ធ្យូងថ្ម

អ្នកមានបំផុតរបស់ឥណ្ឌូណេស៊ី ត្រៀមលក់ភាគហ៊ុនតម្លៃរាប់ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនរ៉ែធ្យូងថ្មធំបំផុតរបស់ប្រទេស
មហាសេដ្ឋីមានបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី លោក Low Tuck Kwong និងកូនស្រីរបស់លោក គឺអ្នកនាង Elaine Low បានឈានដល់ការចុះកិច្ចព្រមព្រៀងជាលក្ខខណ្ឌមួយ ដើម្បីលក់ភាគហ៊ុន ៣០% នៅក្នុង Bayan Resources ដែលជាក្រុមហ៊ុនរ៉ែធ្យូងថ្មដ៏ធំបំផុតនៅក្នុងប្រទេស។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងថា អ្នកទិញយកភាគហ៊ុននេះ ត្រូវបានគេរំពឹងថាជាម្ចាស់ក្រុមហ៊ុន Jhonlin Group លោក Andi Syamsuddin Arsyad ដែលត្រូវបានគេស្គាល់ជាទូទៅថា Haji Isam។

លោក Haji Isam កំពុងទិញប្រហែលពាក់កណ្តាលនៃភាគហ៊ុនចំនួន ៦២% របស់លោក Low នៅក្នុងក្រុមហ៊ុន Bayan ខណៈពេលដែលក្រុមហ៊ុនរ៉ែធ្យូងថ្មដែលចុះបញ្ជីនៅទីផ្សារហ៊ុនហ្សាកាតាមួយនេះ បាននិងកំពុងប្រកាសរៀបចំកែសម្រួលអាជីវកម្មរបស់ខ្លួនឡើងវិញ។

គួរឲ្យដឹងថាក្រុមហ៊ុន Bayan ដែលប្រតិបត្តិការនៅក្នុងអណ្តូងរ៉ែធ្យូងថ្មធំជាងគេក្នុងប្រទេស Tabang/Pakar មិនបានបង្ហាញព័ត៌មានលម្អិតអំពីតម្លៃនៃការទិញយក ឬកាលបរិច្ឆេទកំណត់បញ្ចប់ប្រតិបត្តិការនេះនៅឡើយទេ។

ប៉ុន្តែទោះជាយ៉ាងណា យោងតាមសេចក្តីរាយការណ៍មួយបង្ហាញថា លោក Haji Isam បានផ្ដល់សំណើទិញភាគហ៊ុនគ្រប់គ្រងទាំងមូលរបស់លោក Low នៅក្នុងក្រុមហ៊ុន Bayan ក្នុងតម្លៃ ៣ពាន់លានដុល្លារ។

យោងតាមកាសែត The Business Times លោក Haji Isam ដែលត្រូវបានគេស្គាល់ថាជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិងកំពុងស្វែងរកការគ្រប់គ្រងលើក្រុមហ៊ុន Bayan នៅក្នុងកិច្ចព្រមព្រៀងមួយដែលនឹងធ្វើឱ្យលោកក្លាយជាអ្នកផលិតធ្យូងថ្មកំពូលមួយរូបក្នុងពិភពលោក៕

The post អ្នកមានបំផុតរបស់ឥណ្ឌូណេស៊ី ត្រៀមលក់ភាគហ៊ុនតម្លៃរាប់ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនរ៉ែធ្យូងថ្មធំបំផុតរបស់ប្រទេស appeared first on .

វៀតណាម ពិចារណាសង់រោងចក្រថាមពលធ្យូងថ្មបន្ថែម ក្រោយរងសម្ពាធពីជម្លោះជម្ឈិមបូព៌ា
រដ្ឋាភិបាលវៀតណាម កំពុងពិចារណាសាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្មបន្ថែមទៀត ដើម្បីធានាថាខ្លួនអាចបំពេញតម្រូវការថាមពលបាន ចំពេលសង្គ្រាមនៅអ៊ីរ៉ង់កាន់តែធ្វើឱ្យស្មុគស្មាញដល់ការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធឧស័្មនធម្មជាតិរាវ (LNG) របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

វៀតណាមដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលផលិតកម្មនៅអាស៊ីអាគ្នេយ៍ កំពុងស្វែងរកការបង្កើនសមត្ថភាពផលិតថាមពលរបស់ខ្លួន ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយផ្តោតលើថាមពលកកើតឡើងវិញ និងឧស្ម័ន LNG។

យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៨ ខែកក្កដាថា៖”នាពេលថ្មីៗនេះ ជម្លោះដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ាបានជះឥទ្ធិពលដល់សន្តិសុខនៃការផ្គត់ផ្គង់ឧស្ម័ន LNG ដែលបង្កើតឱ្យមានតម្រូវការក្នុងការពង្រឹងសន្តិសុខថាមពលបន្ថែមទៀត”។

រដ្ឋាភិបាលបានបន្តថា ខ្លួនអាចនឹងកែសម្រួលផែនការថាមពលជាតិ ដើម្បីបន្ថែមថាមពលដែលផលិតចេញពីធ្យូងថ្មទៅក្នុងល្បាយថាមពលរួមមួយ។ កន្លងមក វៀតណាមបានកំណត់គោលដៅមានបណ្តុំរោងចក្រថាមពលដើរដោយឧស្ម័ន LNG ដែលមានសមត្ថភាពសរុប ២២,៥ ហ្គីហ្គាវ៉ាត់ (GW) ត្រឹមឆ្នាំ២០៣០។

ប៉ុន្តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ វៀតណាមសម្រេចបានត្រឹមតែ ៧,៣% នៃគោលដៅនោះប៉ុណ្ណោះ ដែលភាគច្រើនបណ្តាលមកពីឧបសគ្គផ្នែកបទប្បញ្ញត្តិ និងការខ្វះការចាប់អារម្មណ៍ពីអ្នកវិនិយោគ ចំពេលសង្គ្រាមអ៊ីរ៉ង់ក៏បានបង្កើតជាក្តីបារម្ភអំពីសន្តិសុខនៃការផ្គត់ផ្គង់ឧស្ម័ន LNG ផងដែរ៕​

The post វៀតណាម ពិចារណាសង់រោងចក្រថាមពលធ្យូងថ្មបន្ថែម ក្រោយរងសម្ពាធពីជម្លោះជម្ឈិមបូព៌ា appeared first on .

លោក ត្រាំ ប្រកាសបញ្ចេញកញ្ចប់ជំនួយ ៧០០លានដុល្លារ ដើម្បីស្តាឧស្សាហកម្មធ្យូងថ្មឡើងវិញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីកញ្ចប់ជំនួយចំនួន ៧០០លានដុល្លារ ដើម្បីជួយសង្គ្រោះឧស្សាហកម្មធ្យូងថ្មឡើងវិញ ដែលថវិកាភាគច្រើនត្រូវបានប្រើប្រាស់នៅក្រោមច្បាប់អំណាចបន្ទាន់របស់ប្រធានាធិបតីសម័យសង្គ្រាមត្រជាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី៤ មិថុនា លោក ត្រាំ បានប្រកាសពីការចំណាយទឹកប្រាក់យ៉ាងច្រើន ដើម្បីគាំទ្ររោងចក្រថាមពលដើរដោយធ្យូងថ្មចំនួន ១៤ និងអណ្តូងរ៉ែធ្យូងថ្មចំនួន ៤២។ ការចំណាយភាគច្រើនត្រូវបានលោក ត្រាំ សន្មតថាជាច្បាប់ផលិតកម្មការពារជាតិឆ្នាំ១៩៥០ ដែលជាច្បាប់ផ្តល់អំណាចបន្ទាន់ដល់ប្រធានាធិបតីលើឧស្សាហកម្មទាក់ទងនឹងសន្តិសុខជាតិ។

មិនតែប៉ុណ្ណោះ កញ្ចប់ជំនួយនេះរួមបញ្ចូលទាំងទឹកប្រាក់ចំនួន ៤២៥លានដុល្លារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវរោងចក្រថាមពលដើរដោយធ្យូងថ្មចំនួន ១៣ និង ៧៥លានដុល្លារ ផ្សេងទៀត ដើម្បីគាំទ្រកំពង់ផែនាំចេញធ្យូងថ្មនៅរដ្ឋ California។

គួរជម្រាបជូនថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មើលឃើញគោលនយោបាយថាមពលជាបញ្ហាសន្តិសុខជាតិ ដោយមានគោលបំណងធានាអគ្គិសនីសម្រាប់ផ្គត់ផ្គង់ទៅលើមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។ នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងការិយាល័យ Oval លោក ត្រាំ រួមជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Doug Burgum និងរដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Wright បាននិយាយថាធ្យូងថ្ម នឹងជួយកាត់បន្ថយការចំណាយលើការរស់នៅសម្រាប់ជនជាតិអាមេរិកទាំងអស់៕​

The post លោក ត្រាំ ប្រកាសបញ្ចេញកញ្ចប់ជំនួយ ៧០០លានដុល្លារ ដើម្បីស្តាឧស្សាហកម្មធ្យូងថ្មឡើងវិញ appeared first on .

មហាសេដ្ឋីឥណ្ឌូណេស៊ី Ramlie ចាយលុយជិត ៤ពាន់លានដុល្លារ ទិញអណ្តូងរ៉ែធ្យូងថ្មនៅអូស្រ្តាលី​
ក្រុមហ៊ុន Dhilmar ដែលគាំទ្រដោយមហាសេដ្ឋីលំដាប់កំពូលឥណ្ឌូណេស៊ី​ លោក Alexander Ramlie បានចុះកិច្ចព្រមព្រៀងទិញយកអណ្តូងរ៉ែធ្យូងថ្ម Anglo American របស់ប្រទេសអូស្ត្រាលី ក្នុងតម្លៃរហូតដល់ ៣,៩ពាន់លានដុល្លារអាមេរិក ខណៈដែលតម្រូវការធ្យូងថ្មសម្រាប់ផលិតដែកថែបកើនឡើង។

យោងតាមការចុះផ្សាយពី VN Express បានបង្ហាញថា ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Dhilmar ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសនឹងត្រូវបង់ ២,៣ពាន់លានដុល្លារជាសាច់ប្រាក់ នៅពេលបញ្ចប់ប្រតិបត្តិការនៅត្រីមាសទីមួយនៃឆ្នាំ២០២៧ ជាមួយនឹងការទូទាត់បន្ថែមរហូតដល់ ១,៦ពាន់លានដុល្លារ នៅរយៈពេល ៥ឆ្នាំបន្ទាប់។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនអណ្តូងរ៉ែ Anglo American មានអតិថិជននៅទូទាំងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិកខាងត្បូង។ ក្រុមហ៊ុននេះដំណើរការអណ្តូងរ៉ែសរុបចំនួនប្រាំដែលបានផលិតធ្យូងថ្ម ចំនួន ៨,២ លានតោនកាលពីឆ្នាំមុន។ ប្រតិបត្តិការធំបំផុតពីររបស់ខ្លួនគឺ អណ្តូងរ៉ែ Moranbah North និងអណ្តូងរ៉ែ Grosvenor មានទីតាំងនៅរដ្ឋ Queensland ប្រទេសអូស្ត្រាលី។

ជម្រាបជូនថា លោក Ramlie បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៤ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់ក្នុងចំណោមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី។ លោកបម្រើការជានាយកប្រតិបត្តិរបស់ Dhilmar ដែលធ្លាប់បានទិញអណ្តូងរ៉ែមាស Eleonore នៅប្រទេសកាណាដាពីក្រុមហ៊ុនផលិតមាសរបស់សហរដ្ឋអាមេរិក Newmont ក្នុងតម្លៃ ជិត ៨០០លានដុល្លា កាលពីឆ្នាំមុន ផងដែរ៕​

The post មហាសេដ្ឋីឥណ្ឌូណេស៊ី Ramlie ចាយលុយជិត ៤ពាន់លានដុល្លារ ទិញអណ្តូងរ៉ែធ្យូងថ្មនៅអូស្រ្តាលី​ appeared first on .

លោក ត្រាំ បញ្ជាឲ្យមន្ទីរបញ្ចកោណទិញចូលថាមពលអគ្គិសនីដែលផលិតដោយធ្យូងថ្ម
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ​ បានបញ្ជាឲ្យមន្ទីរបញ្ចកោណទិញអគ្គិសនីដែលផលិតដោយធ្យូងថ្ម​ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយមួយរបស់លោក ដើម្បីជំរុញតម្រូវការឥន្ធនៈហ្វូស៊ីលមួយនេះឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera។

នៅក្នុងបទបញ្ជាប្រតិបត្តិមួយដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែកុម្ភៈ លោក ត្រាំ បានដឹកនាំក្រសួងការពារជាតិអាមេរិក ឲ្យចុះហត្ថលខាលើកិច្ចព្រមព្រៀងទិញរយៈពេលវែង ជាមួយបណ្តារោងចក្រថាមពលធ្យូងថ្ម និងផ្តល់អាទិភាពដល់ការប្រើប្រាស់ជាយុទ្ធសាស្រ្តនៃថាមពលដែលទាញចេញពីធ្យូងថ្ម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បទបញ្ជាថ្មីរបស់លោក ត្រាំ នេះ មិនបានបញ្ជាក់ថា មន្ទីរបញ្ចកោណនឹងទិញថាមពលប៉ុន្មាន ឬក្រោមលក្ខខណ្ឌហិរញ្ញវត្ថុអ្វីខ្លះនោះទេ។

មិនតែប៉ុណ្ណោះ ដោយនិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន ដែលមានការចូលរួមពីនាយកប្រតិបត្តិឧស្សាហកម្មធ្យូងថ្ម និងអ្នករុករករ៉ែជាច្រើន លោក ត្រាំ បានលើកឡើងថា ៖” អ្នកទាំងអស់គ្នាពិតជាបានចូលរួមចំណែកច្រើនណាស់។ យើងនឹងប្រែក្លាយធនធានធម្មជាតិទាំងនោះទៅជាទ្រព្យសម្បត្តិ និងក្តីសុបិនរបស់អាមេរិក”។

ជាមួយគ្នានេះ លោក ត្រាំ ក៏បានប្រកាសផងដែរថា ក្រសួងថាមពលអាមេរិក នឹងវិនិយោគទឹកប្រាក់ ១៧៥លានដុល្លារ ដើម្បីធ្វើឲ្យប្រសើឡើងនូវរោងចក្រថាមពលធ្យូងថ្មចំនួនប្រាំមួយ ស្ថិតនៅក្នុងរដ្ឋ North Carolina, Ohio, West Virginia, Kentucky និង Virginia។

ជម្រាបជូនថា ការផលិតធ្យូងថ្មនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះអស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយសារតែការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីថាមពលឧស្ម័នធម្មជាតិ និងថាមពលកកើតឡើងវិញ រួមទាំងថាមពលខ្យល់ វារីអគ្គិសនី និងថាមពលព្រះអាទិត្យ ជាដើម៕​

The post លោក ត្រាំ បញ្ជាឲ្យមន្ទីរបញ្ចកោណទិញចូលថាមពលអគ្គិសនីដែលផលិតដោយធ្យូងថ្ម appeared first on .

ត្រឹមបីខែដំបូងឆ្នាំនេះ វៀតណាម ចាយលុយជិត ២ពាន់លានដុល្លារ លើការនាំចូលធ្យូងថ្ម
វៀតណាម បានចំណាយទឹកប្រាក់ជាង ១,៨ពាន់លានដុល្លារ លើការនាំចូលធ្យូងថ្មប្រមាណ ១៧,២ លានតោន ក្នុងរយ:ពេល ៣ខែដំបូងនៃឆ្នាំនេះ ដោយភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់រោងចក្រថាមពលកំដៅរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមអគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញឲ្យដឹងថា ការនាំចូលធ្យូងថ្ម ក្នុងត្រីមាសទី១ឆ្នាំនេះ កើនឡើង ១៦,៧% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ប៉ុន្តែចំពោះតម្លៃវិញ បានធ្លាក់ចុះ ៧,៧% ដោយសារតែតម្លៃនាំចូលជាមធ្យមត្រឹមតែ ១០៥,១៨ដុល្លារ ក្នុងមួយតោន ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះជាង ២០%។

គួរឲ្យដឹងផងដែរថា ឥណ្ឌូណេស៊ី បន្តជាអ្នកផ្គត់ផ្គង់ធ្យូងថ្មីធំជាងគេបំផុតដល់វៀតណាម នៅក្នុងចំនួន ៦,៩៨ លានតោន ឬស្មើជាង ៤០% នៃការនាំចូលសរុប នៅក្នុងត្រីមាសទីមួយនេះ។ អូស្ត្រាលីជាប់ចំណាត់ថ្នាក់លេខ២ ដែលមានបរិមាណជាង ៥,៣៦ លានតោន ឬស្មើនឹង ៣១% នៃចំនួននាំចូលសរុប។

ទន្ទឹមនឹងនេះ រុស្ស៊ី​ជា​ដៃគូ​ធំបំផុត​ទី​៣​ដែល​ផ្គត់ផ្គង់​ធ្យូងថ្ម​សរុប ១,៤៤​ លាន​តោន​ ដែល​មាន​តម្លៃ​ជាង​២០៦​ លាន​ដុល្លារ​។ ខណៈពេលដែលបរិមាណកើនឡើងបន្តិច តម្លៃវិញបានធ្លាក់ចុះជិត ២៨% មកត្រឹម ១៤២,៣ ដុល្លារ ក្នុងមួយតោន។

ជម្រាបជូនផងដែរថា ជុំវិញការថយចុះនៃតម្លៃ ប៉ុន្តែមានការកើនឡើងនៃបរិមាណនាំចូលនេះ បង្ហាញថា តម្រូវការប្រើប្រាស់ធ្យូងថ្មក្នុងស្រុក របស់វៀតណាម នៅតែមានកម្រិតខ្ពស់ ជាពិសេសនៅក្នុងបរិបទដែលថាមពលដុតកំដៅ នៅតែមានចំណែកធំនៃប្រព័ន្ធផ្គត់ផ្គង់ថាមពលជាតិ៕

The post ត្រឹមបីខែដំបូងឆ្នាំនេះ វៀតណាម ចាយលុយជិត ២ពាន់លានដុល្លារ លើការនាំចូលធ្យូងថ្ម appeared first on .

ការនាំចេញធ្យូងថ្មរបស់អាមេរិក ទៅឥណ្ឌា ទំនងកើនឡើងខ្លាំង ដោយសារផែនការពន្ធគយរបស់ចិន
សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងទុកខ្ពស់ថានឹងជំរុញការនាំចេញធ្យូងថ្មរបស់ខ្លួន ទៅកាន់ប្រទេសឥណ្ឌាកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីប្រទេសចិន បានប្រកាសដាក់ពន្ធគយលើការនាំចូលប្រភពថាមពលពីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន កាលពីសប្តាហ៍មុនបាននិយាយថា ខ្លួននឹងយកពន្ធចំនួន ១៥% លើការនាំចូលធ្យូងថ្មរបស់សហរដ្ឋអាមេរិក។ ជុំវិញផែនការនេះ ត្រូវបានក្រុមមន្ត្រីជាច្រើន និយាយថា វានឹងអាចជំរុញឲ្យអ្នកក្រុមហ៊ុនរុករករ៉ែរបស់សហរដ្ឋអាមេរិក ផ្លាស់ប្តូរគោលដៅរបស់ខ្លួន ដោយធ្វើការដឹកជញ្ជូនមកកាន់ប្រទេសឥណ្ឌាជំនួសវិញ ខណ:ប្រទេសនេះ ត្រូវបានចាត់ទុកថាជាអ្នកនាំចូលធ្យូងថ្មធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីប្រទេសចិន។

លោក Vasudev Pamnani នាយកក្រុមហ៊ុន I-Energy Natural Resources របស់ប្រទេសឥណ្ឌា បាននិយាយថា នាវាដឹកធ្យូងថ្មរបស់សហរដ្ឋអាមេរិកចំនួន ៣ គ្រឿងដែលសន្មត់ថាត្រូវដឹកជញ្ជូនទៅកាន់ប្រទេសចិន បែរជាបានប្តូរទិសដៅមកចុះចតនៅប្រទេសឥណ្ឌាជំនួសវិញ ហើយនាវាដឹកធ្យូងថ្មប្រហែល ១០ ទៀតកំពុងផ្លាស់ប្តូរគោលដៅរបស់ពួកគេ ផងដែរ។

ទន្ទឹមនឹងនេះ លោក Malcolm Roberts ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនរុករករ៉ែធ្យូងថ្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក Peabody Energy បាននិយាយនៅក្នុងសន្និសិទជាមួយអ្នកវិភាគកាលពីសប្តាហ៍មុនថា ធ្យូងថ្មរបស់សហរដ្ឋអាមេរិកកាន់តែច្រើនអាចនឹងត្រូវដឹកទៅកាន់ប្រទេសឥណ្ឌា ស្របពេលធ្យូងថ្មអូស្ត្រាលីជាច្រើន អាចដឹកទៅកាន់ប្រទេសចិន ដោយសារតែផែនការពន្ធគយថ្មីរបស់រដ្ឋភិបាលទីក្រុងប៉េកាំង។

ជម្រាបជូនថា យោងតាមទិន្នន័យគយរបស់ចិន បានបង្ហាញឲ្យថា សហរដ្ឋអាមេរិកមានចំណែកទីផ្សារ ៩% នៃទីផ្សារធ្យូងថ្មសរុបនៅក្នុងប្រទេសចិន ក្នុងឆ្នាំ២០២៤ ខណៈពេលដែលអូស្ត្រាលីមាន ៨% នៃការនាំចូលធ្យូងថ្មទាំងអស់៕

The post ការនាំចេញធ្យូងថ្មរបស់អាមេរិក ទៅឥណ្ឌា ទំនងកើនឡើងខ្លាំង ដោយសារផែនការពន្ធគយរបស់ចិន appeared first on .

ចិន គ្រោងចាយលុយជាង ២០ពាន់លានដុល្លារ កែច្នៃធ្យូងថ្មទៅជាប្រេង ដើម្បីកាត់បន្ថយការនាំចូល
ក្រុមហ៊ុនផលិតធ្យូងថ្មធំជាងគេបំផុតរបស់ប្រទេសចិន CHN Energy Investment Group បានប្រកាសការវិនិយោគទឹកប្រាក់ចំនួន ២៤ពាន់លានដុល្លារ នៅក្នុងរោងចក្រកែច្នៃធ្យូងថ្ម ទៅជាប្រេង នៅទីក្រុង Hami ខេត្ត Xinjiang។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Benzinga។

គម្រោង​ដែលនឹងត្រូវចំណាយទឹកប្រាក់ដ៏ច្រើននេះ ​គ្រោង​នឹង​ចាប់ផ្តើម​ផលិត​ជាផ្លូវការ នៅក្នុង​ឆ្នាំ២០២៧ ជាមួយ​គោលបំណងធំ ក្នុងការ​បំប្លែង​ធ្យូងថ្ម​ប្រើប្រាស់ហើយ ​ទៅជា​ផលិតផល​ប្រេង។

ទន្ទឹមនឹងនេះ យោងតាមសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងទៀតថា រោងចក្រថ្មីនេះ នឹងមានសមត្ថភាពក្នុងបំប្លែង​ធ្យូងថ្ម​ ទៅជាផលិតឥន្ធន:សំយោគដូចជា សាំង និងម៉ាស៊ូត ដោយប្រើបច្ចេកវិទ្យាដ៏ទំនើប ខណ:វាក៏នឹងជួយកាត់បន្ថយការពឹងផ្នែករបស់ចិន លើការនាំចូលប្រេងពីក្រៅប្រទេស បានមួយផ្នែកធំ ផងដែរ។

ប្រទេសចិន បានផលិតធ្យូងថ្មសរុបចំនួន ៤,៧ ពាន់លានតោន ក្នុងឆ្នាំ២០២៣ ខណៈពេលដែលការប្រើប្រាស់ធ្យូងថ្មរបស់ខ្លួន ក្នុងការផលិតជាថាមពលអគ្គិសនី បានចាប់ផ្តើមធ្លាក់ចុះ ដោយសារតែការយកចិត្តទុកដាក់កាន់តែខ្លាំង ទៅលើថាមពលស្អាតជំនួសវិញ។

ជម្រាបជូនផងដែរថា ប្រទេស​ចិន ​បាន​និង​កំពុង​បង្កើន​គម្រោង​កែច្នៃធ្យូង​ថ្ម​ ទៅ​ជាប្រេង​របស់​ខ្លួន យ៉ាងច្រើន ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ សមត្ថភាពផលិតធ្យូងថ្មទៅជាប្រេង បានកើនឡើង ២៤% និងឈានដល់ ១១ លានតោនជារៀងរាល់ឆ្នាំ៕

The post ចិន គ្រោងចាយលុយជាង ២០ពាន់លានដុល្លារ កែច្នៃធ្យូងថ្មទៅជាប្រេង ដើម្បីកាត់បន្ថយការនាំចូល appeared first on .

ហ្វីលីពីន វ៉ាដាច់ចិន និងឥណ្ឌូណេស៊ី ក្លាយជាប្រទេសប្រើប្រាស់ធ្យូងថ្មច្រើនបំផុតមួយ
យោងតាមក្រុមអ្នកជំនាញផ្នែកថាមពល Ember ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ បានបង្ហាញឲ្យដឹងថា ការពឹងផ្នែករបស់ប្រទេសហ្វីលីពីនទៅលើការប្រើប្រាស់ធ្យូងថ្ម បានកើនឡើងដល់ទៅ ៦២% កាលពីឆ្នាំមុន ដោយនេះបានធ្វើឲ្យពួកគេវ៉ាដាច់ទាំងប្រទេសចិន ឥណ្ឌូណេស៊ី និងប៉ូឡូញ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ហ្វីលីពីន ក៏ជាប្រទេសដែលមានការប្រើប្រាស់ធ្យូងថ្មច្រើនជាងបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ នៅក្នុងឆ្នាំ២០២៣ ដោយសារតែការផលិតអគ្គិសនីពីថាមពលកកើតឡើងវិញ នៅក្នុងប្រទេសនេះ ហាក់នៅតែមានកម្រិតទាបបខ្លាំង។ ចំណែកឯការផលិតអគ្គិសនីចេញពីធ្យូងថ្មវិញ បានកើនឡើងដល់ ៦១,៩% កាលពីឆ្នាំមុន បើធៀបទៅនឹងការកើនឡើង ៥៩,១% នៅក្នុងឆ្នាំ២០២២។

ទន្ទឹមនឹងនេះ បើតាមលោកស្រី Dinita Setyawati អ្នកវិភាគគោលនយោបាយអគ្គិសនីជាន់ខ្ពស់សម្រាប់អាស៊ីអាគ្នេយ៍នៅ Ember Climate បានប្រាប់ទៅកាន់សារព៏ត៌មាន CNBC ថា ធ្យូងថ្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងសន្តិសុខថាមពលរបស់ប្រទេសហ្វីលីពីន។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក រោងចក្រថាមពលធ្យូងថ្មថ្មីៗជាច្រើនត្រូវបានសាងសង់ឡើង ដើម្បីបំពេញតម្រូវការអគ្គិសនីដែលមានកើនឡើងខ្លាំង។ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ការពឹងផ្អែកលើរោងចក្រថាមពលធ្យូងថ្មទាំងនេះនៅតែបន្ត។

ជម្រាបជូនផងដែរថា ហ្វីលីពីន ឈរនៅពីលើឥណ្ឌូណេស៊ី ដែលជាប្រទេសផលិតធ្យូងថ្មធំជាងគេទីប្រាំរបស់ពិភពលោកជាមួយនឹងចំណែកថាមពលដែលបានមកពីធ្យូងថ្មបានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន ៦១,៨% ស្របពេលប្រទេសចិន បានបោះជំហានយ៉ាងល្អក្នុងការកាត់បន្ថយការពឹងផ្នែកលើធ្យូងថ្ម សម្រាប់ផលិតអគ្គិសនី ជាមួយនឹងតម្រូវការធ្លាក់ចុះមកនៅត្រឹម ៦០,៧% ប៉ុណ្ណោះ៕

The post ហ្វីលីពីន វ៉ាដាច់ចិន និងឥណ្ឌូណេស៊ី ក្លាយជាប្រទេសប្រើប្រាស់ធ្យូងថ្មច្រើនបំផុតមួយ appeared first on .

ពីរខែដំបូងឆ្នាំនេះ ឥណ្ឌូណេស៊ីទំនងបំបែកកំណត់ត្រានាំចេញធ្យូងថ្មកម្តៅដល់ ៩០លានតោន
តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានលើកឡើងថា ការនាំចេញធ្យូងថ្មកំដៅរបស់ប្រទេសឥណ្ឌូណេស៊ីទៅកាន់ទីផ្សារក្រៅប្រទេស កំពុងតែស្ថិតលើផ្លូវឆ្ពោះទៅបំបែកកំណត់ត្រា ដ្បិត ការនាំចេញសម្រាប់រយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤នេះ នឹងកើនឡើដល់ទៅចំនួន ៩០លានតោនឯណោះ។

ប្រទេសឥណ្ឌូណេស៊ីទំនងជានឹងនាំចេញធ្យូងថ្មកម្តៅបានខ្ទង់ចំនួន ៩០លានតោននៅចន្លោះពីខែមករា រហូតដល់ដំណាច់ខែកុម្ភៈឆ្នាំនេះ​ ពោលស្មើនឹងការកើនឡើងជាង២៤% បើធៀបនឹងខែដូចគ្នាកាលពីក្នុងឆ្នាំ២០២៣ ។ យ៉ាងណាបើក្រឡេកមកមើលអំពីសមិទ្ធិផលនាំចេញសរុបក្នុងឆ្នាំ២០២៣ វិញប្រទេសឥណ្ឌូណេស៊ីបាននាំចេញធ្យូងថ្មក្នុងចំនួន​ ៥០៤,៦លានតោន ដូច្នេះហើយប្រសិនបើការនាំចេញមាននិរន្តរភាពបែបនេះរហូតនោះ ការនាំចេញធ្យូងថ្មនៅក្នុងឆ្នាំ២០២៤ អាចនឹងឈានដល់ចំណុចបំបែកកំណត់ត្រាជាក់ជាមិនខាន។

គិតមកដល់ពេលនេះ ឥណ្ឌូណេស៊ីមានចំណែកទីផ្សារនាំចេញទៅកាន់បណ្តាប្រទេសជាច្រើន ក្នុងនោះទីផ្សារចម្បងជាងគេគឺប្រទេសចិនដែលមានចំនួន៣៣% ឥណ្ឌាមាន១៥% ឯកូរ៉េខាងត្បូងមានចំនួន៥,៨% ចំណែកហ្វីលីពីនវិញមាន៥,១%ផងដែរ។ យ៉ាងណា បរិមាណនៃការនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង ហ្វីលីពីន ជប៉ុន និងម៉ាឡេស៊ីជាដើម បានធ្លាក់ចុះបន្តិចបើធៀបនឹងរយៈពេលដូចគ្នាកាលពីក្នុងឆ្នាំ២០២៣ ប៉ុន្តែវាទំនងជានឹងកើនឡើងម្តងទៀតនៅដំណាច់ខែកុម្ភៈនេះ៕

The post ពីរខែដំបូងឆ្នាំនេះ ឥណ្ឌូណេស៊ីទំនងបំបែកកំណត់ត្រានាំចេញធ្យូងថ្មកម្តៅដល់ ៩០លានតោន appeared first on .