ត្រីសាលម៉ុន

ត្រីសាលម៉ុនន័រវេសកំពុងលក់ដាច់ខ្លាំងនៅចិន ដោយសារឥទ្ធិពលតារាបាល់ទាត់ Erling Haaland
ការនាំចេញត្រីសាលម៉ុនន័រវេសទៅកាន់ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលត្រូវបានជំរុញដោយប្រជាប្រិយភាពរបស់តារាបាល់ទាត់ឆ្នើម Erling Haaland។

យោងតាមតួលេខចុងក្រោយបំផុតដែលផ្តល់ដោយក្រុមប្រឹក្សានេសាទន័រវេស (NSC) ក្នុងខែមិថុនា បានបង្ហាញថា ការនាំចេញត្រីសាលម៉ុនន័រវេសទៅកាន់ប្រទេសចិនបានឈានដល់ ១០ ៨៨៩ តោន ពោលគឺកើនឡើង ៣១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃនាំចេញបានឈានដល់ប្រមាណ ៨៦លានដុល្លារ កើនឡើង ២១%។

យ៉ាងណាមិញ​ លោក Sigmund Bjorgo នាយកទីផ្សារចិននៃក្រុមប្រឹក្សានេសាទន័រវេស NSC បានចាប់ផ្តើមបង្កើតយុន្ធនាការមួយឈ្មោះថា “យើងជឿជាក់លើ Haaland ដូច្នេះខ្ញុំត្រូវជ្រើសរើសយកត្រីសាលម៉ុនន័រវេស” ដែលត្រូវបានដាក់ឲ្យដំណើរការនៅក្នុងប្រទេសចិន នៅដើមខែមិថុនាកន្លងទៅ ដោយមាន Haaland ផ្ទាល់ជាឯកអគ្គរដ្ឋទូតសម្រាប់ម៉ាកយីហោនេះផងដែរ។

គួរឲ្យដឹងផងដែរ ជុំវិញយុទ្ធនាការនេះ បានផ្ទូះល្បីយ៉ាងខ្លាំង នៅក្នុងប្រទេសចិន តាមរយៈឥទ្ធិពលរបស់កីឡាករបាល់ទាត់ Haaland ស្រាប់ ជាពិសេសអំឡូងពេលនៃការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup នៅឆ្នាំនេះ នៅពេលដែលខ្សែប្រយុទ្ធក្លិប Manchester City រូបនេះ បាននាំក្រុមជម្រើសជាតិន័រវេសឲ្យឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយជាលើកដំបូង។

Haaland ត្រូវបានគេទទួលស្គាល់ថាជាកីឡាករដែលមានរបបអាហារមិនធម្មតាមួយ ជាពិសេសត្រីសាលម៉ុនរបស់ន័រវេសផ្ទាល់ ដើម្បីបំប៉នរាងកាយដ៏មាំមួនរបស់គេ។

គួរជម្រាបជូនថា ប្រទេសន័រវេសគឺជាប្រទេសនាំចេញអាហារសមុទ្រធំជាងគេទីពីររបស់ពិភពលោក ដោយបរិមាណនាំចេញត្រូវបានព្យាករថានឹងឈានដល់ ២,៨ លានតោននៅឆ្នាំ២០២៥។ យោងតាមលោក Bjorgo ប្រទេសន័រវេសនាំចេញអាហារសមុទ្រជាង ៦០ ប្រភេទទៅកាន់ប្រទេសជាង ១៥០ នៅទូទាំងពិភពលោក៕​

The post ត្រីសាលម៉ុនន័រវេសកំពុងលក់ដាច់ខ្លាំងនៅចិន ដោយសារឥទ្ធិពលតារាបាល់ទាត់ Erling Haaland appeared first on .

មកដឹងពីប្រភេទត្រីសាលម៉ុន មានតម្លៃថ្លៃបំផុតនៅលើពិភពលោក តែមិនមែនមកពីជប៉ុន
ត្រីសាលម៉ុន ត្រូវបានគេបែងចែកជាច្រើនប្រភេទ ខណៈពេលដែលតម្លៃក៏មានការប្រែប្រួលខុសៗ ទៅតាមនោះដែរ ជាពិសេសលើប្រភេទ និងគុណភាពរបស់សាច់ត្រី។

យ៉ាងណាមិញខាងក្រោមនេះ គឺជាត្រីសាលម៉ុនដែលត្រូវបានគេទទួលស្គាល់ថាមានតម្លៃថ្លៃដាច់គេ និងមានឱជារសឆ្ងាញ់ពិសាបំផុតក្នុងពិភពលោក។

– ត្រីសាលម៉ុន ឃបភើ រីវើ ឃីង (Copper River King Salmon)

ត្រីនេះមានប្រភពមកពីទន្លេ Copper ក្នុងរដ្ឋអាឡាស្កា (Alaska) សហរដ្ឋអាមេរិក វាមានតម្លៃថ្លៃ ដោយសារតែត្រីប្រភេទនេះមានរដូវកាលនេសាទខ្លីខ្លាំង (ចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា និងមានរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ)។ ដោយសារវាត្រូវហែលឆ្លងកាត់ចរន្តទឹកទន្លេដ៏ខ្លាំងនិងវែងឆ្ងាយ រាងកាយរបស់វាផ្ទុកទៅដោយជាតិខ្លាញ់ធម្មជាតិ (Omega-3) ខ្ពស់បំផុត ដែលធ្វើឱ្យសាច់មានភាពទន់ ពេលញ៉ំឆាប់រលាយក្នុងមាត់។ តម្លៃសាច់ស្រស់របស់វាអាចហក់ឡើងចាប់ពី ៦០ទៅ៨០ ឬលើសនេះក្នុងមួយគីឡូក្រាម ទៅតាមឆ្នាំនីមួយៗ។

– ត្រីសាលម៉ុន អូរ៉ា ឃីង (Ōra King Salmon)

ត្រីនេះមានប្រភពមកពីប្រទេសនូវែលសេឡង់ (New Zealand)។ វាត្រូវបានគេប្រសិទ្ធនាមថាជា “Wagyu នៃពិភពត្រីសាលម៉ុន”។ វាជាពូជត្រីលំដាប់ខ្ពស់ដែលគេចិញ្ចឹមក្នុងលក្ខខណ្ឌធម្មជាតិស្អាតបរិសុទ្ធបំផុត និងមានការគ្រប់គ្រងហ្សែនយ៉ាងតឹងរ៉ឹង។ សាច់របស់វាមានពណ៌ទឹកក្រូចស្រស់ស្អាតខ្លាំង មានស្រទាប់ខ្លាញ់បែកម៉ដ្ដច្បាស់ៗ និងជាជម្រើសទីមួយរបស់ចុងភៅលំដាប់ផ្កាយ Michelin ជុំវិញពិភពលោក។

ត្រីសាលម៉ុន អូរ៉ា ឃីង នៅពេលព្រលះរួច មានតម្លៃចន្លោះពី ១០៥ដល់១២៥ដុល្លារ ក្នុងមួយឡូក្រាម។ ដោយឡែកត្រីមួយក្បាលទាំងមូល មានតម្លៃចន្លោះពី ៣០០ដល់ ៣២០ដុល្លារសម្រាប់ត្រីមួយក្បាល (ទម្ងន់ចន្លោះពី ៣,៥ទៅ៤,៥គីឡូក្រាម)៕​

The post មកដឹងពីប្រភេទត្រីសាលម៉ុន មានតម្លៃថ្លៃបំផុតនៅលើពិភពលោក តែមិនមែនមកពីជប៉ុន appeared first on .

ទោះល្បីជាមហាអំណាចអាហារសមុទ្រឆៅ តែជប៉ុន នៅតែនាំចូលត្រីសាលម៉ុន ក្នុងចំនួនដ៏ច្រើនលើសលប់
ប្រទេសជប៉ុន ត្រូវបានគេរាយការណ៍ថាបាននាំចូលត្រីសាលម៉ុន ចន្លោះពី ៨០-៩០% បើទោះបីជាប្រទេសនេះល្បីល្បាញជាមហាអំណាចអាហារសមុទ្រឆៅរបស់ពិភពលោក៏ដោយ។

យ៉ាងណាមិញ ជុំវិញមូលហេតុចម្បងដែលជប៉ុននាំចូលត្រីសាលម៉ុនក្នុងចំនួនដ៏ច្រើនបែបនេះ គឺដោយសារតែតម្រូវការខ្ពស់ក្នុងការបរិភោគឆៅ (ស៊ូស៊ី និងសាស៊ីមី)។ ប្រជាជនជប៉ុន ចូលចិត្តញ៉ាំស៊ូស៊ី និងសាស៊ីមីត្រីសាលម៉ុនខ្លាំងណាស់។ ទោះបីជាជប៉ុនមានត្រីសាលម៉ុនក្នុងស្រុក (ហៅថា Chum Salmon ឬ Shake) ក៏ដោយ ប៉ុន្តែត្រីសាលម៉ុនធម្មជាតិទាំងនោះច្រើនតែមានព្រូន (Parasites) ដែលមិនអាចយកមកញ៉ាំឆៅភ្លាមៗបានទេ (ត្រូវយកទៅចម្អិនឱ្យឆ្អិន ឬដុតសិន)។

ទន្ទឹមនឹងនេះ ផលិតកម្មក្នុងស្រុកមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់នោះទេ។បើទោះបីជាជប៉ុនអាចនេសាទ និងចិញ្ចឹមត្រីសាលម៉ុនបានខ្លះនៅតំបន់ភាគខាងជើង (ដូចជាកោះហុកកៃដូ) ក៏ដោយ ក៏បរិមាណដែលផលិតបាននៅតែមានកម្រិត និងមិនទាន់អាចឆ្លើយតបនឹងតម្រូវការទីផ្សារដ៏ធំទូលាយទូទាំងប្រទេសបានឡើយ។ ហើយចំណុចសំខាន់មួយទៀត គឺការប្រែប្រួលអាកាសធាតុ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការឡើងកម្តៅនៃទឹកសមុទ្របានធ្វើឱ្យបរិមាណត្រីសាលម៉ុនធម្មជាតិនៅក្នុងដែនទឹកជប៉ុនធ្លាក់ចុះយ៉ាងខ្លាំង។ កត្តានេះបង្ខំឱ្យជប៉ុនត្រូវពឹងផ្អែកបន្ថែមលើការនាំចូលពីបរទេសដើម្បីរក្សាស្ថិរភាពទីផ្សារ។

គួរជម្រាបជូនផងដែរថា ជារៀងរាល់ឆ្នាំ ប្រទេសជប៉ុននាំចូលត្រីសាលម៉ុន និងត្រីត្រោត (Trout) ក្នុងបរិមាណសរុបប្រមាណ ២០០ ០០០ ទៅ ២៥០ ០០០ តោន ពីទូទាំងពិភពលោក។ ក្នុងនោះ ការនាំចូលពីប្រទេសឈីលី និងន័រវែស មានចំនួនច្រើនជាងគេបំផុត៕​

The post ទោះល្បីជាមហាអំណាចអាហារសមុទ្រឆៅ តែជប៉ុន នៅតែនាំចូលត្រីសាលម៉ុន ក្នុងចំនួនដ៏ច្រើនលើសលប់ appeared first on .

អាឡាស្កា ជារដ្ឋសម្បូរត្រីសាលម៉ុនធម្មជាតិច្រើនបំផុតនៅលើពិភពលោក ល្បីទាំងគុណភាព និងរសជាតិ
ត្រីសាលម៉ុនអាឡាស្កា គឺជាប្រភេទត្រីសាលម៉ុនធម្មជាតិ ដែលល្បីល្បាញខ្លាំងនៅទូទាំងពិភពលោក ដោយសារតែរសជាតិ និងមានគុណភាពខ្ពស់ ព្រោះត្រីសាលម៉ុនប្រភេទនេះរស់នៅក្នុងទឹកសមុទ្រដ៏ត្រជាក់ និងស្អាតបំផុតនៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។

ខុសពីត្រីសាម៉ុងអាត្លង់ទិក (Atlantic Salmon) ដែលភាគច្រើនត្រូវបានចិញ្ចឹមនៅក្នុងស្រះ ឬបែ (ដូចជាត្រីសាម៉ុងមកពីប្រទេសឈីលី ឬន័រវេស) ប៉ុន្តែសម្រាប់រដ្ឋអាឡាស្កា គឺត្រូវបានហាមឃាត់ទាំងស្រុងចំពោះការចិញ្ចឹងត្រីសាលម៉ុន សម្រាប់ធ្វើអាជីវកម្ម។ ដូច្នេះ ត្រីសាម៉ុងអាឡាស្កាទាំងអស់ គឺត្រូវតែចាប់ពីធម្មជាតិ ដែលធ្វើឲ្យសាច់របស់វាមានគុណភាពខ្ពស់ គ្មានសារធាតុគីមី ឬថ្នាំផ្សះឡើយ។

បើតាមការិយាល័យជលផល និងហ្គេមនៃរដ្ឋអាឡាស្កា (Alaska Department of Fish and Game – ADF&G) តែងតែតាមដានយ៉ាងម៉ត់ចត់នូវចំនួនត្រីសាម៉ុងដែលហែលត្រឡប់មកវិញ (Run) និងការចាប់ត្រីជាលក្ខណៈពាណិជ្ជកម្ម (Harvest)។ នៅក្នុងឆ្នាំ២០២៦ នេះ ចំនួនផលនេសាទត្រីសាម៉ុនធម្មជាតិគ្រប់ប្រភេទនៅរដ្ឋអាឡាស្កា ត្រូវបានគេព្យាករថានឹងមានការធ្លាក់ចុះមកនៅត្រឹមប្រមាណ ១២៥,៥ លានក្បាល ដែលចំនួននេះមានការថយចុះប្រហែល ៣៦% បើធៀបនឹងឆ្នាំ២០២៥ កន្លងទៅ ដោយសារតែការប្រែប្រួលនៃវដ្តធម្មជាតិរបស់ត្រីខ្លះ។

គួរជម្រាបជូនថា ការនេសាទត្រីសាម៉ុនអាឡាស្កា គឺជាឧស្សាហកម្មដ៏ធំ និងល្បីល្បាញបំផុតមួយនៅលើពិភពលោក ដោយសារតែការគ្រប់គ្រងប្រកបដោយនិរន្តរភាព (Sustainability) និងគុណភាពខ្ពស់នៃត្រីសាម៉ុងធម្មជាតិ។ ក្នុងនោះការនេសាទនៅរដ្ឋនេះ ត្រូវបានបែងចែកជាបីធំៗ ដូចជា ការនេសាទលក្ខណៈពាណិជ្ជកម្ម ការនេសាទលក្ខណៈកីឡា/កម្សាន្ត និងការនេសាទលក្ខណៈប្រពៃណី/ជីវភាព៕​

The post អាឡាស្កា ជារដ្ឋសម្បូរត្រីសាលម៉ុនធម្មជាតិច្រើនបំផុតនៅលើពិភពលោក ល្បីទាំងគុណភាព និងរសជាតិ appeared first on .

ន័រវេសនាំចេញត្រីសាលម៉ុនស្រស់ធំជាងគេបំផុតនៅលើពិភពលោក មួយឆ្នាំកើបចំណូល ១០ពាន់លានដុល្លារ
ន័រវេស គឺជាប្រទេសនាំចេញត្រីសាលម៉ុនស្រស់ៗ ធំជាងគេបំផុតនៅលើពិភពលោក ដោយនាំចេញត្រីសាលម៉ុនអាត្លង់ទិកប្រហែល ១,២ លានតោនជារៀងរាល់ឆ្នាំ ដែលមានតម្លៃប្រហែល ១០ពាន់លានដុល្លារ។

ប្រទេសនេះមានចំនួនប្រហែលពាក់កណ្តាលនៃផលិតកម្មត្រីសាលម៉ុនសរុបទូទាំងពិភពលោក និងគ្រប់គ្រងទីផ្សារតាមរយៈការចិញ្ចឹមនៅក្នុងបរិមាណដ៏ខ្ពស់។ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅអាស៊ី (រួមទាំងប្រទេសចិន និងជប៉ុន) សុទ្ធសឹងតែជាអ្នកនាំចូលត្រីសាលម៉ុនកំពូលៗ របស់ន័រវេស។

ទន្ទឹមនឹងនេះ ប្រទេសឈីលីជាប់លេខ២ ដោយនាំចេញត្រីសាលម៉ុនចន្លោះពី ៧០០ ០០០ ទៅ ៨០០ ០០០ តោនជារៀងរាល់ឆ្នាំ។ ប្រទេសនេះ ជាអ្នកផ្គត់ផ្គង់ចម្បងទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក៏ដូចជាអាមេរិកឡាទីន និងអាស៊ី ផងដែរ។

គួរជម្រាបជូនផងដែរថា ក្រៅតែពីន័រវេស និងឈីលី ប្រទេសនាំចេញត្រីសាលម៉ុនសំខាន់ៗផ្សេងទៀត រួមមានចក្រភពអង់គ្លេស (ស្កុតឡេន) កាណាដា កោះហ្វារ៉ូ និងរុស្ស៊ីជាដើម ដែលជាប្រទេសនាំចេញប្រភេទត្រីសាលម៉ុនប៉ាស៊ីហ្វិកភាគច្រើន៕​

The post ន័រវេសនាំចេញត្រីសាលម៉ុនស្រស់ធំជាងគេបំផុតនៅលើពិភពលោក មួយឆ្នាំកើបចំណូល ១០ពាន់លានដុល្លារ appeared first on .