ជំនួយ

ជប៉ុន គ្រោងផ្តល់ជំនួយ ១០ពាន់លានដុល្លារ ដល់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីទប់ទល់នឹងតម្លៃប្រេងកើនឡើង
ប្រទេសជប៉ុន ត្រូវបានគេរាយការណ៍ថានឹងផ្តល់ជំនួសហិរញ្ញវត្ថុប្រហែល ១០ពាន់លានដុល្លារ ដើម្បីជួយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទប់ទល់ទៅនឹងការកើនឡើងនៃតម្លៃប្រេង ដោយសារជម្លោះមជ្ឈិមបូព៌ា ដែលគំរាមកំហែងដល់ការផលិតផលិតផលសំខាន់ពីក្នុងតំបន់នេះ​ សម្រាប់ការផ្គត់ផ្គង់ដល់ប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC ។

លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានប្រកាសពីគំនិតផ្តួចផ្តើមនេះ នៅឯវេទិកាក្នុងមួយតំបន់មួយ ដែលមានការចូលរួមពីបណ្តាលប្រទេសមានសេដ្ឋកិច្ចធំៗ នៅអាស៊ីអាគ្នេយ៍មួយចំនួន។

យ៉ាងណាមិញ ជុំវិញការសន្យានេះ​ ត្រូវបានធ្វើឡើង ខណៈពេលដែលតំបន់អាស៊ីភាគច្រើនកំពុងទទួលរងផលប៉ះពាល់ដោយសារតែការរំខានដល់ការផ្គត់ផ្គង់ប្រេង ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ ហើយសម្រាប់ប្រទេសជប៉ុន ជំនួយនេះ គឺជាចលនាដ៏សំខាន់មួយដើម្បីពង្រឹងឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។

គួរឲ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍ ត្រូវបានវាយប្រហារយ៉ងាខ្លាំង ដោយការធ្លាក់ចុះនៃការផ្គត់ផ្គង់ប្រេងទូទាំងពិភពលោក។ តំបន់នេះ ត្រូវបានចាត់ទុកថាជាកន្លែងផលិតឧបករណ៍ដ៏សំខាន់មួយ ដែលមានប្រភពមកពីប្រេង ដែលមានសារៈសំខាន់ក្នុងការផលិតអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីផ្លាស្ទិច រហូតដល់សម្លៀកបំពាក់។ លោកស្រី Takaichi ក៏បានសង្កត់ធ្ងន់ថា ជំនួយហិរញ្ញវត្ថុនេះ នឹងអាចជួយជំរុញរោងចក្រនានា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បាននិយាយបន្ថែមទៀតថា ប្រទេសជប៉ុននឹងមិនគ្រាន់តែផ្តល់ប្រេងដល់ប្រទេសដែលកំពុងជួបការលំបាកដោយសារតែស្ថានភាពនៅមជ្ឈិមបូព៌ានោះទេ ប៉ុន្តែនឹងធ្វើការរួមគ្នាជាមួយប្រទេសអាស៊ី ដើម្បីកសាងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលបន្ថែមទៀតផងដែរ៕​

The post ជប៉ុន គ្រោងផ្តល់ជំនួយ ១០ពាន់លានដុល្លារ ដល់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីទប់ទល់នឹងតម្លៃប្រេងកើនឡើង appeared first on .

មន្ទីរបញ្ចកោណ ស្នើសុំលុយ ២០០ពាន់លានដុល្លារបន្ថែមពីសភា សម្រាប់ជម្លោះជាមួយអ៊ីរ៉ង់
មន្ទីរបញ្ចកោណ ត្រូវបានគេរាយការណ៍ថា កំពុងស្នើសុំការអនុម័តថវិកាចំនួន ២០០ពាន់លានដុល្លារបន្ថែមពីសេតវិមាន ដើម្បីដាក់ជូនសភាសម្រាប់យុទ្ធនាការនៅអ៊ីរ៉ង់។

យោងតាមកាសែត Washington Post បានរាយការណ៍នៅថ្ងៃទី១៨ ខែមីនា ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ថា ក្រសួងការពារជាតិសហរដ្ឋអាមេរិក ចង់ប្រើប្រាស់ផ្នែកមួយនៃថវិកា ២០០ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតអាវុធសំខាន់ៗជាបន្ទាន់ ក្រោយវាត្រូវបានកាត់បន្ថយបន្ទាប់ពីវាយប្រហារគោលដៅរាប់ពាន់ នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលបីសប្តាហ៍កន្លងមក។

យោងតាមមន្ត្រីអាមេរិកជាច្រើនរូប បានបង្ហាញថាការចំណាយលើយុទ្ធនាការវាយប្រហារអ៊ីរ៉ង់បានកើនឡើងយ៉ាងឆាប់រហ័ស ដោយមានចំនួនលើសពី ១១ពាន់លានដុល្លាររួចមកហើយ ក្នុងរយៈពេលត្រឹមតែប្រាំមួយថ្ងៃដំបូងប៉ុណ្ណោះ។

តួលេខនេះមិនរាប់បញ្ចូលការចំណាយជាច្រើនដែលទាក់ទងនឹងការរៀបចំសម្រាប់ការវាយប្រហារនោះឡើយ​ ខណៈរដ្ឋបាលលោក ត្រាំ រហូតមកដល់ពេលនេះមិនទាន់បានផ្តល់ការវាយតម្លៃជាសាធារណៈអំពីការចំណាយ ឬចេតនាច្បាស់លាស់ទាក់ទងនឹងរយៈពេលដែលរំពឹងទុកនៃជម្លោះនោះទេ។

យ៉ាងណាមិញ សម្ពាធពីអ៊ីរ៉ង់បានបង្កើនការព្រួយបារម្ភថា ស្តុកមីស៊ីល THAAD និង Patriot របស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងពេលឆាប់ៗនេះ ទោះបីជាប្រធានាធិបតី លោក ត្រាំ ធ្លាប់អះអាងពីមុនថា សហរដ្ឋអាមេរិកមានឃ្លាំងអាវុធគ្មានដែនកំណត់ ហើយអាចប្រយុទ្ធបានជារៀងរហូតក៏ដោយ៕​

The post មន្ទីរបញ្ចកោណ ស្នើសុំលុយ ២០០ពាន់លានដុល្លារបន្ថែមពីសភា សម្រាប់ជម្លោះជាមួយអ៊ីរ៉ង់ appeared first on .

ចិន ត្រៀមផ្តល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេសមជ្ឈិមបូព៌ា និងអ៊ីរ៉ង់ ជាលើកដំបូង
រដ្ឋាភិបាលចិន បានប្រកាសថានឹងផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាមួយចំនួន រួមទាំងប្រទេសអ៊ីរ៉ង់ផងដែរ ដើម្បីកាត់បន្ថយការលំបាកដែលប្រជាជននៅទីនោះកំពុងជួបប្រទះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង នៅថ្ងៃទី១៧ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ជម្លោះនេះបានបង្កឲ្យមានគ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរ នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសមជ្ឈិមបូព៌ាដទៃទៀត។

លោក Lin បានបន្ថែមទៀតថា៖​ “ប្រទេសចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ប្រទេសអ៊ីរ៉ង់ ហ្ស៊កដានី លីបង់ និងអ៊ីរ៉ាក់។ យើងសង្ឃឹមថារឿងនេះនឹងជួយកាត់បន្ថយការលំបាកមនុស្សធម៌ដែលប្រជាជនក្នុងតំបន់នោះកំពុងជួបប្រទះ។ យើងនឹងបន្តខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់សន្តិភាព និងបញ្ចប់អរិភាព និងការពារវិបត្តិមនុស្សធម៌ពីការរីករាលដាលនៃជម្លោះបន្ថែមទៀត”។

គួរឲ្យដឹងថា ប្រទេសចិនកំពុងស្វែងរកការសម្របសម្រួលបញ្ចប់ជម្លោះដ៏ធំនេះ ខណៈបេសកជនពិសេសរបស់ប្រទេសចិនសម្រាប់កិច្ចការមជ្ឈិមបូព៌ាបានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត។

ជម្រាបជូនថា អ៊ីរ៉ង់ និងលីបង់ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងគេ ដោយជម្លោះដែលបានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ។ យោងតាមក្រសួងសុខាភិបាលលីបង់ គិតត្រឹមថ្ងៃទី១៥ ខែមីនា យ៉ាងហោចណាស់មានមនុស្ស ៨៥០ នាក់បានស្លាប់ និងជាង ២ ១០០ នាក់រងរបួស ខណៈនៅក្នុងប្រទេសអ៊ីរ៉ង់ មានមនុស្សប្រមាណ ១ ២០០-១ ៤០០ នាក់បានស្លាប់ និងជាង ១៨ ០០០ នាក់រងរបួស៕​

The post ចិន ត្រៀមផ្តល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេសមជ្ឈិមបូព៌ា និងអ៊ីរ៉ង់ ជាលើកដំបូង appeared first on .

ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក ដល់ប្រទេសអ៊ុយក្រែនថយចុះអស់ស្ទើតែ ១០០%​
យោងតាមវិទ្យាស្ថានស្រាវជ្រាវអាល្លឺម៉ង់មួយ បានបង្ហាញឲ្យដឹងថា ជំនួយរបស់សហរដ្ឋអាមេរិកដែលផ្ដល់ជូនអ៊ុយក្រែនក្នុងឆ្នាំ២០២៥ បានថយចុះប្រហែល ៩៩% បើប្រៀបធៀបទៅនឹងមធ្យមភាគសម្រាប់ឆ្នាំ ២០២២-២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kyiv Independent ។

របាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចពិភពលោក Kiel ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ បង្ហាញថា ជំនួយយោធាពីបណ្តាប្រទេសនៅអឺរ៉ុប ដល់អ៊ុយក្រែនបានកើនឡើង ៦៧% ក្នុងឆ្នាំ២០២៥ បើប្រៀបធៀបទៅនឹងមធ្យមភាគប្រចាំឆ្នាំក្នុងអំឡុងពេល ២០២២-២០២៤ ខណៈពេលដែលជំនួយហិរញ្ញវត្ថុ និងមនុស្សធម៌ក៏បានកើនឡើង ៥៩% ផងដែរ។

ទន្ទឹមនឹងនេះ ជំនួយសរុបរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនក្នុងអំឡុងពេលដូចគ្នានោះ រួមទាំងជំនួយយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌ បានថយចុះអស់ ៩៩%។

គួរឲ្យដឹងថា ជំនួយយោធារបស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែនបានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺចាប់តាំងពីលោក ដូណាល់ ត្រាំ ត្រលប់មកកាន់អំណាចវិញ នៅក្នុងខែមករា ឆ្នាំ២០២៥។ រដ្ឋបាលរបស់លោក ត្រាំ បានលក់អាវុធឲ្យសម្ព័ន្ធណាតូ ហើយបន្ទាប់មកត្រូវបានផ្ទេរទៅឲ្យអ៊ុយក្រែនបន្ត។

ជម្រាបជូនថា អឺរ៉ុបខាងលិចគឺជាតំបន់ដែលផ្តល់ជំនួយយោធាច្រើនបំផុតដល់អ៊ុយក្រែនក្នុងឆ្នាំ២០២៥ និងបន្ទាប់មកគឺអឺរ៉ុបខាងជើង។ នៅក្នុងតំបន់នោះ ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានរួមចំណែកពីរភាគបីនៃជំនួយយោធាសរុបមកពីអឺរ៉ុបខាងលិច ចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៥៕​

The post ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក ដល់ប្រទេសអ៊ុយក្រែនថយចុះអស់ស្ទើតែ ១០០%​ appeared first on .

សហរដ្ឋអាមេរិក ប្រកាសលុបចោលជំនួយបរទេសជិត ៥ពាន់លានដុល្លារ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះ​ បានប្រកាសថាសហរដ្ឋអាមេរិក បានលុបចោលជំនួយបរទេសនៅក្នុងចំនួនទឹកប្រាក់ប្រមាណ ៤,៩ពាន់លានដុល្លារ ដែលត្រូវបានអនុម័តដោយសភា។ នេះបើតាមាករចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីពេលថ្មីៗនេះ ការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន បានចេញផ្សាយលិខិតមួយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ប្រធានសភា លោក Mike Johnson ដែលក្នុងនោះលោក ត្រាំ បានប្រកាសកាត់បន្ថយជំនួយបរទេសចំនួន ៤,៩ពាន់លានដុល្លារដែលត្រូវបានអនុម័តដោយសភា សម្រាប់កម្មវិធីរបស់ក្រសួងការបរទេស និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ។

យោងតាមឯកសារតុលារដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន AFP បានបង្ហាញឲ្យដឹងថា ក្នុងចំណោមទឹកប្រាក់សរុបនោះ ៣,២ពាន់លានដុល្លារ ត្រូវបានកាត់បន្ថយសម្រាប់ USAID និងចំនួន ៨៣៨លានដុល្លារ ផ្សេងទៀត សម្រាប់បេសកម្មរក្សាសន្តិភាព។

យ៉ាងណាមិញរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានស្វាគមន៍យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តនេះ ដោយហៅវាថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ ការក្លែងបន្លំ និងការខ្ជះខ្ជាយ និងការរំលោភបំពាននៅក្នុងរដ្ឋាភិបាល ដោយវាអាចជួយសន្សំសំចៃដល់កម្មករអាមេរិក បានរាប់ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា បន្ទាប់ពីបានឡើងកាន់អំណាចក្នុងខែមករាមក លោក ត្រាំ បានផ្អាកជំនួយបរទេសរាប់ពាន់លានដុល្លារ និងបានបញ្ជាឱ្យបិទ USAID ដែលជាទីភ្នាក់ងារចម្បងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ការចែកចាយជំនួយមនុស្សធម៌ទូទាំងពិភពលោក ជាមួយនឹងកម្មវិធីជំនួយផ្នែកសុខភាព និងសង្គ្រោះបន្ទាន់ នៅក្នុងប្រទេសប្រហែល ១២០៕​

The post សហរដ្ឋអាមេរិក ប្រកាសលុបចោលជំនួយបរទេសជិត ៥ពាន់លានដុល្លារ appeared first on .

ស្ងាត់ៗ អាល្លឺម៉ង់ បញ្ចេញកញ្ចប់ជំនួយយោធាតម្លៃជាង ៣ពាន់លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន
រដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ បានបញ្ចេញនូវកញ្ចប់ជំនួយយោធាដែលមានតម្លៃប្រមាណ ៣ពាន់លានអឺរ៉ូ (៣,៣ពាន់លានដុល្លារ) បន្ថែមទៀត សម្រាប់ប្រទេសអ៊ុយក្រែន នៅក្នុងឆ្នាំ២០២៥ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញ ជុំវិញការផ្តល់ជូនកញ្ចប់ជំនួយចុងក្រោយនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការផ្តល់ជូនដ៏ធំបំផុតមិនធ្លាប់មានមួយសម្រាប់អាល្លឺម៉ង់ បន្ទាប់ពីអតិការបតីជិតផុតអាណត្តិ លោក OlaF Scholz បានទទូចឲ្យមានការបន្ធូបន្ថយច្បាប់ប្រាក់កម្ចីជាតម្រូវការចាំបាច់ សម្រាប់ការផ្តល់ជំនួយបន្ថែមទៅកាន់អ៊ុយក្រែន។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Joerg Kukies បានជូនដំណឹងដល់គណៈកម្មាធិការថវិការបស់សភាថា តម្រូវការសម្រាប់ការអនុញ្ញាតឲ្យទទួលបានមូលនិធិបន្ថែមទាំងនោះ ត្រូវបានឆ្លើយតប ដោយយោងទៅតាមគណៈកម្មាធិការរបស់រដ្ឋាភិបាល។

គួរឲ្យដឹងផងដែរថា ជុំវិញកញ្ចប់ជំនួយចុងក្រោយនេះ ត្រូវបានក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ យល់ព្រមឲ្យមានការចំណាយបន្ថែមប្រមាណ ៣ពាន់អឺរ៉ូ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន នៅក្នុងឆ្នាំ២០២៥ នេះ ដោយនឹងផ្តោតជាពិសេសទៅលើការពង្រឹងសមត្ថភាពការពារដែនអាកាស និងតម្រូវការយោធាផ្សេងៗទៀត។

ជម្រាបជូនថា សម្រាប់ឆ្នាំ ២០២៦ ដល់ឆ្នាំ២០២៩ រដ្ឋាភិបាលអាល្លឺម៉ង់ ក៏គ្រោងនឹងអនុម័តកញ្ចប់ជំនួយបន្ថែមរហូតដល់ទៅជាង ៨,២ពាន់លានអឺរ៉ូ ផងដែរ។ ហើយបើគិតទាំងផែនការអនុម័តកញ្ចប់ជំនួយចុងក្រោយនេះ បានធ្វើឲ្យថវិកាជំនួយសរុបដែលអាល្លឺម៉ង់ផ្តល់ជូនទៅអ៊ុយក្រែន មានចំនួនច្រើនជាង ១១ពាន់លានអឺរ៉ូ៕

The post ស្ងាត់ៗ អាល្លឺម៉ង់ បញ្ចេញកញ្ចប់ជំនួយយោធាតម្លៃជាង ៣ពាន់លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន appeared first on .

អាមេរិក ប្រកាសផ្តល់ជំនួយបន្ថែមជិត ៦ពាន់លានដុល្លារ ទៅអ៊ុយក្រែន មុនលោក ត្រាំ ចូលកាន់តំណែង
រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន បានប្រកាសផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុបន្ថែមជិត ៦ពាន់លានដុល្លារ ទៅកាន់ប្រទេសអ៊ុយក្រែន ពោលបីសប្តាហ៍មុនពេលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលថ្មីៗនេះថា ៖”ខ្ញុំមានមោទនភាពក្នុងការប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មីបន្ថែម ជិត ២,៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដើម្បីជួយពួកគេប្រឆាំងនឹងប្រទេសរុស្ស៊ី” ។

ក្នុងចំណោមកញ្ចប់ជំនួយថ្មីនោះ ទឹកប្រាក់ចំនួន ១,២៥ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់ក្រោមច្បាប់កែតម្រូវភាពដែលអាចរកបានរបស់ប្រធានាធិបតី (PDA) ដែលជាច្បាប់អនុញ្ញាតឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដកអាវុធដោយផ្ទាល់ចេញពីឃ្លាំងរបស់ខ្លួន ដើម្បីផ្ទេរទៅឲ្យដៃគូក្នុងគ្រាអាសន្នណាមួយ ដោយមិនតម្រូវឲ្យមានការយល់ព្រមពីសភា។

ទន្ទឹមនឹងនេះ ទឹកប្រាក់ចំនួន ១,២២ពាន់លានដុល្លារដែលនៅសេសសល់ គឺត្រូវបានប្រើប្រាស់ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ទិញអាវុធពីក្រុមហ៊ុននានា ដើម្បីផ្ទេរទៅកាន់ប្រទេសជាប់ដៃក្នុងសង្គ្រាមមួយនេះ។

យោងតាមមន្ទីរបញ្ចកោណ បានបង្ហាញឲ្យដឹងទៀតថា កញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន រួមមាន មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស NASAMS និង HAWK កាំជ្រួចការពារដែនអាកាសចល័ត FIM-92 Stinger គ្រាប់រ៉ុក្កែត HIMARS កាំជ្រួចប្រឆាំងរ៉ាដា និងកាំភ្លើងធំ កាំជ្រួចប្រឆាំងរថក្រោះ អាវុធដៃ និងគ្រាប់រំសេវ ជាដើម។

មិនតែប៉ុណ្ណោះ ក្រសួង​រតនាគារ​អាមេរិក​ ក៏បាន​ប្រកាស​នៅ​ថ្ងៃ​ជាមួយ​គ្នាផងដែរ​ថា ​នឹង​បញ្ចេញ​កញ្ចប់​ថវិកា​ផ្ទាល់ខ្លួនប្រែហល​ ៣,៤ ពាន់​លាន​ដុល្លារផ្សេងទៀត ទៅ​កាន់​អ៊ុយក្រែន ផងដែរ។ ហើយភាគច្រើននៃទឹកប្រាក់ទាំងនោះ នឹងត្រូវប្រើប្រាស់ដើម្បីរក្សាប្រតិបត្តិការរបស់រដ្ឋាភិបាលអ៊ុយក្រែន និងបើកប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ៕

The post អាមេរិក ប្រកាសផ្តល់ជំនួយបន្ថែមជិត ៦ពាន់លានដុល្លារ ទៅអ៊ុយក្រែន មុនលោក ត្រាំ ចូលកាន់តំណែង appeared first on .

អេស្ប៉ាញ ប្រកាសផ្តល់ជំនួយជាង ១១ពាន់លានដុល្លារ បន្ទាប់ពីជួបគ្រោះមហន្តរាយទឹកជំនន់
ប្រទេសអេស្ប៉ាញ កាលពីដើមសប្តាហ៍នេះ បានប្រកាសចេញនូវកញ្ចប់ជំនួយដែលមានតម្លៃ ១០,៦ពាន់លានអឺរ៉ូ (១១,៥ពាន់លានដុល្លារ) ដើម្បី​ស្តារ​ឡើងវិញនូវតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់អេស្ប៉ាញ។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

អាជ្ញាធរតុលាការក្នុងតំបន់ក្នុងទីក្រុង Valencia បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានរាយបញ្ជីមនុស្សចំនួន ៨៩ នាក់ដែលបានបញ្ជាក់ថាបានបាត់ខ្លួន ដោយផ្អែកលើការវិភាគរបស់ប៉ូលីស និងក្រុមអ្នកស៊ើបអង្កេតកោសល្យវិច្ច័យ ក្រោយខ្យល់ព្យុះដ៏កាចសាហាវ បានបោកបក់មកកាន់តំបន់ភាគខាងកើតរបស់ប្រទេសអេស្ប៉ាញ កាលពីមួយសប្តាហ៍មុន ​បង្កជាទឹកជំនន់ដោយបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez បានបញ្ជាក់ថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ជំនួយចំនួន ៨៣៨លានអឺរ៉ូដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដែលបានឆកយកជីវិតមនុស្សយ៉ាងហោចណាស់ ២១៩នាក់។

កញ្ចប់ជំនួយនេះ ក៏រួមបញ្ចូលទាំងប្រាក់កម្ចីរហូតដល់ ៥ពាន់លានអឺរ៉ូ សម្រាប់ក្រុមហ៊ុនធុនតូច និងមធ្យម អ្នកធ្វើការឯករាជ្យ និងគ្រួសារ ដើម្បីជួយស្តារឡើងវិញនូវអាជីវកម្ម និងលំនៅដ្ឋានរបស់ពួកគេ។

ទន្ទឹមនឹងនេះ ក៏មានការផ្តល់កញ្ចប់ជំនួយផ្សេងទៀត រួមទាំងការបន្ធូរបន្ថយពន្ធ ការផ្តល់អត្ថប្រយោជន៍ថ្ងៃឈប់សម្រាក ការឧបត្ថម្ភសម្រាប់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ និងផ្លូវដែកជាដើម៕

The post អេស្ប៉ាញ ប្រកាសផ្តល់ជំនួយជាង ១១ពាន់លានដុល្លារ បន្ទាប់ពីជួបគ្រោះមហន្តរាយទឹកជំនន់ appeared first on .

អាមេរិក អរគុណដល់ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី សម្រាប់ការផ្តល់ជំនួយក្នុងតំបន់ហ្កាហ្សា
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានថ្លែងអំណរគុណដល់ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក Prabowo Subianto ដែលបានប្រកាសផ្តល់ជំនួយ ទៅកាន់តំបន់ហ្កាហ្សាដែលកំពុងរងគ្រោះធ្ងន់ធ្ងរ ដោយសារសង្គ្រាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

ក្នុងអំឡុងកិច្ចប្រជុំមួយក្នុងប្រទេសហ្ស៊កដានី លោក Prabowo បានសន្យាថានឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនទៅកាន់តំបន់ហ្កាហ្សា ប្រសិនបើបទឈប់បាញ់ដែលគាំទ្រដោយអង្គការសហប្រជាជាតិត្រូវបានដាក់ឲ្យដំណើរការ និងថែមទាំងសន្យាបង្កើនការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តបន្ថែមទៀតផងដែរ។

ទន្ទឹមនឹងនេះ លោក Blinken ក៏បានអបអរសាទរដល់លោក Prabowo ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសឥណ្ឌូណេស៊ី នៅក្នុងការឈ្នះឆ្នោតសម្រាប់តំណែងជាប្រធានាធិបតីថ្មី និងបានពិភាក្សាអំពីគំនិតផ្តួចផ្តើមបទឈប់បាញ់ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយរំពឹងថានឹងអាចផ្តល់ផលប្រយោជន៍ទាំងប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីន។

ជាមួយគ្នានេះ លោក Prabowo បាននិយាយផងដែរថា ប្រទេសឥណ្ឌូណេស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូនក្រុមគ្រូពេទ្យ និងជំនួយផ្នែកវេជ្ជសាស្រ្តផ្សេងៗទៀត ទៅកាន់តំបន់ហ្កាហ្សាដែលកំពុងរងការវាយប្រហារដោយសង្រ្គាម៕

The post អាមេរិក អរគុណដល់ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី សម្រាប់ការផ្តល់ជំនួយក្នុងតំបន់ហ្កាហ្សា appeared first on .

ស៊ុយអែត ប្រកាសផ្តល់ជំនួយយោធាតម្លៃ ១,៣ពាន់លានដុល្លារ ទៅកាន់ប្រទេសអ៊ុយក្រែន
ក្រសួងការពាជាតិស៊ុយអែត បានប្រកាសកញ្ចប់ជំនួយយោធាថ្មីមួយ សម្រាប់ប្រទេសអ៊ុយក្រែនដែលមានតម្លៃ ១,៣ពាន់លានដុល្លារ កាលពីថ្ងៃទី២៩​ ខែឧសភាកន្លងទៅ ខណ:ចំនួននេះគឺជាកញ្ចប់ជំនួយដ៏ធំបំផុតរបស់ប្រទេសស៊ុយអែតដែលបានផ្តល់ជូនអ៊ុយក្រែន​​​​ ចាប់តាំងពីផ្ទុះសង្រ្គាមជាមួយរុស្ស៊ីមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បើតាមរដ្ឋមន្រ្តីក្រសួងការពារជាតិស៊ុយអែត លោក Paal Jonson បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយថា កញ្ចប់ជំនួយថ្មីនេះ​ នឹងជួយពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែនបន្ថែមទៀត រួមបញ្ចូលទាំងការផ្តល់ជូនយន្តហោះយោធា​ Airborne Surveillance and Control (ASC) 890 ​ផងដែរ។

​​គួរឲ្យដឹងផងដែរថា​ សេចក្តីប្រកាសនេះ​ ត្រូវបានធ្វើឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីស៊ុយអែត បាននិយាយថាខ្លួនក៏នឹងផ្តល់ជំនួយផ្នែកថាមពលថ្មីដល់អ៊ុយក្រែនដែលមានតម្លៃប្រមាណជាង​​ ៥៨លានដុល្លារ ផងដែរ។

ជម្រាបជូនថា​ ស៊ុយអែត​ គឺជាប្រទេសមួយដែលតែងតែផ្តល់ការគាំទ្រដល់អធិបតេយ្យភាពរបស់អ៊ុយក្រែន ដោយកាលពីដើមខែឧសភានេះ​ ខ្លួនគ្រោងនឹងធ្វើការបែងចែកទឹកប្រាក់ចំនួយ​ ៧ពាន់លានដុល្លារ ដើម្បីផ្តល់ជាជំនួយសម្រាប់អ៊ុយក្រែន​ នៅចន្លោះឆ្នាំ២០២៤​​ ដល់ឆ្នាំ២០២៦៕

The post ស៊ុយអែត ប្រកាសផ្តល់ជំនួយយោធាតម្លៃ ១,៣ពាន់លានដុល្លារ ទៅកាន់ប្រទេសអ៊ុយក្រែន  appeared first on .