មកដឹងពីប្រភេទត្រីសាលម៉ុន មានតម្លៃថ្លៃបំផុតនៅលើពិភពលោក តែមិនមែនមកពីជប៉ុន

អន្តរជាតិ

ត្រីសាលម៉ុន ត្រូវបានគេបែងចែកជាច្រើនប្រភេទ ខណៈពេលដែលតម្លៃក៏មានការប្រែប្រួលខុសៗ ទៅតាមនោះដែរ ជាពិសេសលើប្រភេទ និងគុណភាពរបស់សាច់ត្រី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញខាងក្រោមនេះ គឺជាត្រីសាលម៉ុនដែលត្រូវបានគេទទួលស្គាល់ថាមានតម្លៃថ្លៃដាច់គេ និងមានឱជារសឆ្ងាញ់ពិសាបំផុតក្នុងពិភពលោក។

– ត្រីសាលម៉ុន ឃបភើ រីវើ ឃីង (Copper River King Salmon)

ត្រីនេះមានប្រភពមកពីទន្លេ Copper ក្នុងរដ្ឋអាឡាស្កា (Alaska) សហរដ្ឋអាមេរិក វាមានតម្លៃថ្លៃ ដោយសារតែត្រីប្រភេទនេះមានរដូវកាលនេសាទខ្លីខ្លាំង (ចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា និងមានរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ)។ ដោយសារវាត្រូវហែលឆ្លងកាត់ចរន្តទឹកទន្លេដ៏ខ្លាំងនិងវែងឆ្ងាយ រាងកាយរបស់វាផ្ទុកទៅដោយជាតិខ្លាញ់ធម្មជាតិ (Omega-3) ខ្ពស់បំផុត ដែលធ្វើឱ្យសាច់មានភាពទន់ ពេលញ៉ំឆាប់រលាយក្នុងមាត់។ តម្លៃសាច់ស្រស់របស់វាអាចហក់ឡើងចាប់ពី ៦០ទៅ៨០ ឬលើសនេះក្នុងមួយគីឡូក្រាម ទៅតាមឆ្នាំនីមួយៗ។

– ត្រីសាលម៉ុន អូរ៉ា ឃីង (Ōra King Salmon)

ត្រីនេះមានប្រភពមកពីប្រទេសនូវែលសេឡង់ (New Zealand)។ វាត្រូវបានគេប្រសិទ្ធនាមថាជា “Wagyu នៃពិភពត្រីសាលម៉ុន”។ វាជាពូជត្រីលំដាប់ខ្ពស់ដែលគេចិញ្ចឹមក្នុងលក្ខខណ្ឌធម្មជាតិស្អាតបរិសុទ្ធបំផុត និងមានការគ្រប់គ្រងហ្សែនយ៉ាងតឹងរ៉ឹង។ សាច់របស់វាមានពណ៌ទឹកក្រូចស្រស់ស្អាតខ្លាំង មានស្រទាប់ខ្លាញ់បែកម៉ដ្ដច្បាស់ៗ និងជាជម្រើសទីមួយរបស់ចុងភៅលំដាប់ផ្កាយ Michelin ជុំវិញពិភពលោក។

ត្រីសាលម៉ុន អូរ៉ា ឃីង នៅពេលព្រលះរួច មានតម្លៃចន្លោះពី ១០៥ដល់១២៥ដុល្លារ ក្នុងមួយឡូក្រាម។ ដោយឡែកត្រីមួយក្បាលទាំងមូល មានតម្លៃចន្លោះពី ៣០០ដល់ ៣២០ដុល្លារសម្រាប់ត្រីមួយក្បាល (ទម្ងន់ចន្លោះពី ៣,៥ទៅ៤,៥គីឡូក្រាម)៕​