ដឹកជញ្ជូនទំនិញ

នាយករដ្ឋមន្ត្រីបង្ហើបមហិច្ឆតាទៅថ្ងៃមុខកម្ពុជានឹងធ្វើផ្លូវនិងស្ពានក្រោមទឹកកុំឱ្យចាញ់ប្រទេសដទៃ
ប្រមុខរាជរដ្ឋាភិបាល បានបង្ហាញមហិច្ឆតាថា នៅថ្ងៃខាងមុខកម្ពុជានឹងធ្វើផ្លូវនិងស្ពានក្រោមទឹកកុំឱ្យចាញ់ប្រទេសដទៃ ខណៈដែលបច្ចុប្បន្នកម្ពុជាមានស្ពានធំៗឆ្លងកាត់ទន្លេ និងដៃសមុទ្រជាច្រើនកន្លែងដែលបានស្ថាបនារួច។

ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា «តិចទៀតយើងធ្វើនឹងធ្វើស្ពាន១ ចាប់ពីផ្សារចាស់ ឡើងទៅអរិយក្សត្រ ហើយគេកំពុងសិក្សាអាផ្លូវក្រោមទឹក ស្ពានក្រោមទឹក ឥឡូវយើងធ្វើនៅលើទឹកអស់ហើយ តិចទៀតធ្វើក្រោមទឹកមួយទៀត កុំឱ្យចាញ់គេ វាត្រូវតភ្ជាប់អញ្ចឹង»។

ទន្ទឹងនឹងការបង្ហើបគម្រោងធ្វើស្ពាន និងផ្លូវក្រោមទឹកនៅពេលនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានរំលឹកផងដែរថា នៅពេលសម្តេចចេញទៅរៀននៅអាមេរិក មានរឿងពីរ ដែលធ្វើឱ្យសម្តេចចង់ស្រក់ទឹកភ្នែក ព្រោះនឹកស្រណោះដល់ប្រទេសជាតិ។ រឿងទាំងពីរនោះ ឃើញប្រទេសគេមានផ្សារទំនើបធំៗ និងមានផ្លូវហាយវេធំៗ ខណៈកម្ពុជាមិនទាន់មានអ្វីទាំងអស់ ព្រោះវិបត្តិសង្គ្រាម និងការបែកបាក់ជាតិ។

សម្តេចធិបតីលើកឡើងថា រដ្ឋាភិបាលកម្ពុជាកំពុងចរចាស្ថាបនាផ្លូវ៥០C ភ្ជាប់ពីខេត្តកំពង់ឆ្នាំង មកខេត្តកំពង់ធំ ភ្ជាប់ជាមួយស្ពានដែលវែងគេ គឺជាង៣គីឡូម៉ែត្រ ដូច្នេះ ប្រសិនបើធ្វើផ្លូវនេះហើយនោះប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំង និងកំពង់ធំ កាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរ៕

The post នាយករដ្ឋមន្ត្រីបង្ហើបមហិច្ឆតាទៅថ្ងៃមុខកម្ពុជានឹងធ្វើផ្លូវនិងស្ពានក្រោមទឹកកុំឱ្យចាញ់ប្រទេសដទៃ appeared first on .

ឧកញ៉ា ស៊ិន ចន្ធី៖ ទោះបីឆ្លងផុតជំងឺរាតត្បាតកូវីដ-១៩ វិស័យភស្តុភារកម្មកម្ពុជានៅតែប្រឈមនឹងបញ្ហាបីសំខាន់ៗ
វិស័យភស្ដុភារកម្មកម្ពុជា កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងគ្រឹះពង្រឹងឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរឹងមាំ នឹងប្រកបដោយសក្ដានុពលលើវិស័យដឹកជញ្ជូនផ្លូវទឹកនិងផ្លូវគោក។ ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានលើកឡើងថា ទោះបីកម្ពុជាបានឆ្លងផុតពីប្រទេសដែលកំពុងអភិវឌ្ឍមកជាប្រទេសអភិវឌ្ឍហើយក្ដី បានឆ្លងកាត់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ហើយក៏ដោយ វិស័យភស្ដុភារកម្មកម្ពុជានៅតែប្រឈមនឹងបញ្ហាបីសំខាន់ៗ។

ថ្លែងក្នុងពេលដឹកនាំក្រុមការងារទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ដើម្បីពង្រឹងនិងពង្រីកវិស័យភស្ដុភារកម្មកម្ពុជា ព្រមទាំងវិស័យពាណិជ្ជកម្ម ស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនានេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា មានប្រសាសន៍ថា «បើទោះបីជំងឺឆ្លងកូវីដ-១៩បានកន្លងហួសពីកម្ពុជាហើយក៏ដោយ តែវិស័យភស្ដុភារកម្មកម្ពុជានៅតែជួបប្រឈមនឹងបញ្ហាបីសំខាន់ៗដដែល ទី១, បញ្ហា កប៉ាល់សម្រាប់ដឹងជញ្ជូនទំនិញឡើងថ្លៃ ទី២, បញ្ហាតម្លៃប្រេងឥន្ធនៈនៅតែឡើងថ្លៃដោយមិនចុះ និងទី៣, កង្វះខាតទូកកុងតឺនឺសម្រាប់ដឹងទំនិញ និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស»។

យ៉ាងណា តាមរយៈដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាជាមួយបណ្ដារក្រុមហ៊ុនជាង១០ ដែលជាសមាជិក សមាគមភស្ដុភារកម្មកម្ពុជា លោកឧកញ៉ាបានដាក់ក្ដីរំពឹងទុកថា ការធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាគឺដើម្បីពង្រឹងនិងពង្រីកវិស័យដឹកជញ្ជូន ហើយកម្ពុជានឹងបានធ្វើទំនាក់ទំនងយ៉ាងជិតស្និទជាមួយបណ្ដារក្រុមហ៊ុនដទៃទៀតនៅលើពិភពលោក ដែលមានភ្ញៀវកិត្តិយសមកចូលរួមជាង១០០ប្រទេស ដោយមានឥណ្ឌាធ្វើជាម្ចាស់ផ្ទះ។

ទន្ទឹមនឹងនោះលោកឧកញ៉ា ក៏មានគោលបំណងផងដែរក្នុងដំណើរនេះដើម្បីបង្ហាញដល់ពាណិជ្ជករ ក៏ដូចជាអ្នករកស៊ីក្នុងវិស័យដឹកជញ្ជូនជាង១០០ប្រទេសដែលបានចូលរួម ព្រមទាំងចង់បង្ហាញពីសក្ដានុពលនៅកម្ពុជាក្នុងវិស័យភស្ដុភារកម្មនេះ ក៏ដូចជាវិស័យដទៃទៀត។

បើតាមឧកញ៉ា ស៊ិន ចន្ធី សម្រាប់ការប្រជុំលើវិស័យភស្ដុភារកម្មនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ដល់ទី៣០ ខែមីនា ឆ្នាំ២០២៣ ដោយមានរបៀបវារៈដូចជា ដំណាក់កាលដំបូងប្រជុំទ្រង់ទ្រាយធំជាមួយបណ្ដារប្រទេសដែលមកជាង១០០ផ្សេងគ្នា។ បន្ទាប់មក មានការរៀបចំប្រជុំដាច់ដោយឡែក រវាងក្រុមហ៊ុននីមួយៗ។ ដោយសមាជិកចូលរួមភាគច្រើនជាអ្នកលក់ និងអ្នកទិញ។

លោកឧកញ៉ា ស៊ិន ចន្ធី មានប្រសាសន៍បន្ថែមថា «ក្នុងបណ្ដារប្រទេសដទៃទៀតគេបានចាប់អារម្មណ៍លើកម្ពុជា ក៏ដូចជាប្រទេសឥណ្ឌាផ្ទាល់ដែលជាប្រទេសអាស៊ានបូក៦ បាននឹងកំពុងធ្វើទំនាក់ទំនងវិស័យពាណិជ្ជកម្ម និងភស្ដុភារកម្មកម្ពុជា។ ហើយសម្រាប់ការប្រជុំលើកនេះ កម្ពុជាមានការរំពឹងទុកថា ទំហំពាណិជ្ជកម្ម កម្ពុជា-ឥណ្ឌានឹងកើនលើស៣០០លានដុល្លារ»។

គួរជម្រាបផងដែរថា ឧកញ៉ា ស៊ិន ចន្ធី ដែលជាក្បាលម៉ាស៊ីនដឹកនាំសមាគមភស្ដុភារកម្មកម្ពុជា ប្រកបដោយគំនិតច្នៃប្រឌិត និងមានបទពិសោធន៍ក្រាស់ក្រាលក្នុងវិស័យដឹកជញ្ជូន ជាង២៥ឆ្នាំមកនេះ កន្លងមកតែងតែដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅតាមបណ្ដារប្រទេសក្នុងតំបន់អាស៊ានរួចមកហើយ លើកលែងតែក្នុងសម័យ កូវីដ-១៩ ទេដែលសមាគមន៍ភស្ដុភារកម្មកម្ពុជាមិនបានទៅបំពេញទស្សនកិច្ចផ្ទាល់ ដោយបានប្រជុំតាមប្រព័ន្ធអនឡាញ៕ អត្ថបទ៖ រ៉េត សុកធា

The post ឧកញ៉ា ស៊ិន ចន្ធី៖ ទោះបីឆ្លងផុតជំងឺរាតត្បាតកូវីដ-១៩ វិស័យភស្តុភារកម្មកម្ពុជានៅតែប្រឈមនឹងបញ្ហាបីសំខាន់ៗ appeared first on .

អ្នកជំនួញកម្ពុជា-វៀតណាម ប្រមាណ១០០ក្រុមហ៊ុន ជួបគ្នានៅហូជីមីញ ដោះបញ្ហាប្រឈមក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក
អ្នកឧកញ៉ា ស៊ិន ចន្ធី ដឹកនាំសមាជិកសមាគមភស្តុភារកម្មកម្ពុជាប្រមាន ៥០ក្រុមហ៊ុន ជួបពិភាក្សាជាមួយក្រុមអ្នកជំនួញជនជាតិវៀតណាមប្រមាណ ៥០ក្រុមហ៊ុន ដើម្បីដោះបញ្ហាការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរលើវិស័យដឹកជញ្ជូន និងឡូជីស្ទីក នៅទីក្រុងហូជីមីញ កាលពីថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។

ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានបង្ហាញ និងពិភាក្សាអំពីវិស័យពាណិជ្ជកម្មដឹកជញ្ជូនគ្រប់មធ្យោបាយទាំងផ្លូវទឹក ផ្លូវគោក ឆ្លងកាត់ព្រំដែន និងផ្លូវអាកាស បញ្ហាប្រឈម ដំណើរការអំពីការដឹកជញ្ជូន និងឪកាសដៃគូពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

កិច្ចពិភាក្សាដែលផ្តោតលើពាណិជ្ជកម្ម និងដឹកជញ្ជូន ធ្វើឡើងក្រោមកិច្ចសហការរវាងសមាគមភស្តុភារកម្មពាណិជ្ជកម្មវៀតណាម និង សមាគមភស្តុភារកម្មកម្ពុជា ដើម្បីឲ្យក្រុមវិនិយោគិនមានឪកាសចាប់ដៃគូពាណិជ្ជកម្មរវាងប្រទេសទាំងពីរលើវិស័យដឹកជញ្ជូនអន្តរជាតិនិងភស្តុភារកម្ម ដែលជាវិស័យមួយសំខាន់បំផុតសម្រាប់កំណើនសេដ្ឋកិច្ចជាតិរបស់ប្រទេសនីមួយៗលើសកលលោក។

ក្រៅពីពិភាក្សាជាមួយអ្នកជំនួញក្នុងវិស័យដូចគ្នា ប្រតិភូកម្ពុជា ក៏គ្រោងជួបប្រជុំជាមួយគយវៀតណាម និងគយកម្ពុជានៅព្រំដែនម៉ុកបៃ និងបាវិត ដើម្បីសិក្សា និងពង្រឹងការអនុវត្តបែបបទនាំចេញនាំចូលរវាងប្រទេសទាំងពីរផងដែរ។ ការជួបពិភាក្សានេះដើម្បីធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។

សូមជម្រាបថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​បាន​ឡើង​ដល់​ជិត ១០​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០២១កន្លងទៅ បើ​ទោះ​ជា​មាន​វិបត្តិ​កូវីដ​-១៩ ក៏ដោយ។ ខណៈដែលភាគីទាំងពីរបានប្តេជ្ញាថានឹងធ្វើឲ្យមានឈានដល់កម្រិត ១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។

យ៉ាងណា បើទោះជាមានផលប៉ះពាល់ពីជំងឺកូវីដ-១៩ក៏ដោយ ក៏ពាណិជ្ជកម្មសរុបរវាងវៀតណាម និងកម្ពុជាបានឈានដល់ ៩.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ដែលជាការឈានទៅមុខយ៉ាងខ្លាំងចំនួន ៧៥ ភាគរយបើធៀបនឹងឆ្នាំ ២០២០។​ នេះបើតាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​នៅ​កម្ពុជា។

ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុនវៀតណាមបានចាក់បញ្ចូលទឹកប្រាក់ជាង ៨៨,៩ លានដុល្លារទៅក្នុងគម្រោងថ្មីចំនួន ៤ នៅក្នុងកម្ពុជា ចំនួននេះបានបង្កើនការវិនិយោគសរុបរបស់វៀតណាមដល់ទៅជាង ២,៨៤ ពាន់លានដុល្លារ ដែលធ្វើឲ្យវៀតណាមក្លាយជាអ្នកវិនិយោគបរទេសធំជាងគេមួយក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទាំងប្រាំនៅកម្ពុជា។

ការិយាល័យពាណិជ្ជកម្មដដែល បង្ហាញថា ប្រាក់ចំណូលនាំចូល និងនាំចេញរវាងប្រទេសទាំងពីរត្រូវបានរាយការណ៍ថាមានចំនួន ៨,៦៣ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ ដែលកើនឡើងយ៉ាងខ្លាំងចំនួន ៨៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយប្រាក់ចំណូលពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងដល់ ៩,៣ ពាន់លានដុល្លារអាមេរិកនៅចុងឆ្នាំ ២០២១ ដែលជាកើនឡើងដល់បួនពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានៅកាលពីឆ្នាំ ២០២០។

ទន្ទឹមនឹងនេះ កម្ពុជាក៏បានឃើញក្រុមផលិតផលចំនួន ៩ប្រភេទក្នុងចំណោម ១១ ប្រភេទដែលបាននាំចេញទៅប្រទេសវៀតណាមជាមួយនឹងកំណើនវិជ្ជមានរួមមានបន្លែ ផ្លែឈើ គ្រាប់ស្វាយចន្ទី កៅស៊ូ និងផលិតផលផ្សេងៗទៀត។ ចំណែកផលិតផលវៀតណាមចំនួន ២៤ ក្នុងចំណោម ២៩ ក្រុមដែលនាំចូលមកកម្ពុជាឃើញថា មានកំណើនវិជ្ជមានក្នុងរយៈពេល ១១ ខែ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន រួមមានបន្លែ ដំឡូង និងផ្លែឈើ ចំណីសត្វ និងវត្ថុធាតុដើម ប្រេងឥន្ធនៈ និងប្រេង ជី និងផលិតផលផ្សេងៗទៀត៕

The post អ្នកជំនួញកម្ពុជា-វៀតណាម ប្រមាណ១០០ក្រុមហ៊ុន ជួបគ្នានៅហូជីមីញ ដោះបញ្ហាប្រឈមក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក appeared first on .

កម្ពុជា បញ្ជូនមន្ត្រីទៅវៀតណាម ពិភាក្សាបញ្ហាប្រឈមនានាក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន
កម្ពុជា បញ្ជូនគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ទៅទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារជាមួយស្ថាប័នរដ្ឋ និងឯកជនប្រទេសវៀតណាម អំពីដំណើរការនៃប្រតិបត្តិការការងារក្នុងវិស័យភស្តុភារកម្ម ក៏ដូចជាដើម្បីបង្កើន ចំណងមិត្តភាពក្នុងវិស័យភស្តុភារកម្មរវាងរដ្ឋ-ឯកជន និងឯកជន-ឯកជនរបស់ប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនេះរយៈពេល ៣ថ្ងៃ ពី ថ្ងៃទី១៧-១៩ ខែសីហា ឆ្នាំ២០២២ ត្រូវបានដឹកនាំដោយលោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន
ក្នុងការស្វែងយល់អំពីដំណើរការនៃប្រតិបត្តិការការងារក្នុងវិស័យភស្តុភារ កម្មពីវិស័យឯកជន ពិភាក្សាលើបញ្ហាប្រឈមនានាក្នុងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនទាំងតាមច្រកផ្លូវទឹក និងផ្លូវគោក និង ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនចំណងមិត្តភាពក្នុងវិស័យភស្តុភារកម្មរវាងរដ្ឋ-ឯកជន និងឯកជន-ឯកជនរបស់ប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ កម្ពុជា ក៏បានពិភាក្សាជាមួយសមាគមភស្តុភារកម្មវៀតណាម ក្រុមហ៊ុន Global Logistics Service Co., Ltd. សមាគមVISABA កំពង់ផែ Cat Lai របស់ក្រុមហ៊ុនSNG (Saigon Newport Corporation) និងកំពង់ផែអន្តរជាតិGemalink។

បន្ថែមទៀតនោះ ក៏ជួបពិភាក្សាការងារជាមួយអាជ្ញាធរនៅច្រកទ្វារព្រំដែនអន្តជាតិបាវិត-ម៉ុកបៃ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃផងដែរ៕

The post កម្ពុជា បញ្ជូនមន្ត្រីទៅវៀតណាម ពិភាក្សាបញ្ហាប្រឈមនានាក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន appeared first on .

អ្នកជំនាញដាក់ក្តីរំពឹងខ្ពស់លើការនាំចេញ-ចូលទំនិញរបស់កម្ពុជាឆ្នាំ២០២២នេះនឹងមានការកើនឡើងខ្លាំង
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានដាក់ក្តីរំពឹងខ្ពស់លើទំហំនៃការដឹកជញ្ជូននាំចេញ-នាំចូលរបស់កម្ពុជានឹងមានការកើនឡើងខ្លាំង សម្រាប់ឆ្នាំ២០២២នេះ ដោយលោកបានអះអាងយ៉ាងដូច្នេះក៏ព្រោះតែមើលឃើញមិនមានការរាំងស្ទះដោយសារពីជំងឺកូវីដ-១៩ ខណៈតម្លៃនៃការដឹកជញ្ជូន ក៏ថោកជាង បើធៀបនឹងអំឡុងពេលដែលមានការរាតត្បាតខ្លាំងវិបត្តិកូវីដ-១៩។

លោក ជា ចាន់ដារ៉ា អះអាងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូលសរុបការងារឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ របស់សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ កាលពីថ្ងៃទី២២ ខែឧសភាឆ្នាំ២០២២។

លោកគូសបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាល សម្រេចបើកដំណើរការសង្គម-សេដ្ឋកិច្ចទាំងស្រុងឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១មក សកម្មភាពនៃការដឹកជញ្ជូនទំនិញ ទាំងចេញនិងចូល ប្រទេសកម្ពុជា មានការកើនឡើង។ លោកថា ការកើនឡើងទំហំនៃការដឹកជញ្ជូននេះ ដោយសារការផលិតនៅក្នុងប្រទេស មិនមានការរាំងស្ទះ ពីការរាតត្បាតដោយជំងឺកូវីដ-១៩។

បើតាមលោកប្រធានសមាគមរូបនេះ ឆ្នាំ២០២២នេះការនាំចេញ-នាំចូលល្អប្រសើរខ្លាំង ក៏ដោយសារការផលិតមិនមានការរាំងស្ទះ ដូចនេះការនាំចេញ ក៏ដូចជាការនាំចូល គឺនឹងអាចមានការកើនឡើងច្រើន។ ចំណែក តម្លៃនាំការដឹកជញ្ជូនតាមផ្លូវទឹក ក៏មានការធ្លាក់ថ្លៃ ដោយក្នុងអំឡុងពេលឆ្នាំ២០២០ និង២០២១ ការនាំចេញទំនិញតាមនាវា មានតម្លៃកើនឡើងដល់២ម៉ឺន ឬជាង២ម៉ឺនដុល្លារក្នុងមួយកុងតឺន័រ ប៉ុន្តែបច្ចុប្បន្ននេះ បានធ្លាក់ថ្លៃមកនៅត្រឹម១ម៉ឺនដុល្លារជាងប៉ុណ្ណោះ ក្នុងមួយកុងតឺន័រ។

គួររម្លឹកថា ក្នុងត្រីមាសទី១​ ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញសម្រេចបានក្នុងទំហំទឹកប្រាក់ជិត៦ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ២៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ការនាំចេញកម្ពុជារយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា ​ មានទំហំទឹកប្រាក់ ៥ ៧៦១លានដុល្លារ ដែលកើនឡើង ២៥,៧% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន  ខណៈការនាំចូលទំនិញពីទីផ្សារអន្តរជាតិវិញមានទំហំទឹកប្រាក់ ៧ ៤៤៥លានដុល្លារ ពោលគឺថយចុះ ០,៩%។ ក្នុងនោះ ទីផ្សារសំខាន់ៗដែលកម្ពុជានាំផលិតផលចេញ រួមមាន ការនាំចេញទៅសហរដ្ឋអាមេរិកមានទឹកប្រាក់ជាង២ ១៥០លានដុល្លារ កើនឡើង ៤៣,៧%, វៀតណាម ចំនួន៧៥៨លានដុល្លារ កើនឡើង ៣,៩%, ថៃ ចំនួន៣១៨លានដុល្លារ កើនឡើង ២៨%, ចិន ចំនួន៣២១លានដុល្លារ និងជប៉ុន ចំនួន៣០៥លានដុល្លារ។

ប្រភពដដែលបន្តថា ទំនិញដែលកម្ពុជា​នាំចេញទាំងនោះ រួមមាន សម្លៀកបំពាក់ក្នុងទំហំទឹកប្រាក់២ ១៣៧លានដុល្លារ, ធញ្ញជាតិ ៤០៤លានដុល្លារ,​ សម្ភារធ្វើពីស្បែកសត្វ ចំនួន៤៩៥លានដុល្លារ, ស្បែកជើង ចំនួន៤២១លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីតម្លៃ ៣៦៥លានដុល្លារ, ផ្លែឈើ ២៣៤លានដុល្លារ។

បន្ថែមពីនេះ ទំហំនាំចេញបន្លែចំនួន២១៩លានដុល្លារ, គ្រឿងសង្ហារឹមចំនួន១៦៨លានដុល្លារ, ​គុជខ្យង និងត្បូងមានតម្លៃចំនួន៩១លានដុល្លារ  ការនាំចេញកៅស៊ូចំនួន១១៧លានដុល្លារ រួមនឹងផលិតផលសំខាន់ៗផ្សេងទៀត៕

The post អ្នកជំនាញដាក់ក្តីរំពឹងខ្ពស់លើការនាំចេញ-ចូលទំនិញរបស់កម្ពុជាឆ្នាំ២០២២នេះនឹងមានការកើនឡើងខ្លាំង appeared first on .

កម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ីអគ្នេយ៍ ត្រូវបានដាក់បញ្ចូលក្នុងវេទិកាដឹកជញ្ជូនអន្តរជាតិ
ប្រទសកម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤នៃវេទិកាដឹកជញ្ជូនអន្តរជាតិITF (International Transport Forum)នៅទីក្រុងLeipzig (ឡាពហ្សិក) ប្រទេសអាឡឺម៉ង់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

ការដែលដាក់បញ្ចូលជាសមាជិកនេះ បន្ទាប់ពីរដ្ឋមន្រ្តីដឹកជញ្ជូនចំនួន៦៣ប្រទេសនៃវេទិកាដឹកជញ្ជូនអន្តរជាតិITF បានបោះឆ្នោតជាឯកឆន្ទដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកទី៦៤នៃITFនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងLeipzig (ឡាពហ្សិក) ប្រទេសអាឡឺម៉ង់។

ថ្លែងសន្ទរកថានៅក្នុងកិច្ចប្រជុំនាឱកាសនោះ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឡេង ធនយុទ្ធា បានសំដែងមោទនភាពយ៉ាងខ្លាំង ដែលកម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤នៃITF ជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅប្រទេសកម្ពុជា។

លោកបានសង្កត់ធ្ងន់ថា ការចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិនេះ បានផ្តល់ឱកាសឱ្យប្រទេសកម្ពុជាទទួលបាន និងចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជាមួយបណ្តាប្រទេសជាសមាជិកទាំងអស់ ជាទុនដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនកម្ពុជា ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាប័ន។

លើសពីនេះ កម្ពុជានឹងទទួលបាន នូវការគាំទ្រពីប្រទេសជាសមាជិក និងលេខាធិការដ្ឋាននៃអង្គការវេទិកាដឹកជញ្ជូនអន្តរជាតិ ទាំងក្នុងក្របខណ្ឌបច្ចេកទេស និងក្របខណ្ឌគោលនយោបាយ ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា។

ជាមួយគ្នានេះ លោក Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិ បានថ្លែងថា កម្ពុជាជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអគ្នេយ៍ ដែលបានចូលជាសមាជិកវេទិកានេះ និងសូមស្វាគមន៍ប្រទេសកម្ពុជាជាសមាជិករបស់ITF ហើយសង្ឃឹមថាប្រទេសដ៏ទៃទៀតនៅក្នុងតំបន់អាស៊ីអគ្នេយ៍នឹងចូលរួមជាសមាជិកITFផងដែរ។

លោកសង្កត់ធ្ងន់ថា ITF បានត្រៀមខ្លួនជាស្រេចក្នុងការជួយប្រទេសកម្ពុជា​ ក្នុងការកសាងគោលនយោបាយដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីសម្រេចគោលដៅរបស់ខ្លួនដូចមានចែងនៅក្នុងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម៕

The post កម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ីអគ្នេយ៍ ត្រូវបានដាក់បញ្ចូលក្នុងវេទិកាដឹកជញ្ជូនអន្តរជាតិ appeared first on .

កម្ពុជា-ជប៉ុន រៀបចំអនុវត្តន៍គម្រោងដឹកជញ្ជូនឆ្លងកាត់ព្រំដែនឲ្យកាន់តែប្រសើរឡើង
ក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន( JICA) បានកំពុងជំរុញរៀបចំគោលនយោបាយ ដើម្បីជំរុញធានាឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រសើរជាងមុន។ នេះបើតាមកិច្ចកិច្ចប្រជុំប្រចាំខែលើកទី៩ នៃគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២ ដែលរៀបចំឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រុមការងារគម្រោង និងអ្នកជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានបើកកិច្ចពិភាក្សាគ្នានេះឡើង គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ទិសដៅ សកម្មភាពដែលត្រូវអនុវត្ត បន្តលើការរៀបចំគោលនយោបាយ វិស័យភស្តុភារកម្ម និងការធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

លោកជំទាវបន្តថា អង្គប្រជុំនេះ ក៏បានពិភាក្សាលើរបាយការណ៍វឌ្ឍនភាព និងសកម្មភាពការងាររបស់ក្រុមការងារភស្តុភារកម្ម បៃតង ក្រុមការងារមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ ក្រុមការងារខ្សែសង្វាក់ត្រជាក់ ក្រុមការងារទំនើបកម្មយានយន្តដឹកជញ្ជូនទំនិញ ក្រុមការងារតាមដាន និងវាយតម្លៃ និងក្រុមការងារការធ្វើឱ្យប្រសើរឡើងច្រក ទ្វារព្រំដែនបាវិត និងការរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន និងការដឹកជញ្ជូនតាមព្រំដែនផងដែរ។

បើតាមកិច្ចប្រជុំខាងលើ ការខិតខំប្រឹងប្រែងរៀបចំតាក់តែងគោលនយោបាយពាក់ព័ន្ធនឹងការដឹកជញ្ជូន និងភស្ភុភារកម្ម ការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនបាវិត និងការរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀនរវាងកម្ពុជា និងជប៉ុននាពេលនេះ  គឺសំដៅធ្វើយ៉ាងណាជំរុញឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន បញ្ចប់តាមផែនការគ្រោងទុក និងបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនបានឆាប់រហ័សគ្មានការកកស្ទះ។

គួររម្លឹកដែរថា កាលកាលពីថ្ងៃទី ៦ មេសាកន្លងទៅនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ធ្លាប់បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដោតការអភិវឌ្ឍន៍របស់ខ្លួនលើតំបន់ឆ្លងកាត់ព្រំដែននានា ដើម្បីជួយលើកកម្ពស់វិស័យព័ស្ដុភារកម្មរវាងកម្ពុជា និងប្រទេសជិតខាង។

ក្នុងនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ការអភិវឌ្ឍន៍នៅលើតំបន់ឆ្លងកាត់ព្រំដែននេះ នឹងជួយពង្រីកទំហំពាណិជ្ជកម្ម បង្កើនការចូលទៅកាន់ទីផ្សារក្នុងតំបន់ ជាពិសេសទីផ្សារមហាអនុតំបន់ទន្លេមេគង្គ  (GMS) ក៏ដូចជាអាស៊ាន បើកផ្លូវចូលទៅកាន់ព្រំដែនដោយផ្ទាល់ និងការឆ្លងកាត់ក្នុងតំបន់ថែមទៀត៕
អត្ថបទ៖រង្សី

The post កម្ពុជា-ជប៉ុន រៀបចំអនុវត្តន៍គម្រោងដឹកជញ្ជូនឆ្លងកាត់ព្រំដែនឲ្យកាន់តែប្រសើរឡើង appeared first on .