ថវិកាជាតិ

សេតវិមាន ស្នើថវិកាសម្រាប់វិស័យការពារជាតិបន្ថែមដល់ចំនួនជិត ១,៥ទ្រីលានដុល្លារ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើសុំឲ្យសភាអនុម័តថវិកាការពារជាតិចំនួនជិត ១,៥ទ្រីលានដុល្លារសម្រាប់ឆ្នាំ២០២៧ ខណៈដែលជម្លោះកំពុងបន្តជាមួយអ៊ីរ៉ង់ធ្វើឲ្យការចំណាយកើនឡើង។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន Reuters។

សេតវិមានបានប្រកាសពីសំណើថ្មីនេះ នៅថ្ងៃទី៣ ខែមេសា នៅក្នុងសំណើថវិកាចំនួន ៩២ ទំព័ររបស់ខ្លួនដែលបានដាក់ជូនសភា រួមជាមួយនឹងសេចក្តីសង្ខេបដែលគូសបញ្ជាក់ពីអាទិភាពរបស់រដ្ឋបាលសហរដ្ឋអាមេរិកសម្រាប់ភ្នាក់ងារសហព័ន្ធ។

នៅក្នុងសំណើរបស់ លោក ត្រាំ បានសុំឲ្យសភាអនុម័តយ៉ាងឆាប់រហ័សនូវការចំណាយសម្រាប់វិស័យការពារជាតិជាង ១,១ទ្រីលានដុល្លារតាមរយៈដំណើរការបែងចែកស្តង់ដារ រួមទាំងការបែងចែកបន្ថែមចំនួន ៣៥០ពាន់លានដុល្លារ តាមរយៈយន្តការបោះឆ្នោតពិសេសមួយដើម្បីចៀសវាងការទាមទារការគាំទ្រពីគណបក្សប្រជាធិបតេយ្យ។

ជុំវិញសំណើនេះនឹងបង្កើនការចំណាយរបស់ក្រសួងការពារជាតិ រហូតដល់ចំនួន ១,៥ទ្រីលានដុល្លារ ពោលគឺច្រើនជាងឆ្នាំមុន ៤០% ដែលជាការកើនឡើងយ៉ាងខ្លាំង គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក ខណៈពេលដែលរដ្ឋបាលសហរដ្ឋអាមេរិក ខិតខំរក្សាប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ីរ៉ង់ និងបំពេញបន្ថែមនូវឃ្លាំងអាវុធដែលស្ទើរតែអស់របស់ខ្លួន។

ជម្រាបជូនថា សំណើថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះឆ្លុះបញ្ចាំងពីសម្ពាធហិរញ្ញវត្ថុកាន់តែខ្លាំងឡើងនៃជម្លោះនៅមជ្ឈិមបូព៌ា ដែលឥឡូវនេះចូលដល់សប្តាហ៍ទីប្រាំមួយហើយ និងបានបង្កឲ្យមានការប្រឈមមុខដាក់គ្នាខាងនយោបាយ នៅក្នុងសភាសហរដ្ឋអាមេរិកផងដែរ៕​

The post សេតវិមាន ស្នើថវិកាសម្រាប់វិស័យការពារជាតិបន្ថែមដល់ចំនួនជិត ១,៥ទ្រីលានដុល្លារ appeared first on .

កូរ៉េខាងត្បូង គ្រោងចែកលុយម្នាក់ ៣៩០ដុល្លារ ដល់ពលរដ្ឋចំនួន ៣៥,៨ លាននាក់ ចំពេលប្រេងឥន្ធនៈឡើងថ្លៃ​
កូរ៉េខាងត្បូង បានស្នើផ្តល់ជំនួយជាសាច់ប្រាក់ចំនួន ១០០,០០០-៦០០,០០០វ៉ុន (ឬស្មើ ៦៥-៣៩០ដុល្លារ) ក្នុងម្នាក់ៗ ដល់ពលរដ្ឋដែលរកចំណូលទាបបំផុតចំនួន ៧០% ឬប្រហែល ៣៥,៨ លាននាក់ ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។

យោងតាមចុះផ្សាយពីកាសែត The Korea Times បានរាយការណ៍ថា ចំនួនទឹកប្រាក់ដែលមនុស្សម្នាក់ៗទទួលបាននឹងអាស្រ័យលើប្រាក់ចំណូលរបស់ពួកគេ និងកន្លែងដែលពួកគេរស់នៅ។

អ្នកដែលរស់នៅក្នុងតំបន់ទីប្រជុំជនសេអ៊ូលនឹងទទួលបានលុបអប្បបរមា ១០០,០០០វ៉ុន ខណៈពេលដែលប្រជាជនរស់នៅក្នុងតំបន់ដែលមានមនុស្សរស់នៅតិច នឹងទទួលបានរហូតដល់ ២៥០,០០០វ៉ុន។

ក្រុមងាយរងគ្រោះនឹងទទួលបានការគាំទ្រកាន់តែច្រើន ដោយគ្រួសារឪពុកម្តាយនៅលីវ និងគ្រួសារដែលនៅជិតបន្ទាត់នៃភាពក្រីក្រ នឹងទទួលបាន ៤៥០,០០០វ៉ុន និងអ្នកមានជីវភាពក្រខ្សត់បំផុត នឹងទទួលបាន ៥៥០,០០០វ៉ុន។ អ្នកដែលរស់នៅក្រៅតំបន់រដ្ឋធានីនឹងទទួលបាន ៥០,០០០វ៉ុនបន្ថែម។

ជម្រាបជូនថា គម្រោងផ្តល់ជំនួយចុងក្រោយបំផុតនេះ គឺជាផ្នែកមួយនៃសំណើស្នើសុំថវិកាបន្ថែមចំនួន ២៦,២ទ្រីលានវ៉ុន របស់ប្រធានាធិបតី លោក Lee Jae Myung ដែលមានគោលបំណងបន្ធូរបន្ថយសម្ពាធថ្លៃដើមនៃការរស់នៅដែលបណ្តាលមកពីការកើនឡើងនៃតម្លៃប្រេងក្នុងអំឡុងពេលជម្លោះនៅមជ្ឈិមបូព៌ា៕

The post កូរ៉េខាងត្បូង គ្រោងចែកលុយម្នាក់ ៣៩០ដុល្លារ ដល់ពលរដ្ឋចំនួន ៣៥,៨ លាននាក់ ចំពេលប្រេងឥន្ធនៈឡើងថ្លៃ​ appeared first on .

កូរ៉េខាងត្បូង ស្នើថវិកាបន្ថែមចំនួន ១៧,៣ពាន់លានដុល្លារ ដើម្បីកាត់បន្ថយវិបត្តិ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា
កូរ៉េខាងត្បូង បានស្នើថវិកាបន្ថែមរបស់រដ្ឋាភិបាលចំនួន ១៧,៣ពាន់លានដុល្លារ នៅថ្ងៃអង្គារនេះ ដើម្បីគាំទ្រដល់អ្នកប្រើប្រាស់ និងក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការកើនឡើងនៃតម្លៃប្រេងដែលបង្កឡើងដោយសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានបង្កើនហានិភ័យនៃកំណើន និងអតិផរណាសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំទីបួនរបស់អាស៊ី ក៏ដូចជាប្រទេសនាំចូលប្រេងធំជាងគេទីបួនរបស់ពិភពលោកផងដែរ ខណៈ ៧០% នៃការទិញប្រេងសរុបរបស់ខ្លួនគឺបានមកពីមជ្ឈិមបូព៌ា។

គួរឲ្យដឹងថា នេះគឺជាថវិកាបន្ថែមលើកទីពីរហើយក្នុងរយៈពេលតិចជាងមួយឆ្នាំ ក្រោមការដឹកនាំរបស់រដ្ឋបាលប្រធានាធិបតី លោក Lee Jae Myung ដែលបានសន្យាថានឹងបន្តគោលនយោបាយសារពើពន្ធពង្រីក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ចាប់តាំងពីចូលកាន់តំណែងកាលពីខែមិថុនាកន្លងទៅ។

យោងតាមក្រសួងថវិកា បានបង្ហាញឲ្យដឹងថាផែនការចំណាយចំនួន ២៦,២ទ្រីលានវ៉ុន (១៧,៣ពាន់លានដុល្លារ) រួមមានវិធានការចំនួន ១០,១ទ្រីលានវ៉ុនសម្រាប់ឆ្លើយតបទៅនឹងតម្លៃប្រេងខ្ពស់ ការគាំទ្រចំនួន ២,៨ទ្រីលានវ៉ុនសម្រាប់អ្នកមានប្រាក់ចំណូលទាប និងយុវជន និង ២,៦ទ្រីលានវ៉ុន សម្រាប់ក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយជម្លោះនៅមជ្ឈិមបូព៌ា។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងថវិកា លោក Park Hong-keun បាននិយាយថា ៖” ក្រៅពីទិន្នន័យសេដ្ឋកិច្ច ការលំបាក និងការថប់បារម្ភដែលប្រជាជន និងក្រុមហ៊ុនរបស់យើងកំពុងជួបប្រទះគឺខ្លាំងជាងពេលណាៗទាំងអស់។ ហើយការឆ្លើយតបជាមុនរបស់រដ្ឋាភិបាលយើង គឺសំខាន់ជាងអ្វីផ្សេងទៀត”៕​

The post កូរ៉េខាងត្បូង ស្នើថវិកាបន្ថែមចំនួន ១៧,៣ពាន់លានដុល្លារ ដើម្បីកាត់បន្ថយវិបត្តិ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា appeared first on .

កូរ៉េខាងត្បូង ដាក់ចេញថវិកាសង្គ្រោះបន្ទាន់ចំនួន ១៧ពាន់លានដុល្លារ សម្រាប់សម័យសង្គ្រាម
កូរ៉េខាងត្បូង មានគោលបំណងដាក់ចេញថវិកាបន្ថែមជិត ១៧ពាន់លានដុល្លារ សម្រាប់សម័យសង្គ្រាម និងពង្រីកការកាត់បន្ថយពន្ធប្រេងឥន្ធនៈ ខណៈពេលដែលជម្លោះនៅអ៊ីរ៉ង់ជំរុញឲ្យតម្លៃថាមពលសកលកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៦ ខែមីនាថា មន្ត្រីមានគោលបំណងរៀបចំថវិកាបន្ថែមដែលមានតម្លៃ ២៥ទ្រីលានវ៉ុន (១៦,៦ពាន់លានដុល្លារ) នៅខែក្រោយ ដែលទទួលមូលនិធិបានមកពីចំណូលពន្ធលើស ដើម្បីឆ្លើយតបទៅនឹងជម្លោះមជ្ឈិមបូព៌ាដែលកំពុងអូសបន្លាយ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងថវិកា លោក Park Hong-keun ក៏បាននិយាយផងដែរថា សេចក្តីព្រាងច្បាប់នេះមានគោលបំណងគាំទ្រដល់ក្រុមហ៊ុនខ្នាតតូច និងមធ្យម និងគ្រួសារងាយរងគ្រោះដែលរងផលប៉ះពាល់ដោយសង្គ្រាមដ៏អូសបន្លាយ។

លោក Park បាននិយាយថា ៖”ដំបូងយើងនឹងបន្ធូរបន្ថយបន្ទុកលើប្រជាពលរដ្ឋដែលបណ្តាលមកពីតម្លៃប្រេងខ្ពស់ និងគាំទ្រដល់ការអនុវត្តដោយរលូននៃប្រព័ន្ធកំណត់តម្លៃប្រេង ដើម្បីរក្សាស្ថិរភាពតម្លៃប្រេងឥន្ធនៈក្នុងស្រុក និងកាត់បន្ថយថ្លៃប្រេងឥន្ធនៈ”។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung កាលពីពេលមុននេះ ក៏បានជំរុញឲ្យរដ្ឋាភិបាលរៀបចំថវិកាបន្ថែមដែលមានគោលបំណងធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាព គាំទ្រដល់ឧស្សាហកម្មដែលរងផលប៉ះពាល់ និងពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ៕​

The post កូរ៉េខាងត្បូង ដាក់ចេញថវិកាសង្គ្រោះបន្ទាន់ចំនួន ១៧ពាន់លានដុល្លារ សម្រាប់សម័យសង្គ្រាម appeared first on .

ចិន បង្កើនថវិកាលើវិស័យការពារជាតិរហូតដល់ជិត ២៨៧ពាន់លានដុល្លារ នៅឆ្នាំនេះ
ប្រទេសចិន ត្រូវបានគេរំពឹងថានឹងបង្កើនការចំណាយរហូតដល់ជិត ២៨៧ពាន់លានដុល្លារលើវិស័យការពារជាតិនៅឆ្នាំនេះ ដែលជាការកើនឡើង ៧% បើធៀបទៅនឹងឆ្នាំ២០២៥ និងប្រហែលមួយភាគបីនៃថវិកាការពារជាតិរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។

យោងតាមអ្នកជំនាញ ទឹកប្រាក់ដ៏ច្រើននេះ នឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើនប្រាក់ខែទាហាន រៀបចំការបណ្តុះបណ្តាល និងលំហាត់យោធានៅជុំវិញកោះតៃវ៉ាន់ បង្កើនសមត្ថភាពសង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិត ទិញអាវុធ និងឧបករណ៍ទំនើបៗ និងច្រើនទៀត។

យ៉ាងណាមិញ ចំពោះការកើនឡើងនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការបិទគម្លាតជាមួយសហរដ្ឋអាមេរិក ដែលនឹងចំណាយជិត ៩៦២ពាន់លានដុល្លារលើវិស័យការពារជាតិក្នុងឆ្នាំសារពើពន្ធ ២០២៦។ ការសម្រេចចិត្តនេះក៏ឆ្លុះបញ្ចាំងពីគោលនយោបាយរក្សាស្ថិរភាពផងដែរ ខណៈពេលដែលទីក្រុងប៉េកាំងកំពុងបន្តយុទ្ធនាការប្រឆាំងអំពើពុករលួយយ៉ាងទូលំទូលាយនៅក្នុងវិស័យយោធារបស់ខ្លួន។

ជម្រាបជូនថា ប្រទេសចិនរក្សាការកើនឡើងប្រចាំឆ្នាំជាលំដាប់នៃថវិកាការពារជាតិរបស់ខ្លួននៅចន្លោះពី ៧-៨% ប៉ុន្តែការចំណាយយោធារបស់ខ្លួនជាភាគរយនៃផលិតផលក្នុងស្រុកសរុបត្រូវបានចាត់ទុកថាមានកម្រិតមធ្យម។ ថវិកាការពារជាតិឆ្នាំ២០២៤ របស់ប្រទេសចិនគឺស្មើនឹង ១,៧% នៃផលិតផលក្នុងស្រុកសរុប ដែលទាបជាង ៣,៤% របស់សហរដ្ឋអាមេរិក និង ៧,១% របស់រុស្ស៊ី។នេះបើយោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម (SIPRI)៕

The post ចិន បង្កើនថវិកាលើវិស័យការពារជាតិរហូតដល់ជិត ២៨៧ពាន់លានដុល្លារ នៅឆ្នាំនេះ appeared first on .

ជប៉ុន ឈានដល់ការអនុម័តថវិកាជាតិច្រើនបំផុតបំបែបកំណត់ត្រា ជិត ៨០០ពាន់លានដុល្លារ
រដ្ឋាភិបាលរបស់ប្រទេសជប៉ុន នៅថ្ងៃទី២៦ ខែធ្នុ បានឈានដល់ការអនុម័តថវិកាជាតិបំបែកកំណត់ត្រា សម្រាប់ឆ្នាំសារពើពន្ធខាងមុខ ដើម្បីចំណាយទៅលើអ្វីៗគ្រប់បែបយ៉ាង រាប់ចាប់តាំងពីវិស័យការពារជាតិ រហូតដល់ការចំណាយកាន់តែច្រើនលើសន្តិសុខសង្គម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ថវិកាសរុបចំនួន ១២២,៣ទ្រីលានយ៉េន (៧៨២ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធខាងមុខដែលគិតចាប់ពីខែមេសា ឆ្នាំ២០២៦ តទៅ នឹងរួមបញ្ចូលថវិកាប្រហែល ៩ទ្រីលានយ៉េនបន្ថែមទៀត សម្រាប់ការចំណាយទៅលើវិស័យការពារជាតិ ខណៈពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី​ Sanae Takaichi មានគោលបំណងពន្លឿនការធ្វើឲ្យប្រសើរឡើងនៃយោធារបស់ខ្លួន ចំពេលកំពុងមានភាពតានតឹងជាមួយប្រទេសចិន។

មិនតែប៉ុណ្ណោះ ក្នុងចំណោមថវិកាដ៏ច្រើនលើសលប់ នឹងត្រូវបែងចែកមួយផ្នែកទៀត សម្រាប់ការកសាងប្រព័ន្ធការពារឆ្នេរសមុទ្រ SHIELD ផងដែរ ដែលនឹងត្រូវដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក ដើម្បីទប់ស្កាត់ការឈ្លានពានណាមួយដោយកងព័ទបរទេស។

គួរឲ្យដឹងថា ថវិកាដែលកំពុងត្រូវបានពង្រីកនេះ បានកើតឡើងនៅពេលដែលទីផ្សារកំពុងមានការព្រួយបារម្ភអំពីគោលនយោបាយចំណាយដ៏ធំរបស់លោកស្រី Takaichi ដែលបន្ថែមទៅលើបំណុលសាធារណៈរបស់ប្រទេសជប៉ុនបន្ថែមទៀត។

ជម្រាបជូនផងដែរថា បច្ចុប្បន្នប្រទេសជប៉ុនមានសមាមាត្របំណុលធៀបទៅនឹងផលិតផលក្នុងស្រុកសរុប (GDP) ធំបំផុតក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗ ផ្សេងទៀត ដែលត្រូវបានគេព្យាករថានឹងឈានដល់ ២៣២,៧% នៅឆ្នាំនេះ ។នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)៕​

The post ជប៉ុន ឈានដល់ការអនុម័តថវិកាជាតិច្រើនបំផុតបំបែបកំណត់ត្រា ជិត ៨០០ពាន់លានដុល្លារ appeared first on .

ជប៉ុន គ្រោងបង្កើនថវិកាជាតិដល់ជិត ៧ពាន់លានដុល្លារ ដើម្បីដោះស្រាយគ្រោះរញ្ជួយដីធ្ងន់ធ្ងរ
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៤ ខែមករាកន្លងទៅថា រដ្ឋាភិបាលរបស់ខ្លួន គ្រោងនឹងបង្កើនថវិកាបម្រុងទ្វេដង ដល់ ១ទ្រីលានយ៉េន (៦,៩ពាន់លានដុល្លារ) ក្នុងការដោះស្រាយគ្រោះរញ្ជួយដីធ្ងន់ធ្ងរដែលបានកើតឡើងកាលពីដើមខែនេះកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Kishida បានប្រកាសពីផែនការថ្មីនេះ បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចទៅកាន់តំបន់ដែលត្រូវបានបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នៅក្នុងខេត្ត Ishikawa និងតំបន់ជុំវិញនោះ ដើម្បីវាយតម្លៃការខូចខាត និងជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

កញ្ចប់ថវិកាសង្គ្រោះបន្ទាន់នេះ នឹងមានវិធានការដូចជាការធានាលំនៅដ្ឋានបណ្តោះអាសន្នសម្រាប់អ្នកដែលរងផលប៉ះពាល់ និងការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ ដែលបានវាយប្រហារមកលើឧបទ្វីប Noto ក្នុងតំបន់ឆ្នេរសមុទ្រជប៉ុន។

គួរឲ្យដឹងថា ផែនការនេះក៏នឹងរួមបញ្ចូលផងដែរនូវជំហានដើម្បីកែច្នៃកាកសំណល់ពីគ្រោះមហន្តរាយឡើងវិញ រួមទាំងការជួយកសាងឡើងវិញនូវឧស្សាហកម្ម កសិកម្ម វិស័យនេសាទ និងទេសចរណ៍ ផងដែរ។

កាលពីសប្តាហ៍មុន គណៈរដ្ឋមន្ត្រីរបស់លោក Kishida បានយល់ព្រមពង្រីកទំហំថវិកាដល់ ៤,៧៤ពាន់លានយ៉េន ពីមូលនិធិបំរុងក្រោមថវិកាសារពើពន្ធឆ្នាំ ២០២៣ ដើម្បីជួយដល់វិធានការផ្តល់ហិរញ្ញប្បទាន រួមទាំងជំនួយដល់អ្នកស្រុកដែលរងផលប៉ះពាល់។

ជម្រាបជូនផងដែរថា ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនេះ បានកើនឡើងដល់ ២២៣ នាក់គិតត្រឹមថ្ងៃសៅរ៍ សប្តាហ៍មុន ដោយប្រជាជននៅតំបន់រងគ្រោះដោយសារគ្រោះរញ្ជួយដីនោះ បានប្រឈមមុខនឹងបញ្ហាផ្លូវថ្នល់ដាច់ និងគ្មានទឹកផ្គត់ផ្គង់៕

The post ជប៉ុន គ្រោងបង្កើនថវិកាជាតិដល់ជិត ៧ពាន់លានដុល្លារ ដើម្បីដោះស្រាយគ្រោះរញ្ជួយដីធ្ងន់ធ្ងរ appeared first on .

​ជប៉ុន នឹងទាញយកថវិកាបម្រុងជាង ៣០លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីធ្ងន់ធ្ងរ
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយនៅថ្ងៃសុក្រ ទី៥ ខែមករានេះថា រដ្ឋាភិបាលរបស់ខ្លួននឹងទាញយកថវិកាបម្រុងចំនួន ៤,៧៤ពាន់លានយ៉េន (៣២,៧លានដុល្លារ) ដើម្បីរ៉ាប់រងការខូចខាតដោយសារតែគ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរ ជាពិសេសខេត្ត Ishikawa ដែលរងគ្រោះខ្លាំងជាងគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

លោក Kishida បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ គឺលោក Shunichi Suzuki បន្តនូវជំហានចាំបាច់ ដើម្បីបង្កើនថវិកាបម្រុង ដើម្បីដោះស្រាយក្នុងគ្រោះធម្មជាតិនេះ ខណ:ពេលដែលផ្ទះសម្បែងរបស់ប្រជាជន ហាងលក់ទំនិញ ផ្លូវ និងទ្រព្យសម្បត្តិផ្សេងទៀត ត្រូវបានរងការខូតខាត។

គួរឲ្យដឹងថាកាលពីថ្ងៃព្រហស្បតិ៍ លោក Kishida បាននិយាយថា គណៈរដ្ឋមន្ត្រី នឹងធ្វើការអនុម័តការផ្តល់មូលនិធិសង្គ្រោះបន្ទាន់ នៅសប្តាហ៍ក្រោយ នៅពេលដែលរដ្ឋាភិបាលរបស់លោក បានចាត់វិធានការដើម្បីដោះស្រាយបន្ទាប់ពីគ្រោះរញ្ជួយដីធ្ងន់ធ្ងរក្នុងកម្រិត ៧,៦ រ៉ិចទ័រ ដែលបានកើតឡើងកាលពីថ្ងៃទី១ ខែមករា ដើមឆ្នាំ ២០២៤ នេះ។

ជម្រាបជូនផងដែរថា គិតត្រឹមថ្ងៃទី៤ ខែមករា មនុស្សយ៉ាងហោចណាស់ ៧៤នាក់ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត និងមានអ្នករបួសជាច្រើនរយនាក់ទៀត ខណ:នៅក្នុងខេត្ត Ishikawa មនុស្សប្រមាណ ៣ ៣០០នាក់ ត្រូវបានជម្លៀសចេញ ស្របពេលផ្ទះចំនួន ៣០ ០០០ ខ្នងគ្មានអគ្គិសនីប្រើប្រាស់៕

The post ​ជប៉ុន នឹងទាញយកថវិកាបម្រុងជាង ៣០លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីធ្ងន់ធ្ងរ appeared first on .

ហ្វីលីពីន អនុម័តកញ្ចប់ថវិកាបំបែកកំណត់ត្រាជាង ១០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៤ ខាងមុខ
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. កាលពីថ្ងៃទី២០ ខែធ្នូកន្លងទៅ បានចុះហត្ថលេខាលើកញ្ចប់ថវិកាជាតិ សម្រាប់ឆ្នាំ២០២៤ ដែលមានតម្លៃជាង ៥,៧ទ្រីលានប៉េសូ (១០៣,៣ពាន់លានដុល្លារ) ដែលក្នុងនោះរួមបញ្ចូលទាំងផែនការដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច។

តាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឲ្យដឹងទៀតថា ជុំវិញការអនុម័តទៅលើកញ្ចប់ថវិកាថ្មីនេះ គឺមានចំនួនច្រើនជាងជិត ១០% ពីថវិកាដែលត្រូវបានអនុម័តកាលពីឆ្នាំ ២០២៣ កន្លងទៅ និងជាចំនួនដ៏ខ្ពស់បំផុតមិនធ្លាប់មានពីមុនមកផងដែរ។

នៅក្នុងសុន្ទរកថាមួយបន្ទាប់ពីការចុះហត្ថលេខាលើកញ្ចប់ថវិកានេះ លោក Marcos បាននិយាយថា រដ្ឋាភិបាលរបស់លោក បានធ្វើការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះអភិបាលកិច្ចល្អ និងចំណាយទៅលើថវិកានេះប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

យ៉ាងក៏ដោយ រដ្ឋាភិបាលហ្វីលីពីនមិនទាន់បានប្រកាសលម្អិតអំពីការបែងចែកចំពោះថវិកានេះនៅឡើយទេ ប៉ុន្តែយោងតាមរដ្ឋធម្មនុញ្ញ ការចំណាយលើវិស័យអប់រំ គឺត្រូវបានចាត់ទុកថាជាគោលដៅ​អាទិភាព​មួយ។

ទន្ទឹមនេះ ក្រុមអ្នកវិភាគបានធ្វើការព្យាករថា ហ្វីលីពីននឹងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើននៅឆ្នាំ២០២៤ ខាងមុខ ជាពិសេសទៅលើបាតុភូតគ្រោះរាំងស្ងួត El Ninoដោយវានឹងកាត់បន្ថយទិន្នផលកសិកម្មរបស់ប្រទេសយ៉ាងច្រើន។

ជម្រាបជូនផងដែរថា​ សម្រាប់ថវិកាជាតិដែលត្រូវបានស្នើឡើងនៅក្នុងឆ្នាំ ២០២៥ វិញ រដ្ឋាភិបាលហ្វីលីពីនបានកំណត់យកចំនួនរហូតដល់ទៅ ៦,១២ទ្រីលានប៉េសូ (១១០ពាន់លានដុល្លារ) ឯណោះ ៕

The post ហ្វីលីពីន អនុម័តកញ្ចប់ថវិកាបំបែកកំណត់ត្រាជាង ១០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៤ ខាងមុខ appeared first on .

សិង្ហបុរី បញ្ចេញថវិកាជាង ៨០០លានដុល្លារបន្ថែម ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាជន
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសសិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសផ្តល់ថវិកាបន្ថែមចំនួន ១,១ពាន់លានដុល្លារសិង្ហបុរី (៨០២លានដុល្លារ) ដើម្បីជួយដោះស្រាយបញ្ហានៃការកើនឡើងថ្លៃរស់នៅ របស់ប្រជាជន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ចំពោះកញ្ចប់ថវិកាថ្មីនេះ គឺនឹងត្រូវបន្ថែមពីលើចំនួន ១,៥ពាន់លានដុល្លារសិង្ហបុរី ដែលរដ្ឋាភិបាលបានប្រកាស កាលពីក្នុងខែមិថុនា សម្រាប់ជួយសម្រួលទៅដល់ប្រជាជន ដែលមានប្រាក់ចំណូលទាប និងធម្យម ។

គួរឱ្យដឹងផងដែរថា ជុំវិញការប្រកាសអំពីការបន្ថែមកញ្ចប់ថវិកាថ្មីនេះ គឺបានកើតឡើង ចំពេលដែលអត្រាអតិផរណារបស់សិង្ហបុរី នៅក្នុងខែសីហា បានធ្លាក់ចុះមកនៅត្រឹម ៣,៤% បើធៀបទៅនឹងកម្រិត ៥,៥% កាលពីក្នុងខែមករា និងកុម្ភ: ។

ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុសិង្ហបុរី បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខណ:ពេលដែលអតិផរណា បានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតក៏ដោយ ប៉ុន្តែប្រជាជន នៅតែកំពុងដោះស្រាយជាមួយនឹងផលប៉ះពាល់ នៃការកើនឡើងថ្លៃសម្រាប់ការរស់នៅ ក្នុងតំបន់ផ្សេងៗ ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Lawrence Wong បាននិយាយផងដែរថា ៖ “កំណើនសេដ្ឋកិច្ចនៅតែមានភាពយឺតយ៉ាវ ប៉ុន្តែយើងមិនរំពឹងថានឹងមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះទេ។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៅតែមាន ហើយវាអាចមានការរំខានដល់ការផ្គត់ផ្គង់អាហារ និងថាមពល នៅទូទាំងពិភពលោក” ៕

The post សិង្ហបុរី បញ្ចេញថវិកាជាង ៨០០លានដុល្លារបន្ថែម ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាជន appeared first on .