តម្លៃមាសសកលចាប់ផ្តើមស្ទុះងើបឡើងវិញយ៉ាងខ្លាំង ក្រោយធ្លាក់ចុះដោយសារ Fed ដំឡើងការប្រាក់

អន្តរជាតិ

បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបបំផុតមួយក្នុងរយៈពេល ៦សប្តាហ៍ចុងក្រោយ ដោយសារតែការដំឡើងការប្រាក់របស់ធនាគារកណ្តាលអាមេរិក Fed កាលពីពេលថ្មីៗនេះ តម្លៃមាសពិភពលោក បានប្រែប្រួលដោយបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ដោយកើនឡើងជិត ១០០ដុល្លារក្នុងមួយអោន ដល់កម្រិត ៤ ៣០០ដុល្លារវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងការជួញដូរចុងក្រោយមួយនៅថ្ងៃទី១៧ ខែកញ្ញា តម្លៃមាសបានកើនឡើង ៧៧ដុល្លារភ្លាមៗ ដល់ ៤ ៣៤០ដុល្លារក្នុងមួយអោន។ លុះដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា តម្លៃមាសបានបន្តកើនឡើងបន្ថែមទៀត ដោយបច្ចុប្បន្នបានឈានដល់ ៤ ៣៥៩ដុល្លារ។

គួរឲ្យដឹងផងដែរថា នៅក្នុងការជួញដូរវគ្គមុន តម្លៃមាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៦សប្តាហ៍ ពោលគឺបន្ទាប់ពីធនាគារកណ្តាលអាមេរិក (Fed) បានប្រកាសពីការដំឡើងអត្រាការប្រាក់លើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំ។

យ៉ាងណាមិញ ទីផ្សារមាសបានស្ទុះងើបឡើងវិញ ដោយសារតែតម្លៃប្រេងឆៅមានការធ្លាក់ចុះ និងប្រាក់ដុល្លារអាមេរិកចុះខ្សោយ។ អ្នកវិនិយោគក៏កំពុងវាយតម្លៃលើប្រូបាប៊ីលីតេនៃការតម្លើងអត្រាការប្រាក់នាពេលអនាគតរបស់ Fed ផងដែរ៕​