព្រមានអំពីយក្សស៊ូណាមិដាច់ដោយឡែកមួយផ្សេងទៀត សម្រាប់តំបន់ជាច្រើនតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក ដោយព្យាករ ថារលកយក្ស អាចនឹងឡើងដល់កម្ពស់ ១ ម៉ែត្រនៅក្នុងតំបន់ជាច្រើន។ ប្រទេសឥណ្ឌូណេស៊ី ក៏បានចេញការព្រមាន និងបញ្ជាឱ្យជម្លៀសចេញនៅតំបន់មួយចំនួននៅភាគខាងជើងផងដែរ។

នៅប្រទេសហ្វីលីពីន យ៉ាងហោចណាស់មនុស្ស ១៥ នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ និងជិត ១៣០ នាក់រងរបួស ដោយមានអគារជាច្រើនបានបាក់ដួលរលំ។’

លោក Robert Dagon ពលបាលឯកនៃនាយកដ្ឋាននគរបាលក្រុង General Santos ក្នុងខេត្ត Sarangani បាននិយាយថា អគារជាច្រើនបានរងផលប៉ះពាល់ ប៉ុន្តែមិនទាន់អាចរាយបញ្ជីព័ត៌មានលម្អិតនៅពេលនេះបានទេ ព្រោះនាយកដ្ឋានកំពុងរវល់ជាមួយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ នៅក្នុងអគារ និងផ្ទះជាច្រើនដែលបានរលំបាក់បែក។

គួរជម្រាបជូនថា ប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី គឺជាប្រទេសដែលមានទម្រង់ភូមិសាស្ត្រស្មុគស្មាញ ដែលមានទីតាំងស្ថិតនៅក្នុង “ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក” ឬ “Pacific Ring of Fire” ដែលជាតំបន់នៃសកម្មភាពរញ្ជួយដីកើតមានញឹកញាប់ ដូចទៅនឹងប្រទេសជប៉ុនដែរ៕​

The post ហ្វីលីពីន ព្រមានអំពីការកើតមានរលកយក្សស៊ូណាមិ បន្ទាប់ពីរងគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ ៧.៨ រ៉ិចទ័រ appeared first on .

ក្តៅ!​ គ្រោះរញ្ជួយដីកម្រិត ៥,៤វ៉ិចទ័រនៅមីយ៉ាន់ម៉ា បន្តជះចំហាយញ័ររញ្ជួយដល់ទីក្រុងបាងកក
គិតនៅត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហានេះ ពលរដ្ឋរស់នៅទីក្រុងបាងកក ហាក់មានការភ័យស្លន់ស្លោយ៉ាងខ្លាំង ដោយនាំគ្នាប្រញាប់រត់ចាកចេញពីអគារខ្ពស់ៗ បន្ទាប់ពីទទួលរងចំណាយគ្រោះរញ្ជួយដីកម្រិត ៥,៤វ៉ិចទ័រ ដែលបានវាយប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។

យោងតាមក្រសួងកិច្ចការមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយន៍រដ្ឋាភិបាល បានបង្ហាញឲ្យដឹងថា គ្រោះរញ្ជួយដីមួយបានកើតឡើង នៅឆ្នេរសមុទ្រភាគខាងត្បូង នៃទីក្រុងយ៊ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ជាមួយកម្រិតមធ្យម ៥,៤វ៉ិចទ័រ​ និងស្ថិតនៅក្នុងជម្រៅ ១០​ គីឡូម៉ែត្រ។

ទន្ទឹមនឹងនេះ អ្នកឧតុនិយមបានកត់សម្គាល់ថា គ្រោះរញ្ជួយដីពីកម្រិតតូច ទៅមធ្យមកំពុងកើតឡើងជាញឹកញាប់នៅតាមឆ្នេរសមុទ្រនៃប្រទេសមីយ៉ាន់ម៉ា ហើយបានជំរុញឱ្យសាធារណជនអនុវត្តតាមវិធានការសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យ និងការខូចខាតជាអប្បបរមា៕

The post ក្តៅ!​ គ្រោះរញ្ជួយដីកម្រិត ៥,៤វ៉ិចទ័រនៅមីយ៉ាន់ម៉ា បន្តជះចំហាយញ័ររញ្ជួយដល់ទីក្រុងបាងកក appeared first on .

សេដ្ឋកិច្ចថៃ កំពុងធ្លាក់ចូលទៅក្នុងស្ថានភាពអាក្រក់ខ្លាំង ក្រោយរងគ្រោះរញ្ជួយដី
យោងតាមអ្នកវិភាគបានបង្ហាញឲ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសថៃ កាន់តែធ្លាក់ចូលទៅក្នុងស្ថានភាពអាក្រក់ទៅៗ បន្ទាប់ពីកើតមានគ្រោះរញ្ជួយដីដែលរាលដាលចេញពីប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ដោយបន្ថែមសម្ពាធឲ្យមានការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅខែក្រោយ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះខ្លាំង។ នេះបើតាមាករចុះផ្សាយសារព័ត៌មាន Bloomberg។

គ្រោះរញ្ជួយដីដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១ ៧០០ នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានអង្រួនមកដល់ទីក្រុងបាងកក ដែលជាកន្លែងធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ១៨ នាក់បានស្លាប់ និងកម្មករ​ជាង ៧០​នាក់ផ្សេងទៀត កំពុង​បាត់​ខ្លួន​នៅ​ការ​ដ្ឋាន​អគារ​មួយកន្លែងដែល​បានបាក់​រលំ ខណៈ​កំពុង​សាងសង់។ យ៉ាងណាមិញ​ ក្រោយកើត​ហេតុការណ៍​នេះ សន្ទស្សន៍​ហ៊ុន​គោល​របស់​ប្រទេស​ថៃ​ ​បាន​ធ្លាក់​ចុះ ១,៧% គិតនៅត្រឹមថ្ងៃ​ចន្ទនេះ ដែលជំរុញដោយការធ្លាក់ចុះនៃភាគហ៊ុន​អចលនទ្រព្យ និង​ហិរញ្ញវត្ថុ។

គួរឲ្យដឹងផងដែរថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ីអាគ្នេយ៍នេះ បានប្រឈមមុខនឹងផលប៉ះពាល់ខ្លាំងរួចស្រាប់ទៅហើយ ពីសង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងជាពិសេសការកើនឡើងខ្ពស់នៃបំណុលគ្រួសារ ក៏ដូចជាការធ្លាក់ចុះទាបជាងការរំពឹងទុកនៃភ្ញៀវទេសចរចិន ផងដែរ។

ទន្ទឹមនឹងនេះ លោក Nattaporn Triratanasirikul សេដ្ឋវិទូប្រចាំនៅមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បាននិយាយថា ៖”ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសថៃ ហាក់មានភាពស្រពិចស្រពិលពីកត្តាអវិជ្ជមានជុំវិញទាំងអស់ ហើយគ្រោះរញ្ជួយដីកាលពីពេលថ្មីៗនេះ បានធ្វើឲ្យស្ថានភាពនេះកាន់តែមានភាពអាក្រក់ទៅៗ”។

ជាមួយគ្នានេះ យោងតាមស្ថាប័នស្រាវជ្រាវ Citi Research បាននិយាយនៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយថា ការកាត់បន្ថយអត្រាការប្រាក់គោលបន្ថែម អាចជាជម្រើសមួយក្នុងចំណោមជម្រើសផ្សេងទៀត ដែលត្រូវបានពិចារណាដោយធនាគារកណ្តាល ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះខ្លាំង។

ជម្រាបជូនថា បើតាម Kasikorn Research បានប៉ាន់ប្រមាណផលប៉ះពាល់សេដ្ឋកិច្ចភ្លាមៗប្រហែល ២០ពាន់លានបាត (៥៩០លានដុល្លារ) ដោយសារគ្រោះរញ្ជួយដី ដែលភាគច្រើនមកពីការធ្លាក់ចុះនៃការចំណាយលើម្ហូបអាហារ និងសេវាកម្ម បន្ទាប់ពីប្រជាជនក្នុងទីក្រុងបាងកករាប់លាននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីការពារ​សុវត្ថិភាព​៕

The post សេដ្ឋកិច្ចថៃ កំពុងធ្លាក់ចូលទៅក្នុងស្ថានភាពអាក្រក់ខ្លាំង ក្រោយរងគ្រោះរញ្ជួយដី appeared first on .

ក្រុមហ៊ុនធានា​រ៉ាប់រង​ថៃ​ អាច​នឹងបង់​ប្រាក់សំណងខ្ទង់​រាប់ពាន់​លាន​បាត​ ជុំវិញ​គ្រោះ​រញ្ជួយដីដ៏កាចសាហាវ
អគារការិយាល័យអគ្គសវនករកម្ពស់ ៣៤ ជាន់នៅទីក្រុងបាងកក ប្រទេសថៃ ដែលបានបាក់រលំបន្ទាប់ពីទទួលរងគ្រោះដោយសារការរញ្ជួយដីដ៏ខ្លាំងក្លា កាលពីពេលថ្មីៗនេះ អាចនឹងទទួលបានសំណងជាទឹកប្រាក់ចំនួនជាង ១ពាន់លានបាត (ប្រមាណជិត ៣០លានដុល្លារ) ដោយអាស្រ័យលើវឌ្ឍនភាពនៃការសាងសង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជាមួយគ្នានេះ យោងតាមការចុះផ្សាយពីកាសែតក្នុងស្រុក The Nation បានរាយការណ៍កាលពីថ្ងៃទី២៩ ខែមីនាថា ក្រុមហ៊ុនធានារ៉ាប់រង និងអ្នកជំនាញមកពីអាជ្ញាធរនិយតកម្មធានារ៉ាប់រងថៃ (OIC) បានបង្កើតក្រុមប្រឹក្សាភិបាលមួយដើម្បីវាយតម្លៃការខូចខាតដែលបណ្តាលមកពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ មានប្រភពដើមនៅប្រទេសមីយ៉ាន់ម៉ា។

គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនេះបានបន្តរាលដល់មកដល់ប្រទេសថៃ និងធ្វើឲ្យដួលរលំទាំងស្រុងនៃអគារការិយាល័យអគ្គសវនករ ក្នុងទីក្រុងបាងកក មានកម្ពស់ ៣៤ ជាន់ ដែលកំពុងស្ថិតនៅក្នុងការសាងសង់នៅឡើយ។ អគារ​នេះ​បាន​សាងសង់​រួចរាល់​ប្រមាណ​ជា ៣០% ដោយ​ចំណាយ​ថវិកា​អស់ ២,១ពាន់​លាន​បាត។

យ៉ាងណាមិញ ចំពោះគម្រោងសាងសង់អគារនេះផងដែរ ត្រូវបានស្ថិតនៅក្រោមលក្ខខណ្ឌនៃការធានារ៉ាប់រងលើហានិភ័យទាំងអស់ (CAR) ដែលមានតម្លៃសរុបប្រមាណ ២,២៤ពាន់លានបាត (៦៦លានដុល្លារ) ដែលបែងចែករវាងក្រុមហ៊ុនចំនួន ៤ ផ្សេងគ្នា ដោយក្នុងនោះរួមមាន ក្រុមហ៊ុនធានារ៉ាប់រង Dhipaya (៤០%) ក្រុមហ៊ុន Bangkok Insurance (២៥%) ក្រុមហ៊ុនធានារ៉ាប់រងអាគ្នេយ៍ ២៥%) និងក្រុមហ៊ុន Viriyah Insurance (១០%) ។

នាយកក្រុមហ៊ុនធានារ៉ាប់រង Bangkok Insurance លោក Apisit Anantanatarat បាននិយាយថា OIC និងក្រុមហ៊ុនធានារ៉ាប់រងពាក់ព័ន្ធផ្សេងទៀត នៅតែបន្តវាយតម្លៃការខូចខាតទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ ការប៉ាន់ប្រមាណបឋមបង្ហាញថា ការខូចខាតអាចមានលើសពី ១ពាន់លានបាត ដោយផ្អែកលើដំណើរការសាងសង់នាពេលបច្ចុប្បន្ន។

រម្លឹកផងដែរថា គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃត្រង់ថ្ងៃទី២៨ ខែមីនា ដោយចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីទីក្រុង Mandalay ។ ហើយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះ ក៏បានធ្វើឲ្យប្រជាជន​ក្នុង​ប្រទេស​ជិត​ខាង​ជា​ច្រើន​ដូច​ជា ថៃ ឥណ្ឌា ចិន និង​វៀតណាម ក៏​មាន​អារម្មណ៍​ញ័រ​ផងដែរ។

ជម្រាបជូនថា ក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀតនៅក្នុងប្រទេសថៃ ក៏កំពុងទទួលយកការទាមទារសំណងសម្រាប់អចលនទ្រព្យដែលរងផលប៉ះពាល់ផ្សេងទៀតផងដែរ ដោយរាប់ចាប់ពីអគារខ្ពស់ៗ អគារការិយាល័យ ខុនដូ មន្ទីរពេទ្យ រហូតដល់យានយន្តក្នុងទីក្រុងបាងកក និងទីក្រុងធំៗផ្សេងទៀត។ ពួកគេនិយាយថាទំហំពិតប្រាកដនៃការខូចខាតនេះ អាចនឹងដឹងកាន់តែច្បាស់ នៅសប្តាហ៍ក្រោយ៕

The post ក្រុមហ៊ុនធានា​រ៉ាប់រង​ថៃ​ អាច​នឹងបង់​ប្រាក់សំណងខ្ទង់​រាប់ពាន់​លាន​បាត​ ជុំវិញ​គ្រោះ​រញ្ជួយដីដ៏កាចសាហាវ appeared first on .

មីយ៉ាន់ម៉ា កត់ត្រាអ្នករបួសជាច្រើននាក់ ក្រោយរងការវាយប្រហារដោយគ្រោះរញ្ជួយដីធ្ងន់ធ្ងរ
យោងតាមមន្ត្រីមីយ៉ាន់ម៉ា បាននិយាយថា មន្ទីរពេទ្យធំៗនៅក្នុងរដ្ឋធានី Naypyidaw បានទទួលអ្នករបួសជាច្រើន ក្រោយកើតហេតុការគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន នៅថ្ងៃទី២៨ ខែមីនានេះ ខណ:គ្រែពេទ្យចំនួន ១ ០០០ ត្រូវបានបំពេញដោយអ្នករងរបួស ស្របពេលអ្នករបួសជាច្រើននាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះបឋមនៅតាមផ្លូវ ខាងក្រៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

តែទោះ​ជា​យ៉ាង​ណា ក្រុមមន្ត្រី​មីយ៉ាន់ម៉ា​ នៅមិន​ទាន់​អាច​ប៉ាន់​ប្រមាណ​ចំនួន​អ្នក​ស្លាប់ ឬ​ការ​ខូច​ខាត​បាននៅឡើយ​ទេ។ ទន្ទឹមនឹងនោះ មន្ត្រីសេវាពន្លត់អគ្គីភ័យមីយ៉ាន់ម៉ា បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា ៖”យើងទើបតែចាប់ផ្តើមត្រួតពិនិត្យជុំវិញទីក្រុងយ៉ាំងហ្គោន ដូច្នេះយើងមិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយ នៅឡើយទេ”។

គួរឲ្យដឹងផងដែរថា បើតាមរូបភាពដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីអគារជាច្រើននៅក្នុងទីក្រុង Mandalay ត្រូវបានដួលរលំ ដោយមានកម្ទេចថ្មពាសពេញផ្លូវ។ ជាមួយគ្នានោះ សាក្សីម្នាក់បាននិយាយថា ៖ “យើងបានរត់ចេញពីផ្ទះរបស់យើង នៅពេលដែលអ្វីៗចាប់ផ្តើមញ័រ។ ខ្ញុំបានឃើញអគារកម្ពស់ប្រាំជាន់ដួលរលំនៅពីមុខខ្ញុំ។ មនុស្សគ្រប់គ្នានៅក្នុងទីក្រុង បានរត់ចេញមកនៅតាមដងផ្លូវ ហើយគ្មាននរណាម្នាក់ហ៊ានចូលទៅក្នុងអគារ ឬផ្ទះវិញទេ” ។

ជម្រាបជូនថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ ៧,៧រ៉ិចទ័រ បានវាយប្រហារនៅចំកណ្តាលប្រទេសមីយ៉ាន់ម៉ា ដែលបណ្តាលឲ្យមានការរញ្ជួយខ្លាំង ទៅដល់ប្រទេសថៃ ឡាវ វៀតណាម និងកន្លែងផ្សេងទៀតនៅក្នុងតំបន់។ នេះបើយោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) ៕

The post មីយ៉ាន់ម៉ា កត់ត្រាអ្នករបួសជាច្រើននាក់ ក្រោយរងការវាយប្រហារដោយគ្រោះរញ្ជួយដីធ្ងន់ធ្ងរ appeared first on .

មីយ៉ាន់ម៉ា រងការវាយប្រហារធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីកម្រិតខ្លាំង ​បន្តរង្គឺដល់ប្រទេសជិតខាងក្នុងតំបន់
យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតខ្លាំង ៧,៧ រ៉ិចទ័រ បានវាយប្រហារនៅចំកណ្តាលប្រទេសមីយ៉ាន់ម៉ា ដែលបណ្តាលឲ្យមានការរញ្ជួយខ្លាំង ទៅដល់ប្រទេសថៃ និងកន្លែងផ្សេងទៀតនៅក្នុងតំបន់ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

USGS បាននិយាយទៀតថា គ្រោងរញ្ជួយដ៏ខ្លាំងក្លានេះ បានវាយប្រហារចម្ងាយ ១៦ គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុង Sagaing ក្នុងជម្រៅ ១០គីឡូម៉ែត្រទៅក្រោម នៅម៉ោងប្រហែល ១២:៥០ នាទីថ្ងៃត្រង់ (ម៉ោងក្នុងតំបន់)។

យ៉ាងណាក៏ដោយ មិន​ទាន់​មាន​របាយការណ៍​ភ្លាមៗ​អំពី​ឥទ្ធិពល និងទំហំនៃការខូតខាតដែលបណ្តលមកពីគ្រោះ​រញ្ជួយដីនៅ​ក្នុង​ប្រទេស​ដែល​កំពុង​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​សង្គ្រាម​ស៊ីវិល​មួយនេះ នៅឡើយនោះ​ទេ។

ជាមួយគ្នានោះ បើយោងតាមសារព័ត៌មានធំៗជាច្រើន ក៏បង្ហាញឲ្យដឹងផងដែរថា នៅ​ក្នុង​រដ្ឋធានី​បាងកក​របស់​ប្រទេស​ថៃឯណោះវិញ ក៏ទទួលរងនូវការរញ្ជួយនេះផងដែរ ដោយអ្នក​ស្រុក​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង និងនាំគ្នារត់ចេញពីអគារខ្ពស់ៗ ដើម្បីស្វែងរកទីតាំងសុវត្ថិភាព។ សាក្សី​នៅ​ទីនោះ​ បាន​និយាយ​ថា ការ​រញ្ជួយ​ដីនេះ គឺ​មាន​កម្លាំងខ្លាំង​គ្រប់គ្រាន់​ដែលធ្វើឲ្យអគារទាំងមូល​រង្គឺ​ ខណ:អគារកំពុងសាងសង់មួយចំនួន ក៏ឈានដល់ការបាក់រលំស្តែងៗ ផងដែរ៕

The post មីយ៉ាន់ម៉ា រងការវាយប្រហារធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីកម្រិតខ្លាំង ​បន្តរង្គឺដល់ប្រទេសជិតខាងក្នុងតំបន់ appeared first on .

រដ្ឋាភិបាលជប៉ុន នឹងខាតបង់ទឹកប្រាក់ជាង ១៧ពាន់លានដុល្លារ ដោយសារគ្រោះរញ្ជួយដី
យោងតាមមន្រ្តីរដ្ឋាភិបាលម្នាក់ បាននិយាយកាលពីថ្ងៃសុក្រ ទី២៦ ខែមករាកន្លងទៅថា តម្លៃនៃការខូចខាតដែលបានបំផ្លិចបំផ្លាញដោយសារតែគ្រោះរញ្ជួយដីកាលពីដើមឆ្នាំ២០២៤ នេះ អាចនឹងឈានដល់ចំនួន ១៧,៦ពាន់លានដុល្លារ ឯណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គ្រោះរញ្ជួយដីធ្ងន់ធ្ងរកម្រិត ៧,៥ រ៉ិចទ័រ ដែលបានកើតឡើងនៅដើមឆ្នាំនេះ បានបំផ្លិចបំផ្លាញផ្នែកខ្លះនៃខេត្ត Ishikawa ប្រទេសជប៉ុន ជាមួយនឹងការដួលរលំអគារ ខូតខាតផ្លូវថ្នល់ និងបង្កឲ្យមានអគ្គីភ័យដ៏ធំមួយ។

គួរឲ្យដឹងថា ការខូចខាតនៅក្នុងខេត្ត Ishikawa និងតំបន់ជិតខាងចំនួនពីរផ្សេងទៀត ទំនងជាមានតម្លៃចន្លោះពី ១,១ទ្រីលានយ៉េន (៧,៤ពាន់លានដុល្លារ) ដល់ ២,៦ទ្រីលានយ៉េន (១៧,៦ពាន់លានដុល្លារ) ឯណោះ។ នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលជប៉ុន។

ជម្រាបជូនទៀតផងដែរថា មន្ត្រីការិយាល័យខុទ្ទកាល័យ បានបញ្ជាក់ពីតួលេខនេះ ជាមួយនឹងការគណនាដោយប្រើទិន្នន័យពីការរញ្ជួយដីដ៏ធំកាលពីអតីតកាល ហើយបានរាយការណ៍ទៅកាន់កិច្ចប្រជុំសេដ្ឋកិច្ចមួយរបស់រដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ៕

The post រដ្ឋាភិបាលជប៉ុន នឹងខាតបង់ទឹកប្រាក់ជាង ១៧ពាន់លានដុល្លារ ដោយសារគ្រោះរញ្ជួយដី appeared first on .

អាមេរិក បញ្ចេញកញ្ចប់ថវិកាជំនួយ ៨៥លានដុល្លារ ដល់តួកគី និងស៊ីរី ដែលរងគ្រោះរញ្ជួយដី
ទីភ្នាកងារជំនួយមនុស្សធម៌ នៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ថ្មីៗនេះ បានសន្យាផ្តល់ជំនួយសង្គ្រោះបន្ទាន់ ក្នុងទំហំទឹកប្រាក់ ៨៥លានដុល្លារ សម្រាប់ជនរងគ្រោះ ដោយសាររញ្ជួយដី នៅក្នុងប្រទេសតួកគី និងស៊ីរី ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC ។

ការផ្តល់ជំនួយមូលនិធិតាមរយ:ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភវិឌ្ឍអន្តរជាតិ (USAID) នេះ នឹងត្រូវបញ្ជូនទៅដើម្បីផ្តល់ជាទីជម្រកសម្រាប់ជនរងគ្រោះ សម្ភារ:ផ្គត់ផ្គង់សម្រាប់ទប់ទល់ទៅនឹងអាកាសធាតុត្រជាក់ អាហារ ទឹក និងសេវាថែទាំសុខភាពជាដើម ។

មិនតែប៉ុណ្ណោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារ USAID បាននិយាយថា ខ្លួនក៏កំពុងផ្តល់ជំនួយផ្នែកអនាម័យ ដើម្បីរក្សាមនុស្សឱ្យមានសុវត្ថិភាពពីជំងឺផ្សេងៗ និងមានសុខភាពល្អ អំឡុងការជួយសង្គ្រោះទ្រង់ទ្រាយធំនេះផងដែរ ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលមកពីប្រទេសផ្សេងទៀត នៅជុំវិញពិភពលោក ក៏បានសន្យាផ្តល់ជំនួយ និងក្រុមអ្នកអ្នកជួយសង្គ្រោះ ទៅកាន់ប្រទេសតួកគី និងស៊ីរី បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុត ក្នុងកម្រិត ៧,៨ រិចទ័រ ដែលបានវាយប្រហារកាលពីថ្ងៃចន្ទ និងបានសម្លាប់មនុស្សជាង ២០ ០០០ នាក់ ។

ដោយឡែក សម្រាប់ប្រទេសកាណាដាវិញ បានសន្យាផ្តល់ទឹកប្រាក់ជំនួយ ៧,៤ លានដុល្លារផងដែរ ស្របពេលប្រទេសឥណ្ឌា អាល្លឺម៉ង់ កូរ៉េខាងត្បូង អ៊ីស្រាអ៊ែល និងប្រទេសជាច្រើនទៀត សុទ្ធសឹងតែបានបញ្ជូនក្រុមអ្នកជួយសង្រ្គោះរបស់ខ្លួន ទៅកាន់តំបន់រងគ្រោះទាំងនោះ ៕

The post អាមេរិក បញ្ចេញកញ្ចប់ថវិកាជំនួយ ៨៥លានដុល្លារ ដល់តួកគី និងស៊ីរី ដែលរងគ្រោះរញ្ជួយដី appeared first on .