គិតនៅត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហានេះ ពលរដ្ឋរស់នៅទីក្រុងបាងកក ហាក់មានការភ័យស្លន់ស្លោយ៉ាងខ្លាំង ដោយនាំគ្នាប្រញាប់រត់ចាកចេញពីអគារខ្ពស់ៗ បន្ទាប់ពីទទួលរងចំណាយគ្រោះរញ្ជួយដីកម្រិត ៥,៤វ៉ិចទ័រ ដែលបានវាយប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។

យោងតាមក្រសួងកិច្ចការមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយន៍រដ្ឋាភិបាល បានបង្ហាញឲ្យដឹងថា គ្រោះរញ្ជួយដីមួយបានកើតឡើង នៅឆ្នេរសមុទ្រភាគខាងត្បូង នៃទីក្រុងយ៊ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ជាមួយកម្រិតមធ្យម ៥,៤វ៉ិចទ័រ និងស្ថិតនៅក្នុងជម្រៅ ១០ គីឡូម៉ែត្រ។
ទន្ទឹមនឹងនេះ អ្នកឧតុនិយមបានកត់សម្គាល់ថា គ្រោះរញ្ជួយដីពីកម្រិតតូច ទៅមធ្យមកំពុងកើតឡើងជាញឹកញាប់នៅតាមឆ្នេរសមុទ្រនៃប្រទេសមីយ៉ាន់ម៉ា ហើយបានជំរុញឱ្យសាធារណជនអនុវត្តតាមវិធានការសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យ និងការខូចខាតជាអប្បបរមា៕

