តម្លៃមាស

តម្លៃមាសពិភពលោក ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៧សប្តាហ៍ចុងក្រោយ
តម្លៃមាសក្នុងមួយអោនបានធ្លាក់ចុះរហូតដល់ ១៧០ដុល្លារ នៅដើមសប្តាហ៍នេះ ដោយសារតែតម្លៃប្រេងឆៅកើនឡើង ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការកែសម្រួលអត្រាការប្រាក់បន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅចុងបញ្ចប់នៃវគ្គជួញដូរកាលពីថ្ងៃទី២៨ ខែកញ្ញា តម្លៃមាសបានធ្លាក់ចុះ ១៧០ដុល្លារ ភ្លាមៗ មកនៅត្រឹម ៤ ១១៤ដុល្លារ ក្នុងមួយអោន។ នេះជាកម្រិតទាបបំផុត គិតចាប់តាំងពីថ្ងៃទី៥ ខែសីហាមក។ លុះដល់ព្រឹកថ្ងៃទី២៩ ខែកញ្ញា នេះ​តម្លៃមាសបានកើនឡើងបន្តិចវិញដល់ ៤ ១២០ដុល្លារក្នុងមួយអោន។

ជុំវិញការធ្លាក់ចុះនៃទីផ្សារមាសសកលនេះ បានកើនឡើងដោយសារតម្លៃប្រេងឆៅកើនឡើងខ្លាំង ដែលបង្កឱ្យមានការព្រួយបារម្ភអំពីអតិផរណា និងការកើនឡើងនៃអត្រាការប្រាក់។ កម្លាំងរូបិយប័ណ្ណដុល្លារអាមេរិកកាន់តែរឹងមាំ និងផលស្នងប័ណ្ណបំណុលរដ្ឋាភិបាលអាមេរិកក៏កើនឡើង ដែលបន្ថែមសម្ពាធកាន់តែខ្លាំងលើលោហធាតុដ៏មានតម្លៃមួយនេះ។

ជម្រាបជូនថាតម្លៃប្រេងឆៅនៅលើពិភពលោកបានកើនឡើង ៣% នៅដើមសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសំណើស្វែងរកសន្តិភាពរបស់ប្រទេសអ៊ីរ៉ង់កាលពីចុងសប្តាហ៍មុន ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ តម្លៃប្រេងកាន់តែខ្ពស់នឹងរុញច្រានអតិផរណាឱ្យកើនឡើង ដែលបង្ខំឱ្យធនាគារកណ្តាលរក្សាអត្រាការប្រាក់ឱ្យនៅកម្រិតខ្ពស់ក្នុងរយៈពេលយូរជាងមុន៕

The post តម្លៃមាសពិភពលោក ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៧សប្តាហ៍ចុងក្រោយ appeared first on .

តម្លៃមាសសកលចាប់ផ្តើមស្ទុះងើបឡើងវិញយ៉ាងខ្លាំង ក្រោយធ្លាក់ចុះដោយសារ Fed ដំឡើងការប្រាក់
បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបបំផុតមួយក្នុងរយៈពេល ៦សប្តាហ៍ចុងក្រោយ ដោយសារតែការដំឡើងការប្រាក់របស់ធនាគារកណ្តាលអាមេរិក Fed កាលពីពេលថ្មីៗនេះ តម្លៃមាសពិភពលោក បានប្រែប្រួលដោយបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ដោយកើនឡើងជិត ១០០ដុល្លារក្នុងមួយអោន ដល់កម្រិត ៤ ៣០០ដុល្លារវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្នុងការជួញដូរចុងក្រោយមួយនៅថ្ងៃទី១៧ ខែកញ្ញា តម្លៃមាសបានកើនឡើង ៧៧ដុល្លារភ្លាមៗ ដល់ ៤ ៣៤០ដុល្លារក្នុងមួយអោន។ លុះដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា តម្លៃមាសបានបន្តកើនឡើងបន្ថែមទៀត ដោយបច្ចុប្បន្នបានឈានដល់ ៤ ៣៥៩ដុល្លារ។

គួរឲ្យដឹងផងដែរថា នៅក្នុងការជួញដូរវគ្គមុន តម្លៃមាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៦សប្តាហ៍ ពោលគឺបន្ទាប់ពីធនាគារកណ្តាលអាមេរិក (Fed) បានប្រកាសពីការដំឡើងអត្រាការប្រាក់លើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំ។

យ៉ាងណាមិញ ទីផ្សារមាសបានស្ទុះងើបឡើងវិញ ដោយសារតែតម្លៃប្រេងឆៅមានការធ្លាក់ចុះ និងប្រាក់ដុល្លារអាមេរិកចុះខ្សោយ។ អ្នកវិនិយោគក៏កំពុងវាយតម្លៃលើប្រូបាប៊ីលីតេនៃការតម្លើងអត្រាការប្រាក់នាពេលអនាគតរបស់ Fed ផងដែរ៕​

The post តម្លៃមាសសកលចាប់ផ្តើមស្ទុះងើបឡើងវិញយ៉ាងខ្លាំង ក្រោយធ្លាក់ចុះដោយសារ Fed ដំឡើងការប្រាក់ appeared first on .

តម្លៃមាសពិភពលោក ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែចុងក្រោយ
តម្លៃមាសមួយអោន បានធ្លាក់ចុះក្រោម ៤ ៣០០ដុល្លារ ចំពេលឱកាសនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed) នៅសប្តាហ៍នេះ បានកើនឡើងលើសពី ៩០%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅចុងបញ្ចប់នៃវគ្គជួញដូរកាលពីថ្ងៃទី១៤ ខែកញ្ញា តម្លៃមាស បានធ្លាក់ចុះជិត ៥០ដុល្លារភ្លាមៗ ដោយមកនៅត្រឹម ៤ ២៩៨ដុល្លារក្នុងមួយអោន។ ហើយគិតនៅត្រឹមព្រឹកថ្ងៃទី១៥ កញ្ញា តម្លៃមាសនៅតែបន្តស្ថិតជុំវិញកម្រិតនេះ ដែលជាកម្រិតទាបបំផុត គិតចាប់តាំងពីដើមខែសីហាមក។

គួរឲ្យដឹងថាទីផ្សារមាសសកលបានធ្លាក់ចុះដោយសារតែតម្លៃប្រេងឆៅពិភពលោកកើនឡើងយ៉ាងឆាប់រហ័ស និងអតិផរណារបស់អាមេរិកខ្ពស់ជាងការរំពឹងទុក ដែលនាំឲ្យលទ្ធភាពដែលធនាគារកណ្តាលអាមេរិក (Fed) នឹងដំឡើងអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំនាសប្តាហ៍នេះ កាន់តែកើនឡើងខ្ពស់។

ជម្រាបជូនថា សន្ទស្សន៍ប្រាក់ដុល្លារ (Dollar Index) ដែលបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ ក៏បានបណ្តាលឱ្យតម្លៃមាសធ្លាក់ចុះផងដែរ ដោយសារលោហធាតុមួយនេះមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកទិញដែលប្រើប្រាស់រូបិយប័ណ្ណផ្សេងទៀត។ ក្រៅពីមាស តម្លៃប្រាក់ (Silver), ប្លាទីន (Platinum) និងប៉ាឡាដស្យូម (Palladium) ក៏បានធ្លាក់ចុះពី ១% ទៅ ២% នៅក្នុងវគ្គជួញដូរដំបូងនៃសប្តាហ៍នេះដែរ៕​

The post តម្លៃមាសពិភពលោក ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែចុងក្រោយ appeared first on .

តម្លៃមាសពិភពលោក ធ្លាក់ដាំក្បាលចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ
តម្លៃមាសសកលបានធ្លាក់ចុះអស់ជាង ១០០ដុល្លារក្នុងមួយអោនស៍ នៅក្នុងការជួញដូរចុងក្រោយ ដែលឥឡូវនេះស្ថិតនៅប្រមាណ ៤ ៣០០ដុល្លារ ដែលជាកម្រិតដ៏ទាបបំផុតមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរ នៅថ្ងៃទី១ ខែកញ្ញា តម្លៃមាសបានធ្លាក់ចុះ ១១៩ដុល្លារភ្លាមៗ មកនៅត្រឹម ៤ ៣២៧ដុល្លារក្នុងមួយអោនស៍។ នេះជាកម្រិតទាបបំផុត គិតចាប់តាំងពីថ្ងៃទី១៩ ខែសីហាមក។

យ៉ាងណាមិញ ជុំវិញការប្រែប្រួលតម្លៃមាសដ៏ឆាប់រហ័សនេះ បានកើតឡើង បន្ទាប់ពីទិន្នផលមូលបត្ររដ្ឋាភិបាលអាមេរិកបានកើនឡើង ស្របពេលប្រាក់ដុល្លារអាមេរិក ក៏បានកើនឡើងផងដែរ។

នៅថ្ងៃទី១ ខែកញ្ញា ទិន្នផលមូលបត្របំណុលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតគិតចាប់តាំងពីខែមករា ឆ្នាំ២០២៥ មក។ នេះគឺបណ្តាលមកពីភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ាដែលបានជំរុញឱ្យមានការព្រួយបារម្ភអំពីអតិផរណា និងបង្កឱ្យមានការលក់មូលបត្របំណុលទូទាំងពិភពលោក។

គួរជម្រាបជូនថា បើទោះបីជាមាសត្រូវបានចាត់ទុកថាជាទ្រព្យដ៏សំខាន់សម្រាប់ការពារប្រឆាំងនឹងអតិផរណាក៏ដោយ ការកើនឡើងអត្រាការប្រាក់ជារឿយៗដាក់សម្ពាធលើលោហៈដ៏មានតម្លៃនេះ ព្រោះវាបង្កើនថ្លៃដើមឱកាសនៃការកាន់កាប់មាស។ ហើយមិនតែប៉ុណ្ណោះ ការកើនឡើងនៃតម្លៃប្រាក់ដុល្លារអាមេរិក នៅថ្ងៃទី១ ខែកញ្ញា ក៏បានធ្វើឱ្យមាសមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកទិញនៅខាងក្រៅសហរដ្ឋអាមេរិកផងដែរ៕

The post តម្លៃមាសពិភពលោក ធ្លាក់ដាំក្បាលចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ appeared first on .

អ្នកជំនាញជឿថាតម្លៃមាសអន្តរជាតិ ទំនងបន្តកើនឡើងសម្រាប់សប្តាហ៍ទីបួនជាប់ៗគ្នា
យោងតាមអ្នកជំនាញបានបង្ហាញការជឿជាក់ថា ការពង្រីកកម្មវិធីទិញមូលបត្របំណុលរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក រួមជាមួយនឹងកត្តាបច្ចេកទេសជាច្រើន នឹងក្លាយជាកម្លាំងចលករនៅពីក្រោយការកើនឡើងជាបន្តបន្ទាប់នៃតម្លៃមាសនៅសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សម្រាប់ការជួញដូរលើកចុងក្រោយ គិតចាប់ពីថ្ងៃទី១៧-២៣ ខែសីហា តម្លៃមាសពិភពលោកបានកើនឡើងលើសកម្រិត ៤ ៦០០ដុល្លារក្នុងមួយអោន ដែលតំណាងឲ្យការកើនឡើងជិត ៥% បន្ទាប់ពីវគ្គជួញដូរចំនួន៥ លើកកន្លងមក។

ហើយជុំវិញមូលហេតុចម្រងនៃការកើនឡើងនេះ គឺកើតឡើងដោយសារការព្រួយបារម្ភអំពីនិរន្តរភាពបំណុលរបស់សហរដ្ឋអាមេរិក ប្រាក់ដុល្លារអាមេរិកចុះខ្សោយ និងការពង្រីកកម្មវិធីទិញមូលបត្របំណុលរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ផងដែរ។

យ៉ាងណាមិញ បើតាមការស្ទង់មតិប្រចាំសប្តាហ៍របស់ស្ថាប័ន Kitco News បង្ហាញថា អ្នកជំនាញរបស់ Wall Street ៧៣% នៅតែមានសុទិដ្ឋិនិយមអំពីតម្លៃមាសនៅសប្តាហ៍នេះ បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំងជាបន្តបន្ទាប់កន្លងមក។

លើសពីនេះ​ លោក Marc Chandler នាយកប្រតិបត្តិនៃក្រុមហ៊ុន Bannockburn Global Forex ក៏បាននិយាយផងដែរថា មាសបានកើនឡើងសម្រាប់សប្តាហ៍ទីបីជាប់ៗគ្នារួចមកហើយ ដូច្នេះវានឹងនៅតែអាចបន្តកើនឡើងបន្ថែមទៀត។ លោកក៏បានណែនាំផងដែរថា កម្លាំងចលករសម្រាប់តម្លៃហក់ឡើងរបស់មាស គឺបានមកពីក្រសួងរតនាគារសហរដ្ឋអាមេរិកដែលកំពុងស្វែងរកការទប់ស្កាត់ការកើនឡើងនៃទិន្នផលមូលបត្របំណុលរយៈពេលវែងដោយនៅតែមិនកាត់បន្ថយការចេញលក់របស់ខ្លួន៕​

The post អ្នកជំនាញជឿថាតម្លៃមាសអន្តរជាតិ ទំនងបន្តកើនឡើងសម្រាប់សប្តាហ៍ទីបួនជាប់ៗគ្នា appeared first on .

ស្ងាត់ៗ តម្លៃមាសពិភពលោក ហក់ឡើងលើសពី ៤ ៥០០ដុល្លារក្នុងមួយអោន
តម្លៃមាសអន្តរជាតិបានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយ ក្នុងរយៈពេល ២ខែកន្លះចុងក្រោយ ដែលត្រូវបានជំរុញដោយទិន្នផលមូលបត្របំណុលអាមេរិកទាប និងប្រាក់ដុល្លារអាមេរិកចុះខ្សោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរចុងក្រោយ គិតនៅត្រឹមថ្ងៃទី១៩ ខែសីហា តម្លៃមាសបានកើនឡើង ១៨៨ដុល្លារភ្លាមៗ ដល់ ៤ ៥២១ដុល្លារក្នុងមួយអោន។ នេះគឺជាកម្រិតដ៏ខ្ពស់បំផុតក្នងរយៈពេល ២ខែកន្លះចុងក្រោយ។ បចុប្បន្នមាស កំពុងត្រូវបានជួញដូរនៅក្នុងតម្លៃប្រហែល ៤ ៥១០ដុល្លារក្នុងមួយអោន។

យ៉ាងណាមិញ បើតាមអ្នកជំនាញ ទីផ្សារមាសកំពុងកើនឡើង ដោយសារទិន្នផលមូលបត្របំណុលរដ្ឋាភិបាលអាមេរិក និងតម្លៃដុល្លារអាមេរិកធ្លាក់ចុះ។ លោក Robert Gottlieb អតីតប្រធានផ្នែកមាសប្រចាំនៅ Koch Supply and Trading បាននិយាយផងដែរថា នេះជារឿងដែលមិននឹកស្មានដល់ទាំងស្រុង។ តម្លៃមាសបានកើនឡើងដោយសារតែទិន្នផលធ្លាក់ចុះលើមូលបត្របំណុលរដ្ឋាភិបាលអាមេរិករយៈពេលវែង។ ហើយប្រាក់ដុល្លារអាមេរិកវិញ អាចនឹងធ្លាក់ចុះតម្លៃបន្ថែមទៀត៕​

The post ស្ងាត់ៗ តម្លៃមាសពិភពលោក ហក់ឡើងលើសពី ៤ ៥០០ដុល្លារក្នុងមួយអោន appeared first on .

តម្លៃមាសសកលហក់ឡើងលើសពី ៤ ៤០០ដុល្លារ/អោន ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ខែ
តម្លៃមាសពិភពលោកក្នុងមួយអោនបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំបួនសប្តាហ៍ចុងក្រោយ ដែលត្រូវបានជំរុញដោយសន្ទុះនៃតម្រូវការ ចំពេលនៅតែមានភាពមិនប្រាដកប្រជាជុំវិញស្ថានភាពភូមិសាស្រ្តនយោបាយពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរចុងក្រោយ នៅថ្ងៃទី១០ ខែសីហា តម្លៃមាសបានកើនឡើង ៤៦ដុល្លារ ដល់ ៤ ៣៨៨ដុល្លារក្នុងមួយអោន។ ហើយនៅក្នុងវគ្គជួញដូរបើកឡ៖ងវិញ នៅពេលព្រឹកថ្ងៃទី១១ ខែសីហា តម្លៃមាសបានបន្តកើនឡើងបន្ថែមទៀត ដោយបច្ចុប្បន្នស្ថិតនៅប្រហែល ៤ ៤១២ដុល្លារ ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី៥ ខែមិថុនាមក។

យ៉ាងណាមិញ តម្លៃមាសបានកើនឡើងម្តងបន្តិចៗ ចាប់តាំងពីចុងសប្តាហ៍មុនមក បន្ទាប់ពីទិន្នន័យរបស់ក្រសួងការងារសហរដ្ឋអាមេរិកបានបង្ហាញពីការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលនៃការងារថ្មីៗដែលបានបង្កើតនៅក្នុងខែកក្កដា។ មិនតែប៉ុណ្ណោះ វិនិយោគិនក៏មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ អំពីការទិញចូលមាសបន្ថែមទៀត ដោយរំពឹងទុកថាពួកគេអាចនឹងខកខាន នៅពេលតម្លៃមាសឈានទៅរក ៤ ៥០០ដុល្លារ/អោនវិញ។

លើសពីនេះ យោងតាមទិន្នន័យផ្លូវការដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ក៏បានបង្ហាញថា ធនាគារប្រជាជនចិន (PBOC) បានទិញមាសយ៉ាងសកម្មនៅក្នុងខែកក្កដា ដែលបណ្តាលឱ្យទុនបម្រុងមាសរបស់ខ្លួនកើនឡើងយ៉ាងខ្លាំង និងជាការកើនឡើងច្រើនបំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក៕​

The post តម្លៃមាសសកលហក់ឡើងលើសពី ៤ ៤០០ដុល្លារ/អោន ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ខែ appeared first on .

តម្លៃប្រេងឆៅធ្លាក់ចុះ ខណៈតម្លៃមាសហក់ឡើងវិញ ក្រោយអ៉ីរ៉ង់-អាមេរិក ប្រកាសផ្អាកវាយប្រហារគ្នា
តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះ ៥% ក្នុងមួួបារ៉ែល ខណៈពេលដែលតម្លៃមាសវិញ បានកើនឡើង ៥០ដុល្លារ នៅត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រកាសផ្អាកវាយប្រហារគ្នាទៅវិញទៅមកកាលពីចុងសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបើកការជួញដូរឡើងវិញ នៅដើមសប្តាហ៍នេះ តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៥% មកនៅត្រឹម ៩១,៨០ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះ ៥,២% ផងដែរ មកនៅត្រឹម ៨៤,៦០ដុល្លារ ក្នុងមួួបារ៉ែល។

ទន្ទឹមនឹងនេះ​ តម្លៃមាសសកលក៏បានកើនឡើងម្តងទៀតផងដែរ ខណៈពេលដែលភាពតានតឹងនៅមជ្ឈិមបូព៌ាហាក់បានធូរស្រាលឡើងវិញ។ នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ តម្លៃមាសមួយអោនឡើងដល់ ៥០ដុល្លារ ដោយឈនដល់ ៤ ១០០ដុល្លារ។ កាលពីសប្តាហ៍មុន តម្លៃមាសបបានប្រែប្រួលយ៉ាងខ្លាំង ដោយសារតែការវិវត្តនៃជម្លោះរបស់សហរដ្ឋអាមេរិក និងទិន្នន័យសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ដែលធ្វើឲ្យតម្លៃវាធ្លាក់ចុះក្រោម ៤ ០០០ដុល្លារ។

ជម្រាបជូនផងដែរថា ជុំវិញទីផ្សារមានភាពប្រែប្រួលបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបញ្ឈប់ការវាយប្រហារទៅវិញទៅមកកាលពីចុងសប្តាហ៍មុន បន្ទាប់ពីការប្រយុទ្ធគ្នាជាបន្តបន្ទាប់អស់រយៈពេលពីរសប្តាហ៍កន្លងមក៕​

The post តម្លៃប្រេងឆៅធ្លាក់ចុះ ខណៈតម្លៃមាសហក់ឡើងវិញ ក្រោយអ៉ីរ៉ង់-អាមេរិក ប្រកាសផ្អាកវាយប្រហារគ្នា appeared first on .

តម្លៃមាសអន្តរជាតិ បន្តធ្លាក់ចុះបន្ថែមទៀត ខណៈភាពតានតឹងនៅមជ្ឈិមបូព៌ាកើនឡើងសារជាថ្មី
តម្លៃមាសក្នុងមួយអោន បានធ្លាក់ចុះអស់ជាង ៥០ដុល្លារ គិតនៅត្រឹមព្រឹកថ្ងៃទី១៣ ខែកក្កដា បន្ទាប់ពីភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកំពុងតែកើនឡើងកម្តៅសារជាថ្មី ក្រោយសហរដ្ឋអាមេរិក បើកការវាយប្រហារទៅលើអ៊ីរ៉ង់ កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបើការជួញដូរនៅថ្ងៃទី១៣ ខែកក្កដា តម្លៃមាសនៅក្នុងទីផ្សារពិភពលោក បានធ្លាក់ចុះ ៥១ដុល្លារភ្លាមៗ មកនៅត្រឹម ៤ ០៦៧ដុល្លារក្នុងមួយអោន។ ការធ្លាក់ចុះនៃទីផ្សារមាសនេះ បានកើតឡើង នៅពេលដែលភាពតានតឹងនៅមជ្ឈិមបូព៌ាបានឡើងកម្តៅម្តងទៀតនៅចុងសប្តាហ៍មុន ដែលបង្កើនហានិភ័យនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ដើម្បីទប់ស្កាត់អតិផរណា។

គួរជម្រាបជូនផងដែរថា សម្រាប់ពាណិជ្ជករមាស ភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ាបានបង្កើនការព្រួយបារម្ភថា ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) អាចរក្សាអត្រាការប្រាក់ឱ្យនៅកម្រិតខ្ពស់ក្នុងរយៈពេលយូរជាងមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាដែលបន្តកើតមាន។ កំណត់ហេតុនៃកិច្ចប្រជុំខែមិថុនា ក៏បានបង្ហាញផងដែរថា មន្ត្រី Fed មួយចំនួនចង់ដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំនេះ៕

The post តម្លៃមាសអន្តរជាតិ បន្តធ្លាក់ចុះបន្ថែមទៀត ខណៈភាពតានតឹងនៅមជ្ឈិមបូព៌ាកើនឡើងសារជាថ្មី appeared first on .

តម្លៃមាសអន្តរជាតិបន្តធ្លាក់ចុះសារជាថ្មី ចំពេលភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងកើនឡើង
តម្លៃមាសពិភពលោក ត្រូវបានគេរាយការណ៍ថាបានបន្តធ្លាក់ចុះមកនៅក្រោម ៤ ១០០ដុល្លារ ក្នុងមួយអោន បន្ទាប់ពីបើកការជួញដូរឡើងវិញនៅថ្ងៃទី៨ ខែកក្កដានេះ ដោយសារភាពតានតឹងកំពុងកើនឡើងសារថ្មីនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការវិឌ្ឍនៅមជ្ឈិមបូព៌ានាពេលថ្មីនេះ បានបណ្តាលឲ្យតម្លៃមាសធ្លាក់ចុះយ៉ាងខ្លាំង ដោយនៅពេលបិទការជួញដូរនៅថ្ងៃទី៧ ខែកក្កដា មាសមួយអោនបានធ្លាក់ចុះជិត ៦០ដុល្លារភ្លាមៗ មកនៅត្រឹម ៤ ១០៤ដុល្លារក្នុងមួយអោន។ ហើយគិតនៅត្រឹមព្រឹកថ្ងៃទី៨ នេះ តម្លៃមាសបានបន្តធ្លាក់ចុះដល់ក្រោម ៤ ១០០ដុល្លារ។

គួរឲ្យដឹងផងដែរថា ជុំវិញការធ្លាក់ចុះនេះ កើតឡើងចំពេលវិនិយោគិន​ឥឡូវនេះ​កំពុង​រង់ចាំ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​កាលពីខែមិថុនា​របស់​ធនាគារ​កណ្តាលរបស់សហរដ្ឋអាមេរិក សម្រាប់តម្រុយបន្ថែមពាក់ព័ន្ធទៅនឹងគោលនយោបាយរូបិយវត្ថុរបស់ពួកគេ ជាពិសេសពាក់ព័ន្ធទៅលើការកំណត់ត្រាការប្រាក់របស់ស្ថាប័ននេះផងដែរ៕​

The post តម្លៃមាសអន្តរជាតិបន្តធ្លាក់ចុះសារជាថ្មី ចំពេលភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងកើនឡើង appeared first on .